ក្រុងប៉ារីស​ហាម​ហាត់ប្រាណ​នៅ​ក្រៅ​ផ្ទះ ហើយ​អ្នក​ដែល​រំលោភ​បម្រាម​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​និង​ជាប់គុក​

191
ចែករម្លែក

​ប្រទេស​បារាំង​កាលពី​ថ្ងៃ​អង្គារ​ទី​០៧​ខែ​មេសា បាន​ហាមឃាត់​រាល់​ការធ្វើ​លំ​ហាត់ប្រាណ​នៅ​ទីក្រុង​ប៉ារីស​ក្នុងអំឡុងពេល​ម៉ោង​នៅ​ពេល​ថ្ងៃ ដែល​ជា​ផ្នែក​មួយ​នៃ​ការអនុវត្ត​ការបិទ​ប្រទេស​ដ៏​តឹងរឹង​ជាង​មុន​។​

​តាម​ចំណាត់ការ​ដែល​ត្រូវបាន​កាស​ដោយ​ប៉ូលិស​ក្រុងប៉ារីស​នេះ ពួក​អ្នក​រត់​ហាត់ប្រាណ​និង​អ្នកដើរ ត្រូវ​បាន​ប្រាប់ថា​ពួកគេ​នឹង​ត្រូវ​បាន​ពិន័យ​ជា​ប្រាក់​ជិត​១៥០​ដុល្លារ បើសិន​ពួកគេ​ត្រូវបាន​រកឃើញ​​ថា​បាន​បន្ត​បំពាន​បម្រាម​នេះ ហើយ​ពួកគេ​នឹង​ប្រឈម​មុខ​ជាប់​ពន្ធនាគា​ររ​ហូ​តដល់​៦ ខែ​បើ​នៅតែ​បន្ត​រំលោភ​។​

​សេចក្តីបញ្ជាក់​នៃ​បម្រាម​នេះ បាន​និយាយថា ” ចាប់ពី​ថ្ងៃទី​០៨ ខែ​មេសា​ឆ្នាំ ២០២០ ការចេញ​ទៅ​ក្រៅ​សម្រាប់​សកម្មភាព​កីឡា​ជា​បុគ្គល​នឹង​មិន​ត្រូវបាន​អនុញ្ញាត​ចាប់ពី​ម៉ោង ១០ ព្រឹក​ដល់​ម៉ោង ៧ យប់​នៅ​ទូទាំង​តំបន់​ក្រុង​ប៉ារីស​។​

​ទីក្រុង​ប៉ារីស​នៅ​ពេល​នេះ ជា​កន្លែង​ផ្ទុះ​វីរុស​ខ្លាំង​នៅ​ប្រទេស​បារាំង ដោយ​មាន​ករណី​ឆ្លង​នៅក្នុង​ទីក្រុង​នេះ​និង​តំបន់​ជាយក្រុង​ជាច្រើន​ករណី​។

​គិត​មក​ត្រឹម​ថ្ងៃ​ពុធ​ទី​៨​ខែ​មេសា ប្រទេស​បារាំង មាន​អ្នកស្លាប់​ដោយសារ​វីរុស​នេះ​ចំនួន​១០.៣២៨​នាក់ និង ចំនួន​ករណី​ឆ្លង​វីរុស​នេះ មាន​ចំនួន​៧៨.១៦៧​នាក់​៕ប្រែ​សម្រួល​៖​សុខា​/sn

​អ្នករត់​ហាត់ប្រាណ​ម្នាក់ រត់កា​ត់តួ​អេ​ហ្វែល​ក្រុង​ប៉ារីស កាលពី​ថ្ងៃ​អង្គារ