ក្រុមហ៊ុន​​HODOGROUP​ផ្តល់​ម៉ាស់​ចំនួន​១​លាន​ដល់​ពលរដ្ឋ​កម្ពុជា​សម្រាប់​​ប្រយុទ្ធ​ជំងឺ​កូ​វី​ដ១៩

159
ចែករម្លែក

ដោយ​សុផល​/​ស៊ា​ង​ហៃ​,​ចិនៈ​ក្រុមហ៊ុន​HODOGROUP​ដែលជា​អ្នកបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​បានផ្តល់​ម៉ាស់​ចំនួន​១​លាន​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​សម្រាប់​ប្រើប្រាស់​ក្នុងពេល​កម្ពុជា​កំពុង​ប្រយុទ្ធ​នឹង​ការរីក​រាលដាល​ជំងឺ​កូ​វី​១៩​។​

​ពិធី​ប្រគល់​ម៉ាស់​ចំនួន​១​លាន​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ទីតាំង​ក្រុមហ៊ុន​HODOGROUP​ស្ថិតក្នុង​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន នៅ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២០​នេះ​។​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក ZHOU HAIJIANG ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន HODO GROUP និង​លោក ទាន សំណាង អគ្គ​កុងស៊ុល​នៃ​ស្ថាន​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​សៀង​ហៃ​,​លោក CHEN JIANGANG ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​HodoGroup​បានឱ្យដឹងថា​ចាប់តាំងពី​មានការ​ផ្ទុះឡើង​ជំងឺ​កូ​វីដ​១៩​ប្រទេស​ចិន​និង​ប្រទេស​កម្ពុជា​បាន​គាំទ្រ​គ្នា​ទៅវិញទៅមក​។​ក្នុងនោះ​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំងពីរ​តែង​បានធ្វើ​សកម្មភាព​ជួយ​គ្នា​ទៅវិញទៅមក​ផងដែរ​។​សកម្មភាព​ទាំងនេះ​បង្ហាញឱ្យឃើញ​ពី​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​នៃ​ការកសាង​សហគមន៍​ជោគវាសនា​តែមួយ​រវាង​ប្រទេស​កម្ពុជា​និង​ចិន​។​

បច្ចុប្បន្ននេះ​កម្ពុជា​កំពុងស្ថិត​ក្នុងដំណាក់កាល​សំខាន់​មួយ​ក្នុងការ​ខិតខំ​ប្រឹង​ប្រែ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​។ លោក ZHOU HAIJIANG ប្រធាន​ក្រុមប្រឹក្សារ​ក្រុ​ហ៊ុន HODO GROUP បាន​ថ្លែងថាៈ ក្រុមហ៊ុន HODO GROUP បន្ត​យកចិត្តទុកដាក់​លើ​ស្ថានភាព​វិវឌ្ឍន៍​នៃ​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា​។​

​លោក​ZHOUHAIJIANG​បន្តថា​ការផ្តល់​សម្ភារៈ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​ជា​សកម្មភាព​ជាក់ស្តែង​មួយ​បង្ហាញ​ពី​ការគោរព​ដ៏​ឧត្តុង្គឧត្តម​ពី​ប្រជាជន​ចិន​ចំពោះ​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ហើយក៏​ជាការ​បង្ហាញឱ្យឃើញ​នូវ​មិត្តភាព​ដ៏​ជ្រាលជ្រៅ​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ​។​
​លោក ZHOU HAIJIANG យល់ឃើញថា ការផ្តល់​ម៉ាស់​នេះ ជាការ​ចូលរួមចំណែក​របស់​សម្តេច​តេ​ជោ ហ៊ុនសែន​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ក្នុងការ​រឹតបន្តឹង​ចំណងមិត្តភាព​ចិន​-​កម្ពុជា​យ៉ាង​ធំធេង​។

លោក​បន្តថា ក្រុមហ៊ុន​HODOGROUP​និង​ក្រុមហ៊ុន​តំបន់​សេស​ដ្ឋ​កិច្ច​ពិសេស​ក្រុងព្រះសីហនុ នឹង​បន្ត​ខិតខំ​ប្រឹង​ប្រែ​ដើម្បី​ចូលរួមចំណែក​ឱ្យ​ចំណងមិត្តភាព​ចិន​-​កម្ពុជា​ឈានទៅដល់​កម្រិត​ថ្មីៗ​ប​ន្តែ​ម​ទៀត​។​ការផ្តល់​ម៉ាស់​ពី​សំណាក់​ក្រុមហ៊ុន​ចិន​នេះ​ទទួលបាន​ការកោតសរសើ​រ​យ៉ាងខ្លាំង​ពីស​ម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​។ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ផ្ញើលិខិត​ពិ​សេសមួយ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សកម្មភាព​មនុស្សធម៌រ​បស់​ក្រុមហ៊ុន HODO GROUP​។​

