ក្រសួង​ប្រាប់​ទៅ​បណ្ដា​សេវាកម្ម​ទេសចរណ៍​ទូទាំងប្រទេស កុំ​ឲ្យ​តម្លើងថ្លៃ​ពេល​ប្រឡង​បាក់​ឌុប​

933
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: ក្រសួងទេសចរណ៍​កាល​ពីថ្ងៃ​ទី​១៥​ខែសីហា​នេះ បាន​ណែនាំ​និង​ប្រាប់​ដល់​បណ្តា​សេវាកម្ម​ទេសចរណ៍​ទូទាំងប្រទេស តាមរយៈ​មន្ទីរ​ទេសច​រណ៍​ខេត្ត ក្រុង​ហាម​កុំ​ឲ្យ​សេវាកម្ម​បំរើ​ទេសចរណ៍​ដូចជា​ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​។​ល​។ ដែល​ស្ថិតនៅ​ជិតៗ​មណ្ឌល​ប្រឡង​បាក់​ឌុប​ទាំងអស់​កុំ​តម្លើងថ្លៃ កុំ​ឆ្លៀតឱកាស​យក​កំរៃ​ខ្ពស់​ពី​លោកគ្រូ​ជា​មេ​ប្រយោគ និង​សិស្ស​ប្រឡង​បាក់​ឌុប ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២០-២១​ខែសីហា​ខាងមុខនេះ​។​

​លោក ជួប សោ​ភ័​ណ្ឌ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកណ្តាល បាន​ប្រាប់ថា យើង​កំពុង​ចែកចាយ​ផ្សព្វផ្សាយ​ទៅដល់​ហាង​សេវាកម្ម​ទេសចរណ៍​ក្នុង​ខេត្ត​ឲ្យ​គេ​ដឹង​។ ជាការ​អនុវត្ត​កន្លងមក គឺ​មិនមាន​បញ្ហា​ចោទ​តម្លើងថ្លៃ​អ្វី​ទេ ដោយសារ​សេវាកម្ម​យើង​សំបូរ​មាន​គ្រប់គ្រាន់​ទៅ​គ្មាន​ការឡើង​ថ្លៃ​អ្វី​ទេ​។ មិន​ថា​ក្រុង និង​តាម​ស្រុក​នោះទេ​។​

​គួរ​បញ្ជាក់ថា ឆ្នាំនេះ​សិស្ស​ប្រឡង​បាក់​ឌុប​ទូទាំងប្រទេស​មាន​ជាង​១១,៧​ម៉ឺន​នាក់ គ្រូ​ជា​មេ​ប្រយោគ​មាន​រាប់ម៉ឺន​នាក់ និង​បន្ទប់​ប្រឡង​មាន​ជាង​៤៧០០​បន្ទប់ ត្រូវជា​១៩៥​មណ្ឌល​៕ ល​