ក្រសួង​ផ្តល់​ថវិកា​រយៈពេល​៣​ឆ្នាំ ក្នុង​មួយឆ្នាំ​២​ម៉ឺន​ដុល្លារ ដើម្បី​កាយ​ប្រឡាយ​កំណត់​ព្រំ​ដីព្រៃ​អភិរក្ស​

196
ចែករម្លែក

ដោយ​: អូរ​ស្មាច់ / ឧ​ត្ត​រ​មានជ័យ​: ក្រសួងបរិស្ថាន​បានផ្តល់​ថវិកា​រយៈពេល​៣​ឆ្នាំ ក្នុង​មួយឆ្នាំ​២​ម៉ឺន​ដុល្លារ ដល់​សហគមន៍​ការពារ​ព្រៃឈើ ដើម្បី​កាយ​ប្រឡាយ​កំណត់​ព្រំដី​ក្នុង​ដែន​អភិរក្ស​សត្វ​ព្រៃឈើ​សហគមន៍​សង្ឃ​រុក្ខ​វន្ត លើ​ទំហំ​ដី​ជាង​៣​ម៉ឺន​ហិកតា​នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​លោក ភួង លី​ណា ប្រធាន​មន្ទី​បរិស្ថាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ បានឱ្យដឹងថា លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ដោយមាន​ភាពចាំបាច់ លើ​កិច្ចការ​អភិរក្ស ឯកឧត្តម​បានផ្តល់​នូវ​ថវិកា​ដល់់​សហគមន៍​ព្រៃឈើ​សង្ឃ​រុក្ខ​វន្ត​មាន​រយៈពេល​៣​ឆ្នាំ (២០១៩.២០២០​និង​២០២១) គឺ​ក្នុង​មួយឆ្នាំៗ ផ្តល់នូវ​ថវិកា​ចំនួន​២​ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​កាយ​ប្រឡាយ​កំំ​ណ​ត់់​ព្រំ​សម្គាល់់​តំបន់​ដីព្រៃ​ឈើ​ការពារ ដោយ​កម្លាំង​សហគមន៍​រវាង​និង​ដី​អាស្រ័យ​ផល​របស់​ប្រជាពលរដ្ឋ ក្រៅពីនេះ​បង្កា​ការ​ភ្លើង​ឆេះ​រាល​ចូល​ពី​ខាងក្រៅ និង​ការទប់ស្កាត់​ជនល្មើស​ចូលធ្វើ​សកម្មភាព​ផ្សេងៗ​ផងដែរ​។​

​លោក​បន្តថា នៅពេល​កំណត់​ព្រំដី​បាន​ត្រឹមត្រូវ កម្លាំង​មន្ត្រី​ក៏ដូចជា​កម្លាំង​សហគមន៍​បង្ក​ភាពងាយស្រួល​ក្នុងការ​ដើរល្បាត​និង​ពង្រឹង​ការអនុវត្ត​ច្បាប់​។​ព្រោះ​កន្លងមក​តាម​តំបន់​ខ្លះ​បានកំណត់​ព្រំដី​ត្រឹម​បោះបង្គោល​ឈើ ក្រុម​ជនខិលខូច​មាន​ឪ​កាល​លួច​ចូល​សកម្មភាព​គ្រប់ពេល​។​ហើយ​ព្រះសង្ឃ​ប្រធាន​សហគមន៍​និង​មន្ទី​បរិស្ថាន​គិត​សម្រេច​ការកាយ​ប្រឡាយ​កំណត់​ព្រំដី​នេះ​ទើប រក្សា​ភាព​យូរអង្វែង មាន​ប្រសិទ្ធភាព​លើ​ការគ្រប់គ្រង​ដីព្រៃ​ឈើ​និង​សត្វ​ក្នុង​តំបន់​នេះ​។​

​ព្រះសង្ឃ ប៊ុន សា​លួត ប្រធាន​សហគមន៍​និង​ជា​ព្រះ​មេគណ​ខេត្ត​បាន​មាន​សង្ឃដីកា​ថា ការកាយ​ប្រឡាយ​កំណត់​ព្រំដី​ព្រៃឈើ​សហគមន៍​នេះ មាន​ទទឹង​៣​ម៉ែត្រ​និង​ជម្រៅ​២​ម៉ែត្រ គឺ​កាយ​តំំ​បន់​ដែល​បាន​បោះបង្គោល​ឈើ​កំណត់​ព្រំដី​រួច មិនទាន់​គិត​បញ្ចូល​ផ្ទៃដី​ថ្មី​បន្ថែម​មកដល​បច្ចុប្បន្ន​បាន​ចំនួន​៨០​ភាគរយ​ហើយ​។​រីឯ​សកម្មភាព​បទល្មើស​លើ​សកម្មភាព​ព្រៃឈើ​និង​សត្វព្រៃ​មានការ​បាត់់បង់់​តិចតួច​បើ​ធៀប​និង​រយៈ​ពេលមុន​។​

​ព្រះអង្គ​បន្តថា បច្ចុប្បន្ននេះ ក្រុម​អភិរក្ស​ដើរល្បាត​ព្រៃ​ប្រទះឃើញ​នៅ​ពពួកសត្វ​កម្រ រួមមាន​សត្វ​ខ្ទីង សត្វ​ទន្សោង​និង​ពពួកសត្វ​ដទៃទៀត ធ្លាប់មាន​វត្តមាន​និង​មិន​ធ្លាប់មាន​វត្តមាន​បានមក​រស់នៅ​តំបន់​មាន​ចំនួន​កើន​ជាង​មុន​។​

​ព្រះអង្គ​បញ្ជាក់ថា តំបន់​ព្រៃឈើ​សហគមន៍​សង្ឃ​រុក្ខ​វន្ត​នេះ នៅ​អំឡុង​ខែមេសា​ឆ្នាំ​២០១៨ ប្រមុខ​រាជរដ្ឋាភិបាល​បានសម្រេច​ផ្តល់​ដី យោងតាម​សំណើ​របស់​ឯកឧត្តមរ​ដ្ឋ​មន្ត្រី​ក្រសួងបរិស្ថាន​បានចេញ​អនុក្រឹត្យ​ផ្តល់​ផ្ទៃដី​ចំនួន​៣០.២៥៤​ហិកតា ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​អន្លង់វែង​,​ស្រុក​ចុងកាល់​និង​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​បង្កើត​ឲ្យ​ទៅជា​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័ន​។ គឺ​ដើម្បី​ធានា​និរន្តរភាព​ជម្រក​សត្វព្រៃ និង​ប្រព័ន្ធ​អេកូឡូស៊ី​និង​ជីវៈចម្រុះ​ដើម្បី​រក្សា​លំនឹង​បរិស្ថាន​រួមចំណែក​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ និង​ហានិភ័យ​មហន្តរាយ​ធម្មជាតិ​ផ្សេងៗ​៕​