ក្រុមយុវជន និងអង្គការសង្គមស៊ីវិលពិភាក្សាស្វែងយល់ពីសក្តានុពលវិស័យថាមពលស្អាតនៅកម្ពុជា

381
ចែករម្លែក

ដោយ:ដេប៉ូ/ភ្នំពេញ ៖ ដើម្បីពិភាក្សាស្វែងយល់ពីសក្តានុពលវិស័យថាមពលស្អាតនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងមានសមត្ថភាពកាន់តែខ្ពស់នោះក្រុមនិស្សិតមកពីសាកលវិទ្យាល័យនានានៅក្នុងប្រទេសកម្ពុជា និងបណ្តាសង្គមស៊ីវិលបានបើកិច្ចពិភាក្សាគ្នាមួយឡើង។

ក្នុងកិច្ចពិភាក្សានេះធ្វើឡើងក្នុងកម្មវិធី«សប្ដាហ៍ថាមពលស្អាត២០១៩»ដែលទទួលបានសមិទ្ធផល វិស័យថាមពលស្អាតនៅកម្ពុជាក្នុងរយៈពេលមួយឆ្នាំកន្លងទៅ។

តំណាងអ្នករៀបចំកម្មវិធីបានលើកឡើងថាកម្មវិធី សប្ដាហ៍ថាមពលស្អាត ចូលរួមអបអរ និងផ្ដល់ឱកាសក្នុងការបង្ហាញអំពីសក្ដានុពលនៃការប្រើប្រាស់ថាមពលស្អាតនៅកម្ពុជា។កម្មវិធីនេះមានព្រឹត្តិការណ៍ចំណុះជាង៣០នៅទូទាំងរាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែវិច្ឆិកាឆ្នាំ២០១៩នេះ។

កម្មវិធី សប្ដាហ៍ថាមពលស្អាត នឹងផ្ដល់ឱកាសជូនសិស្សនិស្សិត អ្នកអភិវឌ្ឍគម្រោង ថាមពល អ្នកអភិវឌ្ឍអចលនទ្រព្យ អ្នកជំនាញការផ្នែកថាមពល សហគ្រិននវានុវត្តករប ច្ចេកវិទ្យា និងអ្នកមានចំណាប់អារម្មណ៍លើបច្ចេកវិទ្យាទាំងអស់ស្វែងយល់អំពីគម្រោងផ្សេងៗ សិក្សានិងពិភាក្សាអំពីថាមពលស្អាត និងជួបជជែកជាមួយនឹងអ្នកជំនាញក្នុងវិស័យពាក់ព័ន្ធ។

សូមជម្រាបថា កម្មវិធី សប្ដាហ៍ថាមពលស្អាត ក៏នឹងផ្ដល់ឱកាសឱ្យនវានុវត្តករ យុវជន និងសហគ្រិនបានជួបជុំគ្នានៅ Impact Hub ក្នុងកម្មវិធី«នវានុវត្តន៍បៃតង ប្លុកឆេន, បញ្ញាសិ ប្បនិមិត្ត និងសញ្ញាបណ្ណបៃតង» ហើយនិងកិច្ចពិភាក្សាដែលរៀបចំដោយក្លឹបតស៊ូមតិ របស់វិទ្យាស្ថានភាសាបរទេសលើប្រធានបទ«តើកម្ពុជាគួរហា មឃាត់ការប្រើប្រាស់ ឥន្ទនៈហ្វូស៊ីលឬទេ?»។

គួរកត់សម្គាល់ថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ កម្ពុជាបានងាកទៅរកប្រភពថាមពលស្អាតដើម្បីឆ្លើយតបនឹងតម្រូវការអគ្គិសនីរបស់ខ្លួន។ បច្ចុប្បន្ន កម្ពុជាបានអនុម័ត គម្រោងរោងចក្រអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យធំៗចំនួនពីរ, គម្រោងថាមពលអគ្គិ សនីដើរ ដោយពន្លឺព្រះអាទិ្យដែលមានអានុភាពផ្គត់ផ្គង់សរុបជាង ៤១០មេហ្កាវ៉ាត់ និងគម្រោងថាម ពលខ្យល់ដែលមានអានុភាពផ្គត់ផ្គង់សរុបជាង៨០មេហ្កាវ៉ាត់។

សូមជម្រាបថាEnergyLab Asia ជាអ្នករៀបចំកម្មវិធីសប្ដាហ៍ថាមពលស្អាត។ EnergyLab ត្រូវបានបង្កើតឡើងដើម្បីគាំទ្រការកើនឡើងនៃតម្រូវការថាមពលស្អាត ដោយផ្ដោតទៅលើនវានុវត្តន៍និងសហគ្រិនភាព៕B/