ក្រុមការងារ​ចុះសួរសុខទុក្ខ​បងប្អូន​ពលករ​មកពី​ប្រទេស​ថៃ​៣​សង្កាត់​ជាង​២០០​នាក់​

135
ចែករម្លែក

ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​កាលពី​ព្រឹក​ថ្ងៃទី​៣១​ខែមីនា​ឆ្នាំ​២០២០​លោក​ងិន​ឃ​ន​សមាជិក​គណៈ​កម្ម​ធិ​ការ​កណ្តាល​គណបក្ស​ប្រជា​ជា​ជនកម្ពុជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ក្រុង​បាត់ដំបង​បាន​ដឹកនាំ​សហការី​។​

លោក​សៀង ស៊ុត​ថង​អ្នកតំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង​, លោក​ស៊ូ​អា​រ៉ា​ហ្វា​ត​អភិបាលរង​ខេត្ត លោកស្រី​ញ៉ឹក​សា​គន្ធ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​,​លោក​ផេង​សិទ្ធី​ប្រធាន​គណបក្ស​ក្រុង​។​បាន​ចុះសួរសុខទុក្ខ​ពលករ​ដែល​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ​ក្នុង​សង្កាត់​ចំនួន​បី​មាន​សង្កាត់​អូ​ចារ​ចំនួន​២៧​នាក់​សង្កាត់​វត្ត​គរ​ចំនួន​៣៨​នាក់​និង​សង្កត់​អូរ​ម៉ា​ល់​ចំនួន​៥៦​នាក់​ព្រម​ទាំ​ចែក​អំ​ណាយ​មនុស្សធម៌​មួយចំនួន​ផង​។​

​លោក​ផេង​សិទ្ធី​ប្រធាន​គណបក្ស​ក្រុង​បាន​ណែនាំ​បងប្អូន​ទាំងអស់​ថាបើ​ទទួលបាន​ព័ត៌មាន​ថា​មាន​មិត្តភក្តិ​ឬ​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​ហើយ​ចង់​វិល​មក​ស្រុកកំណើត​វិញ​សុំ​អញ្ជើញ​មក​គឺ​រាជរដ្ឋាភិបាល​រង់ចាំ​ទទួល​ជានិច្ច​។​ដែលមាន​លោក​ងិន​ឃ​ន​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ក្រុង​រង់ចាំ​ស្វាគមន៍​មិនមាន​សមត្ថកិច្ច​ណា​ចាប់​ឃុំ​ទេ​ដូច​ជន​អគតិ​មួយចំនួន​បាន​បង្ហោះ​នោះ​។​

អ្នកគ្រូ​ពេទ្យ​បាន​បញ្ជាក់ថា​បងប្អូន​ស្គាល់​ហើយ​ជំងឺ​កូ​វីដ​១៩​ដែល​ល្បី​ទូទាំង​ពិភពលោក​ដែល​បាន​ឆ្លង​ជាង​២០០​ប្រទេស​លើ​ពិភពលោក​។​ក្នុងនោះ​ក៏មាន​ប្រទេស​កម្ពុជា​យើង​ដែរ​។​ដូច្នេះ​យើង​ត្រូវមាន​វិធានការ​ការពារ​ទាំងអស់​គ្នា​ដើម្បី​ទប់ស្កាត់​នូវ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។​ពិសេស​ចំពោះ​ពលករ​ដែល​ទើប​វិល​មកពី​ប្រទេស​ថៃ​ត្រូវគោរព​តាម​ការណែនាំ​របស់​គ្រូពេទ្យ​ដោយ​រស់នៅ​ដាច់ដោយឡែក​ពី​ក្រុមគ្រួសារ​ចំនួន​១៤​ថ្ងៃ​សិន​និង​ស្តាប់​តាម​ការណែនាំ​ចំនួន​៦​ចំណុច​នៅក្នុង​ផុស​ស្ទ័​រ​ដែល​ចែកជូន​រួច​។​

​ដោយឡែក​លោក​ស៊ូ​អា​រ៉ា​ហ្វា​ត​អភិបាលរង​ខេត្ត​មានប្រសាសន៍ថា​សា​និក​អ៊ិ​ស្លាម​នៅក្នុង​ប្រទេស​ខ្មែ​ដែល​ទៅ​ចួ​ល​រួម​បុណ្យ​សាសនា​នៅ​ប្រេ​ស​ម៉ាឡេស៊ី​ទូទាំងប្រទេស​មាន​៧៩​នាក់​។​ក្នុងនោះ​ខេត្តបាត់ដំបង​មាន​៨​នាក់​ដំបូង​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​តែ​៦​នាក់​។​ក្រោយមក​រកឃើញ​ប្រពន្ធ​២​នាក់​និង​២​នាក់​ឆ្លង​គ្នា​សរុប​៨​នាក់​។​ឥឡូវ​គ្រូពេទ្យ​ព្យ​បាល​ជា​៣​នាក់​ហើយ​នៅសល់តែ​៥​នាក់​។​៥​នាក់​អាច​នឹង​ជាសះស្បើយ​
​ក្នុងពេល​ដ៍​ខ្លី​នេះហើយ​វិល​ទៅផ្ទះ​វិញ​៕S/

​រូបថត​៖​លោក​ងិន​ឃ​ន​និង​ប្រតិភូ​ចុះសួរសុខទុក្ខ​បងប្អូន​ពលករ​មកពី​ប្រទេស​ថៃ​បី​សង្កាត់​ជាង​២០០​នាក់​និង​ផ្តល់​អំណោយ​មនុស្សធម៌​មួយចំនួន​