ក្រុមហ៊ុន​វី​សា​និង​ក្រុមហ៊ុន​ឌី​អេ​ហ្វ​អាយ​ឡាក់​គី​,​ដាក់ឱ្យ​ប្រើប្រាស់​ការទូទាត់​តាមរយៈ​បច្ចេកវិទ្យា​Contactless

144
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រុមហ៊ុន​វី​សា​ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​ឌី​ជី​ផល​ដែល ឈានមុខ​គេ​នៅក្នុង​ពិភពលោក​នៅថ្ងៃនេះ​បានប្រកាស​ពី​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ឌី អេ​ហ្វ អាយ​ឡាក់​គី​ដែលមាន​ផ្សារ​ទំនើប​ឡាក់​គី​ឡាក់​គី​អ៊ិ​ច​ប្រេ​សឡាក់​គី​ព្រី​មៀម​និង​ហ្គា​ឌៀ​ន​ដោយ​ដាក់ឱ្យ​មានការ​ទូទាត់​មិន​ប្រើ​សាច់ប្រាក់​តាមរយៈ​Contactless​នៅ​គ្រប់​សាខា​ទូទាំងប្រទេស​។​

​ជាមួយនឹង​បច្ចេកវិទ្យា​ទូទាត់​ថ្មី​នេះ​អ្នកទិញ​ឥ​វ៉ាន់​អាច​ទូទាត់​ថ្លៃទំនិញ​នៅ​កន្លែង​គិត​ប្រា​ក់ដោយ​គ្រាន់តែ​យក​កា​តទៅ​ប៉ះ​ជាមួយ​ម៉ាស៊ីន​ឆូត​កាត​រួចជាស្រេច ដោយ​មិនចាំបាច់​ប្រើ​វិធី​”​ស៊ក​”​ដូច​មុន​នោះឡើយ​។​ការណែនាំ​ឱ្យប្រើ​បច្ចេកវិទ្យា​ថ្មី​នេះ​គឺ​ផ្តល់ជូន​អតិថិជន​នូវ​មធ្យោបាយ​លឿន​ជាង​មុន​ក្នុងការ​ទូទាត់​ប្រាក់​សម្រាប់​ទំនិញ​របស់​ពួកគាត់​។​

​ចំណែក​ផ្សារ​ទំនើប​ឡាក់​គី​វិញ​ការដាក់​ឲ្យ​ប្រើប្រាស់​ការទូទាត់​តាមរយៈ​បច្ចេកវិទ្យា​Contactless​នឹង​ជួយ​ឲ្យ​ដំណើរ​ការទូទាត់​លឿន​ជាង​មុន​កាត់បន្ថយ​ពេលវេលា​តម្រង់​ជួរ​រង់ចាំ​គិត​ប្រាក់​និង​ប្រសិទ្ធភាព​នៃប្រតិបត្តិ​ការ​កា​ន់​តែ​ប្រសើរ​ជាង​មុន​។ ការទូទាត់​តាមរយៈ​បច្ចេកវិទ្យា Contactless ក៏មាន​ផងដែរ នៅ​ហាង​សុខភាព​និង​សម្រស់​GuardianLuckyPremium​និង​LuckyExpress​ដែល​អាជីវកម្ម​ទាំងបី​នេះ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន DFI Lucky Private Limited ។​

​អ្នកស្រី ជុំ ម៉ូ​នី​កា នាយិកា​គ្រប់គ្រង​វី​សា​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖ “​ការទូទាត់ Contactless ធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​ទៅដល់​ម្ចាស់​កាត ក៏ដូចជា​ពាណិជ្ជករ​និង​បុគ្គលិក​របស់​ពួកគេ ហើយ​យើង​ជឿជាក់ថា​ការកើនឡើង​នូវ​ភាពសាមញ្ញ​នេះ​មាន​សារៈសំខាន់​ណាស់​ជាពិសេស​នៅពេល​និយាយ​ដល់​ការចំណាយ​ប្រចាំថ្ងៃ​របស់​អតិថិជន​។

​យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​បាន​សហការ​ជាមួយ​ផ្សារ​ទំនើប​ដ៏​ធំ​និង​ពេញនិយម​បំផុត​ដូចជា​ផ្សារ​ឡាក់​គី​ដើម្បី​ដាក់​ឲ្យ​ដំណើរការ​បច្ចេកវិទ្យា​នៅតាម​ហាង​របស់​ពួកគេ​នៅ​ទូទាំងប្រទេស​។​ជាមួយនឹង​ការទូទាត់​តាមរយៈ​Contactless​នេះ​អតិថិជន​អាច​រីករាយ​ទិញ​ទំនិញ​និង​ទទួលយក​បទពិសោធ​ទូទាត់​ប្រកបដោយ​សុវត្ថិភាព​ងាយស្រួល​និង​ឆាប់រហ័ស​ដែល​ធ្វើឱ្យ​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ​កាន់តែ​ងាយស្រួល​ជាង​មុន​”​។​

