ក្រុមការងារ​អនុសាខា​កាកបាទក្រហម​ក្រុង​ព្រះវិហារ​នាំយក​អំណោយ​ចែក​ពលរដ្ឋ​រងគ្រោះ​

464
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​នៅ​ព្រឹក ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៩ នេះ លោក ឯ សារ៉ូ ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា ក្រុង​ព្រះវិហារ បាន​នាំយក​អំណោយ​មនុស្សធម៌ ទៅ​ផ្តល់ជូន​គ្រួសារ​រង គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន​២ គ្រួសារ​។​

ដែល​កើតឡើង​កាលពី ល្ងាច​ថ្ងៃទី​២១ ខែ មេសា ឆ្នាំ ២០១៩ បណ្តាលឱ្យ​រលំ និង​របើក​ដំបូលផ្ទះ នៅ​ភូមិ​អូរ​កលែង​ពណ៌ សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ ។​

​នៅក្នុង​ឱកាស​នោះ​លោក​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា​ក្រុង​ព្រះវិហារ​បាន​ចូលរួម​សោកស្តាយ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​បណ្តាលឱ្យ​ខូច​ខាត់​ទ្រព្យសម្បត្តិ​និង​បាន​ផ្តាំផ្ញើ​សូមឱ្យ​បងប្អូន​មានការ​ប្រុងប្រយ័ត្ន​នៅពេល​ភ្លៀង​ត្រូវ​បិទ​ទូរស័ព្ទ​បើ​នៅតាម​ទីវាល​ត្រូវ​រក​កន្លែង​ដែលមាន​សុវត្ថិភាព​ជ្រក ។​

​សម្ភារៈ​ផ្តល់ជូន​រួមមាន​៖​អង្ករ ២៥​គីឡូ មី​១ កេស ត្រីខ ១​យួរ ទឹក​ស៊ី​អី​វ​១ យួរ តង់​១ ទឹកបរិសុទ្ធ​៤ យួរ និង​មួយ​ថវិកា​ចំនួន​៕S/​