ក្រុមហ៊ុន​៣៥០​មកពី​២៣​ប្រទេស នឹងចូលរួម​ពិព័រណ៍​ស្ថាបត្យកម្ម​២០១៨​នៅ​កម្ពុជា​

1690
ចែករម្លែក
  • 21
    Shares

ដោយ​: សុផល / ភ្នំពេញ​: អ្នក​តាំងពិព័រណ៍​ជាង​៣៥០​ក្រុមហ៊ុន និង​ម៉ាក​ផលិតផល​អន្តរជាតិ​មកពី​២៣​ប្រទេស រួមមាន​ប្រទេស ចិន អ៊ីតាលី ជប៉ុន កូរ៉េខាងត្បូង អាល្លឺម៉ង់ ម៉ាឡេស៊ី តៃវ៉ាន់ ថៃ សិង្ហ​បុរី និង​វៀតណាម នឹងចូលរួម​នៅក្នុង​ពិព័រណ៍​វិស័យ​ស្ថាបត្យកម្ម អគារ និង​សំណង់​អន្ដរជាតិ​ធំជាងគេ​បំផុត​របស់​កម្ពុជា (CAMBUILD18)​។ ពិព័រណ៍​នេះ​នឹង​រៀបចំ​ចាប់ពី​ថ្ងៃទី​១២​ដល់​១៤​ខែកញ្ញា​ឆ្នាំ​២០១៨ នៅ​សហ​សាល​ពិព័រណ៍​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។​

សន្និសីទ​សារពត៌មាន​ស្តីពី​ពិព័រណ៍​វិស័យ​ស្ថាបត្យកម្ម​អាគារ​និង​សំណង់​អន្ដរជាតិ​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែ សីហា ឆ្នាំ​២០១៨​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​(​រូប សុផល​)

CAMBUILD 18 នឹង​ប្រមូលផ្តុំ​ទៅដោយ ស្ថាបត្យករ អ្នក​រចនា អ្នក​អភិវឌ្ឍ វិស្វករ អ្នកម៉ៅការ អ្នកផ្គត់ផ្គង់​និង​អ្នក​ចែកចាយ ព្រមទាំង​ជា​វេទិកា​ផ្គត់ផ្គង់​ផលិតផល​ថ្មីៗ​ជាមួយ​បច្ចេកវិទ្យា និង​ទទួលបាន​គំនិត​ច្នៃប្រឌិត​ថ្មីៗ នៅក្នុង​ឧស្សាហកម្ម​សំណង់​។​

​ថ្លែង​ក្នុង​សន្និសីទ​សារពត៌មាន​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨ លោក Andrew Siow នាយក​ក្រុមហ៊ុន AMB Tarsus Events Group ដែលជា​អ្នករៀបចំ​កម្មវិធី CAMBUILD 18 បាន​មានប្រសាសន៍ថា “ CAMBUILD ត្រូវបាន​រៀបចំ​ជា​លើក​ទី​៨ និង​ជា​ព្រឹត្តិការណ៍​ដែល​ស្ថាបត្យករ អ្នក​រចនា អ្នក​អភិវឌ្ឍ វិស្វករ អ្នកម៉ៅការ អ្នកផ្គត់ផ្គង់ និង​អ្នក​ចែកចាយ មានឱកាស​ចូលរួម ទស្សនាការ​ផ្គត់ផ្គង់​ផ​លិ​ផល​ថ្មីៗ​ជាមួយ​បច្ចេកវិទ្យា​និង​ទទួលបាន​គំនិត​ច្នៃប្រឌិត​ថ្មីៗ​នៅក្នុង​ឧស្សាហកម្ម​សំណង់​។​