​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​បាន​សរសេរ​នៅក្នុង​លិខិត​នោះ​ថា​«​បេសកម្ម​របស់​កាកបាទ​ក្រហម​កម្ពុជា​គឺ​កាត់បន្ថយ​ការរង​ទុក្ខវេទនា​រប​ស់​ប្រជាជន​កម្ពុជា​នឹង​ចាប់យក​ឱកាស​នេះ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការគាំទ្រ​ឥតឈប់ឈរ​ទាំង​ផ្នែក​ស្មារតី​ទាំង​ផ្នែក​សេដ្ឋការ​និង​ផ្នែក​សម្ភារៈ​ពី​ក្រុមហ៊ុន HODO GROUP ដល់​កាកបាទក្រហមកម្ពុជា​»​។​

​លោក​ទាន​សំណាង​អគ្គ​កុងស៊ុល​កម្ពុជា​នៅ​ទីក្រុង​សៀង​ហៃ​បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កាយវិការ​របស់​ក្រុមហ៊ុន​ចិន​នេះ​។​លោក​ចាត់ទុក​កាយវិកា​រ​នេះ​គឺជា​ការបង្ហាញ​នូវ​ភាពជា​បងប្អូន​ដែល​មិនអាច​បំបែក​បាន​រវាង​ចិន​និង​កម្ពុជា​។​លោក​ជឿជាក់ថា​ម៉ាស់​ទាំងនេះ​ពិតជា​អាចជួយ​ដល់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​។​

​នៅ​កន្លែង​រៀបចំ​ពិធី​កេះ​ដាក់​ម៉ាស់​ដែល​ត្រៀម​នឹង​បញ្ចូនទៅ​ប្រទេស​កម្ពុជា​ត្រូវបាន​បោះពុម្ព​ជាមួយ​ទង់ជាតិ​ចិន និង​កម្ពុជា ហើយ​បិទ​ពាក្យ​មួយ​ឃ្លា​ថា «​ស្រឡាញ់គ្នា​ក្នុង​គ្រាក្រ ចិន​និង​កម្ពុជា​រួមចិត្ត​តែមួយ​»​។ ម៉ាស​ដំបូង​ប្រមាណ​២០​ម៉ឺន​នឹង​ត្រូវបាន​ដឹកជញ្ជូន​មកកាន់​ប្រទេស​កម្ពុជា​ហើយ​សម្ភារៈ​ដែល​នៅសល់​ត្រូវបាន​បញ្ជូន​ជា​បណ្តើរៗ នាពេល​ក្រោយៗ​បន្តទៀត​។​

​សូមបញ្ជាក់ថា​ក្រុមហ៊ុន​តប​ន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​បាន​បំពេញ​កាតព្វកិច្ច​សង្គម​យ៉ាងសកម្ម​ដូចជា​បរិច្ចាគ​ថវិកា​ដល់​កាកបាទក្រហមកម្ពុជា​ជា​រៀងរាល់ឆ្នាំ​បង្កើត​អង្គការ​អ្នកស្ម័គ្រចិត្ត​សប្បុរសធម៌​មិត្តភាព​កម្ពុជា​-​ចិន​ដើម្បី​ជួយ​សិស្ស​ក្រីក្រ​ពលរដ្ឋ​ក្រីក្រ​ជាដើម​ដើម្បី​ឆ្លើយតប​នឹង​ការគាំទ្រ​និង​យកចិត្តទុកដាក់​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​សង្គម​កម្ពុជា​។​

​ចាប់តាំងពី​ជំងឺ​កូ​វីដ​១៩​បាន​ផ្ទុះ​ឡើងមក​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​បាន​ចាត់វិធានការ​យ៉ាង​ឆា​ប់រហ័ត​ដើម្បី​ផ្តោតទៅលើ​ការរក្សា​និង​ការពារ​សុខភាព​រាង​កា​យ​និង​ជីវិត​រាប់ម៉ឺន​នាក់​ទៀត​ដែល​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ដើម្បី​រួមចំណែក​ទទួលខុសត្រូវ​មួយ​នៅ​ន​ក្នុងសង្គម ការខិតខំ​ប្រឹងប្រែង​ដោយ​ពេញទំហឹង​ដើម្បី​កសាង​«​របាំង​ទប់ស្កាត់​»​ជំងឺ​កូ​វីដ​១៩​រីក​រាលដាល​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​។​

​ទន្ទឹមនឹងនេះ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ក៏បាន​ដើរតួនាទី​ជា​ស្ពាន​យ៉ាង​ពេញលេញ​ក្នុង​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន HODO GROUP ក្នុងការ​ផ្តល់ជំនួយ​ម៉ាស់​ចំនួន​មួយ​លាន​។ ទាំងនេះ គឺជា​សកម្មភាព​ជាក់ស្តែង​មួយ​បង្ហាញឱ្យឃើញ​ពី​ការប្តេជ្ញាចិត្ត​ក្នុង​ការរួម​ដៃ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​និង​ប្រពល​រដ្ឋ​កម្ពុជា​ក្នុងការ​បង្ការ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​។​នេះ​ជា​ភុ​ស្ត​តាង​ដ៏​រឹងមាំ​មួយទៀត នៃ​កសាង​ស្ពាន​មិត្តភាព​រវាង​ប្រទេស​ចិន​-​កម្ពុជា​៕S/​