ក្រុមហ៊ុនផលិតឡានចិនបំពាក់ប្រព័ន្ធចម្រោះមេរោគនិងបាក់តេរី

384
ចែករម្លែក

ក្រុមហ៊ុនផលិតរថយន្តចិនមួយចំនួនបានចាប់ផ្តើមផ្តល់ជូននូវការរចនាម៉ូតថ្មីដែលពួកគេបានសន្យាថានឹងជួយកាត់បន្ថយការឆ្លងបាក់តេរីនិងវីរុសរួមទាំង Sars-CoV-2។

ក្រុមហ៊ុន Geely បានចាប់ផ្តើមគំនិតផ្តួចផ្តើមមួយតម្លៃ ៥២ លានដុល្លារ​ ដែលមានឈ្មោះថា “គម្រោងឡានសុខភាពល្អ” ដោយសន្យាដាក់បញ្ចូលមុខងារថ្មីៗជាច្រើនក្នុងគោលបំណងការពារអ្នកដំណើរពីវីរុសនិងបាក់តេរី។

រថយន្ត ដែលផលិតនៅក្រោមបដាថ្មីនេះ នឹងបំពាក់ដោយប្រព័ន្ធតម្រងខ្យល់ពិសេសមួយហៅថា G-Clean Intelligent Air Purification System (IAPS) ដែលក្រុមហ៊ុន Geely អះអាងថានឹងផ្តល់នូវការការពារប្រឆាំងនឹងភាគល្អិតនិងដំណក់ទឹកតូចៗដូចម៉ាស់ពេទ្យដែរ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Geely បានប្រាប់ BBC ថា “អតិថិជនចំណាយពេលវេលាច្រើននៅក្នុងឡានរបស់ពួកគេស្រដៀងទៅនឹងផ្ទះទី ២ ។ មានតែតាមរយៈការធ្វើឱ្យផលិតផលមានសុខភាពល្អប៉ុណ្ណោះទើបយើងអាចបំពេញតម្រូវការអតិថិជនសម្រាប់គុណភាពជីវិតប្រសើរជាងមុន”៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Geely បំពាក់ប្រព័ន្ធតម្រងខ្យល់ពិសេស IAPS ដើម្បីបន្សុទ្ធមេរោគនិងបាក់តេរីពីក្នុងរថយន្ត