ក្រុមហ៊ុនចិនបង្ហាញមនុស្សយន្តមន្ទីរពេទ្យតម្លៃ ៤ ម៉ឺនដុល្លារ អាចលាងសម្អាតមេរោគកូវីដ១៩

314
ចែករម្លែក

ក្រុមហ៊ុនចិនមួយបានបង្ហាញមនុស្សយន្តមន្ទីរពេទ្យតម្លៃ ៤០.០០០ ដុល្លារ ដែលប្រើការរួមបញ្ចូលគ្នារវាងកាំរស្មីយូវីនិងទឹកថ្នាំសម្លាប់មេរោគដើម្បីសម្លាប់មេរោគកូរ៉ូណា។

មនុស្សយន្តស្វ័យប្រវត្តិពេញលេញនេះត្រូវបានបំពាក់ដោយអំពូលសម្លាប់មេរោគអ៊ុលត្រាវីយូឡេរលកសញ្ញាខ្លីចំនួន ៤ ចង្កោម និងច្រមុះបាញ់ទឹកសម្លាប់មេរោគចំនួន ៥ នៅលើក្បាលរបស់វា។

ឈរនៅកម្ពស់ ១,៤ ម៉ែត្រ មនុស្សយន្តនេះអាចផ្ទុកទឹកសម្លាប់មេរោគបាន ១.៥០០ មិល្លីលីត្រ និង ចំណាយពេល ៦ ម៉ោងដើម្បីសាកភ្លើងពេញ។

មនុស្សយន្តសម្លាប់មេរោគនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Keenon Robotics Company នៅទីក្រុងសៀងហៃ ដែលផលិតមនុស្សយន្តសម្រាប់ចែកចាយចំណីអាហារនិងផ្សាយពាណិជ្ជកម្មផងដែរ៕ ដោយ៖ កញ្ញាដាលីស