ក្រុង​ហ្សា​ការតាដាក់​ការបិទផ្នែកខ្លះ នៅពេល​ករណី​ឆ្លង​វីរុស​កើនឡើង​

145
ចែករម្លែក

​ទាហាន​និង​ប៉ូលិស​ចេញ​បំពេញការងារ​នៅតាម​ដងផ្លូវ​នៃ​ទីក្រុង​ហ្សា​ការតា ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃ​សុក្រ​ទី​១០​ខែ​មេសា​ដើម្បី​អនុវត្ត​ច្បាប់​រឹត​ត្បិត​”​គម្លាត​សង្គម​”​ដោយ​ហាម​ជួបជុំ​សាធារណៈ​​ខណៈពេល​ដែល​ការឆ្លង​ជំងឺ​កូវី​ដ​១៩​បាន​កើនឡើង​ហើយ​ក្រុម​អ្នក​រិះគន់​ព្រមាន​អំពី​បញ្ហា​សុខភាព​សាធារណៈ​ធ្ងន់ធ្ងរ​ដែល កំពុង​កើតមាន​។​

​អ្នក​រំលោភ​បំពាន​ច្បាប់​ប្រឈម​នឹង​ការផាកពិន័យ​ខ្លាំង​និង​ជាប់​ពន្ធនាគារ​រហូតដល់​មួយ​ឆ្នាំ​ចំពោះ​ការរំលោភច្បាប់​ថ្មី​ដែល​រួមមាន ហាមឃាត់​ការប្រមូលផ្តុំ​មនុស្ស​លើសពី​៥​នាក់ ដាក់​កម្រិត​ទិញដូរ​តាម​​អន​ឡាញ​ពី​ភោជនីយដ្ឋាន​និង​កាត់បន្ថយ​ការដឹកជញ្ជូន​សាធារណៈ​។​

​វិហារ​អ៊ីស្លាម​និង​ទីកន្លែង​គោរពបូជា​ផ្សេងទៀត​ត្រូវបាន​បញ្ជា​ឱ្យ​បិទ​យ៉ាង​ហោច​ណាស់​២​សប្តាហ៍​បន្ទាប់ មនុស្ស​រាប់លាន​នាក់​បាន​បន្ត​ចូលរួម​ពិធី​សូត្រធម៌​នៅ​ថ្ងៃ​សុក្រ​នៅ​ប្រទេស​ដែល​ប្រជាជន​​ភាគច្រើន​កាន់​សាសនា​អ៊ីស្លាម​ទោះបីជា​មាន​ការអំពាវនាវ​ឱ្យ​ថ្វាយបង្គំ​នៅ​ផ្ទះ​ក៏​ដោយ​។​

​ប្រធានាធិបតី​លោក​ចូកូ វី​ដូ​ដូ​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​កាលពី​ខែ​មុន​ដោយសារ​ការស្លាប់​ដោយសារ​វីរុស​នេះ បាន​កើនឡើង​ខ្ពស់​។​

​គិត​មក​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ទី​៩​ខែ​មេសា ប្រទេស​ឥណ្ឌូនេស៊ី មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​នេះ​ចំនួន​២៨០​នាក់ និង មាន​ករណី​ឆ្លង ចំនួន​៣.២៩៣​នាក់​៕​ប្រែ​សម្រួល​៖​សុខា​

ផ្លូវ​ទាំងឡាយ​នៅក្នុង​ទីក្រុង​ហ្សា​ការតា ស្ងាត់​គ្មាន​ការធ្វើដំណើរ​បន្ទាន់​ពី​អនុវត្ត​ការ​រឹតបន្តឹង​ការ​ធ្វើ​ដំណើរ​និង​វិធានការ​ផ្សេងៗ​ទៀត​ដើម្បី​បញ្ឈប់​ការឆ្លង​រាលដាល​នៃ​វីរុស​នេះ​