ក្រុង​វ​ហាន សង់​មន្ទីរពេទ្យ​បណ្តោះអាសន្ន​ចំនួន​១៩​បន្ថែម​នៅ​ពេល​ចិន​តស៊ូ​ទប់ស្កាត់​ការឆ្លង​

166
ចែករម្លែក

​ក្រុង​វូ​ហាន ដែល​ជា​ស្នូល​នៃ​ការផ្ទុះ​កូរ៉ូណា​វីរុស​ថ្មី មាន​ផែនការ​សង់​មន្ទីរពេទ្យ​បណ្តោះអាសន្ន​ចំនួន​១៩​បន្ថែម​ដើម្បី​ទទួល​អ្នក​ជម្ងឺឆ្លង នេះ​បើ​តាម​ការបញ្ជាក់​អោយ​​ដឹង​ពី​អាជ្ញាធរ​មូលដ្ឋាន​កាលពី​ថ្ងៃ​សុក្រ​ទី​២១​កុម្ភៈ​។​

​អភិបាលរង​ក្រុង​លោក ហ៊ូ យ៉ាបូ បាន​និយាយ​នៅក្នុង​សន្និសីទ​កាសែត​មួយ​ថា បន្ទាប់ពី​សាងសង់​រួច​នៅ​ថ្ងៃ​២៥​កុម្ភៈ មន្ទីរពេទ្យ​បណ្តោះអាសន្ន​ទាំងអស់​នៅ​វូ​ហាន នឹង​ផ្តល់​គ្រែ​ពេទ្យ​៣០.០០០​។​បច្ចុប្បន្ន វូ​ហាន​បានប្រែក្លាយ​ទីតាំង​មាន​ស្រាប់​ចំនួន​១៣​ទៅ​ជា​មន្ទីរពេទ្យ​បណ្តោះអាសន្ន ជាមួយនឹង​គ្រែពេទ្យ​១៣.៣៤៨​ហើយ​បាន​​ទទួល​អ្នក​ជម្ងឺ​ស្រាលៗ​ជាង​៩​ពាន់​នាក់​។​

​លោក​ហ៊ូបាន​បន្ថែមថា ដើម្បី​បង្កើន​សមត្ថភាព​ព្យាបាល​វេជ្ជសាស្ត្រ គ្រប់​មន្ទីរពេទ្យ​បណ្តោះអាសន្ន​នឹងត្រូវ​បំពាក់​ម៉ាស៊ីន​ស្គែ​ន និង​គ្រឿង​បរិក្ខា​ពេទ្យ​ផ្សេងៗ​រួមមាន​​ម៉ូនីទ័​រ​ECG​។​

​ក្នុងចំណោម​មន្ទីរពេទ្យ​បណ្តោះអាសន្ន​ទាំងនេះ មាន​មួយ​ប្រែក្លាយ​ពី​រោងចក្រ ដោយ​វា​ផ្តល់​ទីធ្លា​ធំ​ទូលាយ​សំរាប់​ដាក់​គ្រែ​បាន​ច្រើន​៕​ប្រែ​សម្រួល​៖​វាសនា​

មន្ទីរពេទ្យ​បណ្តោះអាសន្ន​នៅ​វូ​ហាន ធ្លាប់ជា កន្លែង​ហាត់ប្រាណ សាលប្រជុំ​និង​មជ្ឈមណ្ឌល​តាំងពិព័រណ៍​។​ឥឡូវ យក​រោងចក្រ កែ​ទៅ​ជា​មន្ទីរពេទ្យ​ដា​ក់អ្នក​ជម្ងឺ​​ទៀត​