​លោក​ស្តេ​ហ្វា​ន​ផារ​រិ​ន​តេ​ជា​នាយក​គ្រប់​គ្រង់​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ឌី​អេ​ហ្វ​អាយ​ឡាក់​គី​បាន​និយាយថា​៖“​ក្រុមហ៊ុន​ឌី​អេ​ហ្វ​អាយ​ឡាក់​គី​យើង​គឺ​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការផ្តល់ជូន​អតិថិជន​នូវ​ផលិតផល​និង​សេវាកម្ម​ល្អៗ​។​ផ្នែក​មួយ​ដែល​យើង​គិតគូ​ផងដែរ​នោះ​គឺ​ការធានា​ផ្តល់ជូន​នូវ​ការទូទាត់​ដ៏​មាន​ប្រសិទ្ធិភាព​បំផុត​។​ភាពជា​ដៃគូ​ជាមួយ​វី​សា​នេះ​នឹង​អនុញ្ញាតឱ្យ​យើង​ផ្តល់ជូន​អតិថិជន​នូវ​បទពិសោធន៍​កាន់តែ​ងាយស្រួល​នៅ​កន្លែង​គិត​ប្រាក់​។​ដូច្នេះ​អតិថិជន​អាច​ចំណាយពេល​តម្រង់​ជួរ​ចាំ​តិចជាង​មុន និង​រីករាយ​ក្នុងការ​ចំណាយពេល​បាន​ច្រើនជាង​មុន​នៅផ្ទះ​ដើម្បី​ប្រើប្រាស់​ទំនិញ​របស់​ពួកគេ​ជាមួយនឹង​គ្រួសារ​” ។


​ការទូទាត់​មិន​ប្រើ​សាច់ប្រាក់​បែប Contactless អាចឱ្យ​ម្ចាស់​កាត​ធ្វើការ​ទូទាត់​តាមរយៈ​ការប្រើប្រាស់ កាត​ឥណទាន កាត​ឥណ​ពន្ធ និង​កាត​បង់ប្រាក់ របស់​វី​សា ដែល​ចេញ​ដោយ​ធនាគារ ដោយ​គ្រាន់តែ “​ដាក់​កាត​នៅ​ពីលើ​ម៉ាស៊ីន​ឆូត​កាត​”​រួចជាស្រេច​។​អតិថិជន​មិនចាំបាច់​ចុះហត្ថលេខា​ឬ​វាយ​លេខ​កូដ​សម្ងាត់​(Pin)​។​ចំពោះ​ប្រតិបត្តិការ​ដែលមាន​ចំនួន​ទឹកប្រាក់​រហូតដល់​៥០​ដុល្លារ​ហើយ​ចំពោះ​ប្រតិបត្តិ​ការដែល​លើសពី ៥០​ដុល្លា​ឡើងទៅ គឺ​តម្រូវឱ្យ​ចុះហត្ថលេខា ឬ​វាយ​លេខ​កូដ​សម្ងាត់ (Pin) ។

​គុណសម្បត្តិ​មួយ​ក្នុងចំណោម​គុណសម្បត្តិ​ធំៗ​នៃ​ការទូទាត់​នេះ​គឺ​អតិថិជន​អាច​កាន់​កាត​ជាប់​នឹង​ដៃ​ជានិច្ច​ក្នុងពេល​ប្រតិបត្តិការ​។​ទោះបី​សេដ្ឋកិច្ចកម្ពុជា​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​សាច់ប្រាក់​ក៏ដោយ​វិធីសាស្ត្រ​ថ្មី​ក្នុង​ការទូទាត់​ប្រាក់​តាមរយៈ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ក៏​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​ពី​អ្នកប្រើប្រាស់​ផងដែរ​។ ផ្អែកលើ​ការសិក្សា ចុងក្រោយ​របស់​វី​សា អំពី​ឥរិយាបថ​ក្នុងការ​ទូទាត់​ប្រាក់​របស់​អតិថិជន តាមរយៈ​ការស្ទង់មតិ​៤​នាក់​ក្នុងចំណោម​មនុស្ស​៥​នាក់​(​ស្មើនឹង​៧៩​ភាគរយ​)​មាន​អារម្មណ៍​សុទិដ្ឋិនិយម​សម្រាប់​ការប្រើប្រាស់​ការទូទាត់​ដោយ​មិន​ប្រើ​សាច់​ប្រាក់សុទ្ធ​នៅតាម​ហាង​លក់ទំនិញ​និង​ផ្សារ​ទំនើប​ធំៗ​នាពេល​អនាគត​។

​ទន្ទឹមនឹងនេះ​មួយ​ភាគបី​នៃ​ប្រជាជន​កម្ពុជា​(​ស្មើនឹង​៣៣​ភាគរយ​)​ចាប់អារម្មណ៍​លើ​ការប្រើប្រាស់​កាត​ដែល​ទូទាត់​តាមរយៈ​Contactless​ហើយ​ជាង​មួយ​ភាគបី​(​ស្មើនឹង​៣៦​ភាគរយ​)​ចាប់អារម្មណ៍​ក្នុងការ​ប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដើម្បី​ទូទាត់​ប្រាក់​បែប Contactless​។​

​អ្នកស្រី ជុំ ម៉ូ​នី​កា បាន​បន្តទៀតថា​៖ “​ការសហការ​របស់​យើង​ជាមួយ​ក្រុមហ៊ុន​ឌី អេ​ហ្វ អាយ ឡាក់​គី គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​ខ្លាំងក្លា​ដើម្បី​ផ្តល់ជូន​អតិថិជន​នូវ​មធ្យោបាយ​ទូទាត់​ប្រាក់​ឲ្យ​កាន់តែ​សម្បូ​បែប​នៅតាម​ទីតាំង​ជាច្រើន​ជាង​ពេលណាៗ​ទាំងអស់​។​បច្ចុប្បន្ន​យើង​កំពុងធ្វើការ​ជាមួយ​អាជីវករ​ដទៃទៀត ទៅតាម​ប្រភេទ​ផលិតផល និង​អាជីវកម្ម ដើម្បី​ជម្រុញ​ឲ្យ​ប្រជាជន​កម្ពុជា​កាន់តែច្រើន​អាច​ទទួលបាន​សេវាកម្ម​ទូទាត់​ប្រាក់​តាមរយៈ​បច្ចេកវិទ្យា​Contactless​នេះ​នៅតាម​បណ្តា​ហាង​លក់រាយ​និង​ហាង​ទំនើប​ដែលជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ​»៕S/​