ក្រសួង​ធនធានទឹក​ចាត់​តំណាង​សួរសុខទុក្ខកងទ័ព​សម្ព័ន្ធមិត្ត​

102
ចែករម្លែក
ក្រសួង​ធនធានទឹក​ចាត់​តំណាង​សួរសុខទុក្ខកងទ័ព​សម្ព័ន្ធមិត្ត​

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​លោក​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ចាត់​តំណាង​ចុះ​សំណេះសំណាល ជាមួយ​កងទ័ព​នៅ​បញ្ជាការដ្ឋាន​ការ ពារ​កោះ​ឆ្នេរ ស្ថិតនៅក្នុង​ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​និង​អង្គភាព​ផ្សេងទៀត ដែល បាន​ចងសម្ព័ន្ធ​មេត្រីភាព ជាមួយ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​។​
​លោក ជា សុខ​នី នាយករង​ស្តីទី​ខុទ្ទកាល័យ ក្នុងនាម​តំណាង​លោក​លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​នាំនូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​បងប្អូន​កងទ័ព​នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ក្នុង​កាលៈទេសៈ​ដែល​កំពុង​មានការ​រាតត្បាត​ជំងឺ​ខូ​វីដ​១៩​ជា​សកល​នេះ ។​លោ​កថា​ក្រសួង​នៅតែ​ប្តេជ្ញា​បន្ត​ការជួយឧបត្ថម្ភ​គាំទ្រ​ដល់​បញ្ជាការដ្ឋាន ទាំង​ស្មារតី សម្ភារៈ និង​ថវិកា ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​កង​ទ័ព គ្រួសារ​កងទ័ព និង​ការសាងសង់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​នៅក្នុង​បញ្ជាការដ្ឋាន ក្នុងន័យ​សម្តែង​នូវ​ការដឹងគុណ​ចំពោះ​បងប្អូន​កងទ័ព​ទាំងអស់ ដែល​បានធ្វើ​ពលី​កម្ម​គ្រប់បែបយ៉ាង ដើម្បី​ការពារ​សុខសន្តិភាព សេចក្តីសុខក្សេមក្សាន្ត និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ជាតិ​មាតុភូមិ ។​

ក្រសួង​ធនធានទឹក​ចាត់​តំណាង​សួរសុខទុក្ខកងទ័ព​សម្ព័ន្ធមិត្ត​


​ក្នុងឱកាស​សំណេះសំណាល​ជាមួយ​កងទ័ពជើងទឹក​បញ្ជាការដ្ឋាន​ការពារ​កោះ​ឆ្នេរ ចំនួន ១.៤៥២ នាក់ នៅ​ថ្ងៃទី​១០ ខែមេសា​នេះ​លោក​រដ្ឋមន្ត្រី​ក៏បាន​ឧបត្ថម្ភ ដល់​បណ្តា​កងពល​ផ្សេងទៀត ដែលជា សម្ព័ន្ធមេត្រីភាព​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម រួមមាន​កងវរសេនាតូច​លេ ខ​១ ថ្ម​ធំ​) ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ ចំនួន ១៣០​នាក់​កង​វរ សេនា​តូច​លេខ​២ អានសេះ​) ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ ចំនួន ១៦៨ នាក់​និង កងវរសេនាតូច​លេខ ០១ និង​លេខ ០២ ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ឈរជើង​តាម​បន្ទាត់​ព្រំដែន​ដែន​ទិស ប្រាសាទ​តា​ក្របី ចំនួន ២៤២ នាក់ ។
​ដោយ​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន ១០ ម៉ឺន​រៀល​សម្រាប់​ប្រើប្រាស់​ក្នុងពេល​មាន​ការរីក​រាលដាល​ជំងឺ​ខូ​វិដ​១៩​ជា​សកល​នេះ​៕​សរន​

ក្រសួង​ធនធានទឹក​ចាត់​តំណាង​សួរសុខទុក្ខកងទ័ព​សម្ព័ន្ធមិត្ត​