ក្រុមបាល់ទាត់​តារា​ខ្មែរ ឈ្នះ​ថៃ ក្នុង​កម្មវិធី​មិត្តភាព រក​មូលនិធិ ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​

11981
ចែករម្លែក

ដោយ​៖ បូ​រិ​ន​ /
​ភ្នំពេញ​៖
កម្មវិធី​ប្រកួត​បាល់ទាត់ មិត្តភាព​សប្បុរសធម៌ រវាង​ក្រុម​តារា​ខ្មែរ និង ថៃ កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៩ ក្រុម​កម្ពុជា បាន​យកឈ្នះ​លើ​ថៃ ក្នុង​លទ្ធផល ៥​ទល់​៤​។​

​ការប្រកួត​មិត្តភាព រយៈពេល ៩០ នាទី រវាង​ក្រុម​តារា​ខ្មែរ និង ថៃ ពិតជា​ល្អមើល និង​ទទួល​ការគាំទ្រ ពី​មហាជន ដោយ​ក្រុមបាលទាត់ តារា​ល្បីៗ​ខ្មែរ​យើង ខំប្រឹង​យកឈ្នះ​ទាល់ បាន​លើ​ភាគី​ខាង​ថៃ ដោយ​លទ្ធផល ៥​ទល់​៤​។​

​ជាមួយគ្នា​នោះ មុន​ការប្រកួត ក្រុម​តារា​ខ្មែរ និង​ថៃ​នោះ ក៏មាន​គូ​បើកឆាក​ផងដែរ​គឺ ក្លិប​បាល់ទាត់​បឹងកេត ប៉ះ​ជាមួយ មហាហង្ស ដោយ​លទ្ធផល​បឹងកេត យកឈ្នះ ៣ ទល់​២ បញ្ចប់​ម៉ោង​។​

​សូមបញ្ជាក់ថា កម្មវិធី​ប្រកួត​បាល់ទាត់ មិត្តភាព​សប្បុរសធម៌​នេះ ត្រូវបាន​ផ្តួចផ្តើមឡើង ដោយ​សម្តេចព្រះ​អគ្គ​មហាសង្ឃរាជ​ធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស ព្រះមហា​សង្ឃរាជ នៃ​ព្រះរាជណាចក្រ​កម្ពុជា គណៈមហានិកាយ ហើយក៏​មានការ​ចូលរួម សហកា​រៀបចំ​ដោយ ក្រុមហ៊ុន​ចំនួន​បី​គឺ អ អេ​ហ្វ ៣ វើ​លដ៍ កម្ពុជា មហាហង្ស និង អ​ល​ដេ​ត​វ័ន ខូ​អិ​ល​ធី​ឌី​។​

​កម្មវិធី​នេះ មានការ​ប្រកួត បាល់ទាត់​មិត្តភាព​នេះ ចែកចេញ​ពីរ​ការប្រកួត គឺ​លើក​ទី​១ ក្លិប​បាល់ទាត់​បឹងកេត ជាមួយ​ក្រុមបាល់ទាត់​តារា មហាហង្ស និង លើក​ទី​២ ក្រុមបាល់ទាត់​តារា​កម្ពុជា ជាមួយ​ក្រុមបាល់ទាត់​តារា​ថៃ​។ ព្រឹត្តិការណ៍​នេះ បាន​ត្រូវ​ដាក់លក់​សំបុត្រ ដើម្បី​ប្រមូល​ថវិកា ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ក្រោម​ការគាំទ្រ​ពី​តារាៗ និង​អ្នកសិល្បៈ រាប់រយ​នាក់​។ ក្នុង​កម្មវិធី​នោះ ក៏មាន​ការប្រគំ​តន្ត្រី ពី​សំណាក់​តារា​ល្បីៗ និង​ថៃ ដូចជា​លោក ភឹម តារា​វិបុល កញ្ញា អេ​ដា ក្រុម Mustache Band លោក PramoteWilepana​និង​លោក UtianPrommin៕v