ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​និយាយថា​ខ្លួន​ខាត​បាត់បង់​ចំណូល​១០,៨ លាន​ដុល្លារ ក្នុង​មួយ​សប្តាហ៍​ដោយសារ​វីរុស​

248
ចែករម្លែក

​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​Vietnam Airlines បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​ខែ​កុម្ភៈ ថា​ខ្លួន​បាន​ខាតបង់​ប្រាក់​ចំណូល​២៥០​ពាន់​លាន​ដុង (១០,៨ លាន​ដុល្លារ​) ក្នុង​មួយ​សប្តាហ៍​ដោយសារតែ​ការទប់ស្កាត់​ការ​ធ្វើ​ដំណើរ​ដែល​បណ្តាល​មក​ពី​វីរុស​COVID-19 ។​

​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​តាម​អ៊ីមែល​ថា​ក្រុមហ៊ុន​ដឹកជញ្ជូន​នេះ កំពុង​កាត់បន្ថយ​ប្រតិបត្តិការ​និង​ព្យាយាម កាត់​​បន្ថយ​ការចំណាយ​បណ្តាលមកពី​វីរុស​នេះ និង​សម្រេច​អោយ​បាន​លទ្ធផល​ហិរញ្ញវត្ថុ​វិជ្ជមាន​សម្រាប់​ឆ្នាំ​នេះ​”​។​

​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​បាន​ផ្អាក​ការហោះហើរ​ទាំងអស់​ទាំង​ទៅ​និង​មកពី​ប្រទេស​ចិនដីគោក​ចាប់តាំងពី​ចុង​ខែ​មករា ដោយ​ប៉ះពាល់​ដោយផ្ទាល់​ដល់​ភ្ញៀវ​​ទេសចរ​ចំនួន ៧ ០.០០០​នាក់​ក្នុង​មួយ​ខែ​រវាង​ប្រទេស​ទាំង​២​នេះ​៕​ប្រែ​សម្រួល​៖​សុខា​

Vietnam Airlines រកស៊ី​ចំណេញ​បាន​ជិត​១៥០​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​