ក្រុមហ៊ុន​រថយន្ត​ប្រណិត​អ៊ីតាលី Lamborghini​នឹង​ផលិត​ម៉ាស់​មុខ​និង​គ្រឿង​បរិក្ខារ​ការពារ​កូរ៉ូណា​

209
ចែករម្លែក

​អ៊ីតាលី​នៅតែ​ជា​ប្រទេស​រងគ្រោះ​ខ្លាំង​ជា​គេ​ពី​ជម្ងឺ​ឆ្លងកូវី​ដ​១៩​បង្កឡើង​ដោយ​វីរុស​កូរ៉ូណា​ថ្មី ដែល​រហូត​ពេលនេះ​វា​បាន​ចម្លង​មនុស្ស​១០៥.៨០០​នាក់​​និង​សម្លាប់​មនុស្ស​ជាង​១២.៤០០​នាក់​នៅក្នុង​ប្រទេស​អឺរ៉ុប​មួយ​នេះ​។​

​ស្រប​ពេល​ប្រទេស​កំពុង​ប្រឈម​ដោះស្រាយ​វិបត្តិ​សុខភាព​មហា​ធ្ងន់ធ្ងរ​នេះ ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រណិត​អ៊ីតាលី​Lamborghini​បានប្រែក្លាយ​នាយក​​ដ្ឋា​ន​របស់ខ្លួន​ខ្លះ​នៅ​រោងចក្រ​សាន់​តា​ហ្កា​តា បូ​ឡូ​ញ៉េ​ហ្សេ​ស​( Sant’Agata Bolognese)​ដើម្បី​ផលិត​ម៉ាស់​មុខ​និង​កញ្ចក់​ខ័ណ្ឌការពារ​វី​រុស​កូវី​ដ​១៩​សំ​​រាប់​ប្រើ​នៅក្នុង​ប្រទេស​។​

​គ្រឿង​បរិក្ខារ​វេជ្ជសាស្ត្រ​ដែល​ត្រូវ​ផលិត​ឡើង​ក្រោយ​កិច្ចសហការ​ជាមួយ សកល​វិទ្យាល័យ​បូ​ឡូ​ញ៉ា នឹង​ត្រូវ​នាំ​ទៅ​អោយ​មន្ទីរពេទ្យ​នៅ​ក្រុង​បូ​ឡូ​ញ៉ា​។​

​បើ​តាម​សេចក្តីរាយការណ៍ ក្រុមហ៊ុន​រថយន្ត​នេះ​នឹង​ផលិត​ម៉ា​ស់មុខ​១.០០០ និង​កញ្ចក់​ការពារ​២០០​ក្នុង​មួយថ្ងៃ​៕​ប្រែ​សម្រួល​៖​វាសនា​

​កម្មករ​រថយន្ត​ប្រណិត​បែរ​មក​ដេរ​ម៉ាស់​មុខ​សំរាប់​តំរូវការ​ក្នុងស្រុក​