​លោក​បាន​ឱ្យដឹងទៀតថា​៖ អ្នក​តាំងពិព័រណ៍​ជាង​៣៥០ ក្រុមហ៊ុន និង​ម៉ាក​ផលិតផល​អន្តរជាតិ​មកពី ២៣ ប្រទេស​រួមមាន​ប្រទេស ចិន អ៊ីតាលី ជប៉ុន កូរ៉េខាងត្បូង​អាល្លឺម៉ង់ ម៉ាឡេស៊ី តៃវ៉ាន់ ថៃ សិង្ហ​បុរី និង​វៀតណាម​នឹងចូលរួម​នៅក្នុង​ពិព័រណ៍ CAMBUILD 18.​។ ពិព័រណ៍​នេះ​នឹង​រៀបចំ​នៅ​សហ​សាល​ពិព័រណ៍​កោះ​ពេជ្រ ។
​លើសពីនេះ​ទៀត​ក៏មាន​កម្មវិធី​ផ្តល់ជូន​ពិសេសៗ​ភ្ជាប់​ជាមួយ​ការបញ្ចុះ​តម្លៃ​ជាច្រើន​ផងដែរ​។ អ្នកចូលរួម​ទស្សនា ជាង ១​ម៉ឺន នាក់ ត្រូវបាន​អញ្ជើញ​ចូលរួម​ទស្សនា​ទស្សនា​ដោយ​ឥតគិតថ្លៃ ។​
CAMBUILD 2018 ក៍​នឹង​បើក​បង្ហាញ​សម្រាប់​ឧស្សាហកម្ម​ធំ ៗ ផ្សេងទៀត​ដូចជា អគ្គិសនី​និង​វិស្វកម្ម ប្រព័ន្ធ​ទឹកស្អាត​និង​កាកសំណល់ ប្រព័ន្ធ​សុវត្ថិភាព​និង​គ្រឿង​ពន្លត់​អគ្គិភ័យ ម៉ាស៊ីនត្រជាក់​និង​ប​ន្សុ​ត​ខ្យល់ ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុមហ៊ុន AMB Tarsus Events Group អ្នករៀបចំ​កម្មវិធី​ពាណិជ្ជកម្ម​ឈានមុខ​គេ​មួយ​នៅ​អាស៊ី​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​គួ​ឡា​ឡាំ​ពួរ​។ ក្រុមហ៊ុន​នេះ​ក៍មាន​រៀបចំ​ការតាំងពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ បង់​ក្លា​ដេ​ស កម្ពុជា ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលីពីន និង​ស្រី លង្កា​ផងដែរ​។​

​លោក ភឿង សុភ័ណ រដ្ឋលេខាធិការ នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សាភិបាល​ស្ថាបត្យករ​កម្ពុជា បាន​ថ្លែងថា​៖ ស្របតាម​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​ក្នុងការ​អនុវត្ត​គោល​គំនិត​នៃ​ការសាងសង់ “​ទីក្រុង​វៃឆ្លាត​” សម្រាប់​ការអភិវឌ្ឍ​ទីក្រុង​នាពេល​អនាគត នៅក្នុង​ប្រទេស​កម្ពុជា CAMBUILD 2018 ការតាំងពិព័រណ៍​វិស័យ​ស្ថាបត្យកម្ម​អាគារ និង​សំណង់ អន្ដរជាតិ​ធំជាងគេ​បំផុត​របស់​កម្ពុជា​នឹង​ផ្តោតលើ​ការយកចិត្តទុកដាក់​លើ​ប្រធានបទ “​គំនិត​ច្នៃប្រឌិត​” ការ​រចនា​និង​ការរៀបចំ​បែប​ទីក្រុង​បៃតង​សម្រាប់ ” ទីក្រុង​វៃឆ្លាត “​។ ពិព័រណ៍​នេះ​បាន​កើតឡើង​ចំពេល​វិស័យ​សំណង់​និង​សេដ្ឋកិច្ចកម្ពុជា​កមពុង​រីកចម្រើន​។​

