ក្រុមហ៊ុន​២​បាន​រួមគ្នា​បរិច្ចាគ​ថវិកា​ចំនួន​៤០​លាន​រៀល​និង​ផលិតផល​ប្រឆាំង​មេរោគ​កូ​វីដ​១៩​ជូន​មន្ទីរពេទ្យ​ចំនួន​២

139
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​កាលពី​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០២០​ក្រុមហ៊ុន​TSNRDistributionCo.,Ltd​ជា​ក្រុមហ៊ុន​ចែកចាយ​ផលិតផល LION ក្នុង​ព្រះរាជាណាចក្រកម្ពុជារួមជាមួយនិងក្រុមហ៊ុនLIONCORPORATION(THAILAND)LTD​ដែលជា​ក្រុមហ៊ុន​ផលិត​នូវ​ទំនិញប្រើប្រាស់​ប្រកបដោយ​គុណភាព​ខ្ពស់​(​ថៃ​-​ជប៉ុន​)​។​

​ក្រុមហ៊ុន​ទាំងពីរ​បាន​សហការគ្នា​បរិច្ចាគ​នូវ​ថវិកា​ចំនួន​៤០.០០០.០០០​រៀល​ព្រម​ជាមួយនឹង​ផលិតផល​ជេ​ល​លាងដៃ​ស្ងួត​សម្លាប់​មេរោគ​KireiKirei​ជូនទៅ​មន្ទីរពេទ្យ​ចំនួន​ពីរ​ដែល​រួមមាន​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​សូ​វៀត នៅក្នុង​កម្មវិធី​សប្បុរសធម៌​ដែលមាន​ឈ្មោះថា 3L (Life. Love. Laugh) ជា​លើក​ទី​៥​។


​ទស្សនៈវិស័យ​និង​គោលបំណង​នៃ​កម្មវិធី​សប្បុរសធម៌​3L​លើក​ទី​៥​នេះ​គឺមាន​បំណង​ដើម្បី​ចូលរួមចំណែក​ជាមួយនឹង​ក្រសួងសុខាភិបាល​កម្ពុជា​ក្នុងការ​ដោះស្រាយ​បញ្ហា​សម្ភារ​បរិក្ខារ​ពេទ្យ​នានា​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​កូ​វីដ​១៩​ដែល​កំពុងតែ​រាតត្បាត​ទូទាំង​សកលលោក​។​យើងខ្ញុំ​សង្ឃឹម​នឹង​ជឿជាក់​យ៉ាង​មុតមាំ​ថា​ប្រទេស​កម្ពុ​ជារួម​ជាមួយនឹង​ប្រជាជន​កម្ពុជា​ទាំងអស់​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​និង​ក្រសួងសុខាភិបាល គឺអាច​ឆ្លង​ផុត​នូវ​ស្ថានភាព​លំបាក​នេះ​ក្នុងពេល​ឆាប់ៗ​ដ៏​ខ្លី​ខាងមុខ​។​

​រួមគ្នា​ប្រយុទ្ធប្រឆាំង កូ​វីដ​១៩! សូម​គោរព​តាម​លក្ខខណ្ឌ​និង​គោលការណ៍​របស់​ក្រសួងសុខាភិបាល មន្ទីរពេទ្យ​ឬ​មណ្ឌល​សុខភាព​នៅតាម​តំបន់​របស់​អ្នក​។​សូម​រក្សា​ដៃ​របស់​អ្នក​ឱ្យ​ស្អាត​ជានិច្ច​ជាមួយនឹង​ផលិតផល​ជេ​ល​លាងដៃ​ស្ងួត​សម្លាប់​មេរោគ​KireiKirei​ព្រមទាំង​កុំ​ភ្លេច​ពាក់​ម៉ាស​។​ថែរក្សា​ខ្លួន​អ្នក​គឺ​បានន័យថា​ថែរក្សា​គ្រួសារ​ជាទី​ស្រឡាញ់ និង​សង្គម​របស់​អ្នក​៕S/​