ក្រសួង​អប់រំ ប្រកាស​ប្រឡង​ជ្រើសរើស​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​បង្រៀន នៅ​អនុវិទ្យាល័យ ចំនួន​៦០០​នាក់

2218
ចែករម្លែក
  • 72
    Shares

(​ភ្នំពេញ​) ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្ដីជូនដំណឹង ស្ដីពី​ការប្រឡង​ជ្រើសរើស​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​បង្រៀន​នៅ​អនុវិទ្យាល័យ (១២+២) ចំនួន​៦០០​នាក់ រយៈពេល​បណ្ដុះបណ្ដាល​២​ឆ្នាំ​ចាប់ពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​មជ្ឈមណ្ឌល​គរុ​កោស​​ល្យ​ភូមិភាគ​ទាំង​៦​។​
​ ​
​យោងតាម​សេចក្ដីជូនដំណឹង​បាន​បញ្ជាក់ថា ការទទួល​ពាក្យ​គឺ​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៧​ការប្រឡង​​នឹង​ប្រព្រឹត្តឡើង នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៧ នា​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​រាជធានី​ភ្នំពេញ ហ៊ុន សែន ខេត្តកណ្ដាល កំពង់ចាម បាត់ដំបង ព្រៃវែង និង​តាកែវ​។​
​ ​
​សម្រាប់​បេក្ខជន​ដែល​បានជ្រើសរើស មុខវិជ្ជា​ឯកទេស​ភាសា​បារាំង​-​គណិតវិទ្យា ភាសា​បារាំង​-​រូបវិទ្យា ភាសា​បារាំង​-​ជីវវិទ្យា​ក្សេត្រសាស្ដ្រ​-​ប​​សុ​វប្បកម្ម និង​រោង​ជាង​-​អគ្គិសនី ត្រូវ​ប្រឡង​នៅ​មជ្ឈមណ្ឌល​គរុកោសល្យ ភូមិភាគ​រាជធានី​ភ្នំពេញ​។​

​សម្រាប់​ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដីជូនដំណឹង របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ទាំងស្រុង តាមរយៈ https://goo.gl/dHhUwK

ដោយ៖វិបុល