ក្រុង​វូ​ហាន​ដែលជា​ចំណុច​ផ្ទុះ​វីរុស​ដំបូង​គេ បើក​ដំណើរការ​ការដឹក ជញ្ជូន​សំខាន់ៗ​ឡើងវិញ​ បន្ទាប់ពី​បិទ​អស់​២​ខែ​

133
ចែករម្លែក

​មនុស្ស​រាប់រយ​ពាន់​នាក់​ត្រូវបាន​គេ​រំពឹងថា​នឹង​ចាកចេញ​ពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន​តាមរយៈ​ផ្លូវ​ដែក​នៅ​ថ្ងៃ​ពុធ​ទី​០៨​ខែ​មេសា ក្រោយ​ពី​អាជ្ញាធរ​បាន​ដកចេញ​ការបិទ​ផ្លូវដែក​នេះ កាលពី​ពាក់កណ្តាល​​យប់​ថ្ងៃ​អង្គារ​។​វា​ជា​បណ្តាញ​គមនាគមន៍​ដឹកជញ្ជូន​ដ៏​សំខាន់​នៅ​ថ្ងៃទី​១ ដែល​ត្រូវបាន​បើក​ដំណើរការ​ឡើងវិញ​នៅ​ទីក្រុង​នេះ​បន្ទាប់ពី​បិទ​ដើម្បី​ទប់ទល់​ការ​ផ្ទុះឡើង​នៃ​ជំងឺ​កូវី​ដ​១៩​។​

​ទីក្រុង​វូ​ហាន​ត្រូវបាន​បិទ​មិន​ឲ្យចេញ​ចូល កាលពី​ថ្ងៃទី ២៣​ខែ​មករា បន្ទាប់​ពី​វីរុស​នេះ​បាន​ផ្ទុះ​ឡើង​លើក​ដំបូង​គេ​នៅ​ទីក្រុង​នេះ​កាលពី​ចុងឆ្នាំ​មុន ហើយ​បាន​រាលដាល​យ៉ាង​ឆាប់រហ័ស​។​

​ភាគច្រើន​នៃ​អ្នក​ឆ្លង​វីរុស​ជិត​៨២.០០០ នាក់ និង​អ្នកស្លាប់ ៣.៣៣១ នាក់​នៅ​ប្រទេស​ចិន​នេះ គឺ​នៅក្នុង​ទីក្រុង​វូ​ហាន​នេះ​។​

​ក្រុមមន្ត្រី​បាន​និយាយថា មនុស្ស​ប្រមាណ​ជា ៥៥.០០០ នាក់​គ្រោង​នឹង​ចាកចេញ​ពី​ទីក្រុង​វូ​ហាន ដោយ​តាម​រថភ្លើង​នៅ​ថ្ងៃ​ពុធ ដោយ​មាន​មនុស្ស​ប្រហែល ២១.០០០ នាក់ ចាកចេញ​តាម​ស្ថានីយ​រថភ្លើង​Hankou​នៃ​ទីក្រុង​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

ប្រជាជន​នៅ​ស្ថានីយ​រថភ្លើង​Hankou​នៅ​ទីក្រុង​វូ​ហាន​នៅ​ថ្ងៃទី​ពុធ​ទី​៨​ខែ​មេសា​នេះ​