​ក្រៅពី​ការតាំងពិព័រណ៍​នេះ ក្រុមប្រឹក្សាភិបាល​ស្ថាបត្យកម្ម​កម្ពុជា​នឹង​រៀបចំ​វេទិកា​ស្ថាបត្យករ​កម្ពុជា​លើក​ទី​២ ដែល​និង​មានការ​គាំទ្រ​ពី​សំណាក់​អ្នកជំនាញ​ក្នុងស្រុក​ក៏ដូចជា​អន្តរជាតិ នឹង​មក​ចែករំលែក​ចំណេះដឹង​និង​ជំនាញ​ដែល​នឹង​បង្កើត​មូលដ្ឋានគ្រឹះ​សម្រាប់​ការកសាង​ទីក្រុង​ឆ្លាត​វៃ នាពេល​អនាគត​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​។ គំនិត​ផ្តួចផ្តើម​របស់​ទីក្រុង​វៃឆ្លាត​នឹង​ធ្វើឱ្យ​ទីក្រុង​របស់​យើង​កាន់​តែមាន​សុវត្ថិភាព ប្រសិទ្ធភាព និង​និរន្តរភាព​អម​ជាមួយ​បរិស្ថាន​ល្អ សម្រាប់​អ្នក​ដែល​រស់នៅក្នុង​ទីក្រុង​របស់​យើង​។ ដោយ​ផ្តោតលើ​គំនិត​នេះ យើង​សង្ឃឹមថា អ្នក​សាងសង់ ស្ថាបត្យករ អ្នក​រចនា វិស្វករ​និង អ្នក​អភិវឌ្ឍន៍​នឹង​រក្សា​គំនិត​ក្នុងការ​សាងសង់​ទីក្រុង​វៃឆ្លាត​ក្នុងការ​អភិវឌ្ឍ​គម្រោង​ថ្មីៗ​។​

​លោក​រដ្ឋលេខាធិការ​សូម​អំពាវនាវ​ដល់​ស្ថាបត្យករ វិស្វករ និង​អ្នកជំនាញ​វិស័យ​សំណង់​ទាំងអស់ បំពេញការងារ​វិជ្ជាជីវៈ​ក្នុងប្រទេស​កម្ពុជា ជាពិសេស​សមាជិក​គណៈ​វិស្វករ​កម្ពុជា​ដែលមាន​ជាង​៧០០​នាក់ អញ្ជើញ​មក​ចូលរួមចំណែក ដើម្បី​ស្វែងយល់ សិក្សា​ស្រាវជ្រាវ ពិគ្រោះគ្នា​លើ​លក្ខណសម្បត្តិ​នៃ​ការកកើត​នៃ​វិស័យ​ថ្មី​ដែលមាន​ឈ្មោះថា «​ទីក្រុង​ឆ្លាត​»​។​

CAMBUILD 2018 ក៏​នឹង​បើក​បង្ហាញ​សម្រាប់​ឧស្សាហកម្ម​ធំ ៗ ផ្សេងទៀត​ដូចជា អគ្គិសនី​និង​វិស្វកម្ម ប្រព័ន្ធ​ទឹកស្អាត​និង​កាកសំណល់ ប្រព័ន្ធ​សុវត្ថិភាព​និង​គ្រឿង​ពន្លត់​អគ្គិភ័យ ម៉ាស៊ីនត្រជាក់​និង​ប​ន្សុ​ត​ខ្យល់ ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុមហ៊ុន AMB Tarsus Events Group អ្នករៀបចំ​កម្មវិធី​ពាណិជ្ជកម្ម​ឈានមុខ​គេ​មួយ​នៅ​អាស៊ី​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​គួ​ឡា​ឡាំ​ពួរ​។ ក្រុមហ៊ុន​នេះ ក៏មាន​រៀបចំ​ការតាំងពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ បង់​ក្លា​ដេ​ស កម្ពុជា ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលីពីន និង​ស្រី លង្កា​ផងដែរ​៕