ក្រុមហ៊ុន ភី​ធី​ស៊ី កុំ​ព្យូ​រ​ទ័​រ​បង្ហាញ​ផលិតផល​ថ្មី​និង​ទំនើប​បំផុត​ពី​ម៉ា​ក្យ​Prolink

1265
ចែករម្លែក

(​ភ្នំពេញ​)៖ ​ក្រុមហ៊ុន ភី ធី ស៊ី កំ​ព្យូ​ទ័​រ​ខូ​អិ​ល​ធី​ឌី​(PTC Computer Co.,Ltd)​ដែលជា​ក្រុមហ៊ុន​ចែកចាយ​និង​លក់​កុំព្យូទ័រ​ឈានមុខ​​គេ​មួយ​នៅ​កម្ពុជា​កាលពី​ព្រលប់​ថ្ងៃទី​២៧​ខែកក្កដា​បានធ្វើការ​បង្ហាញ​ពី​បច្ចេកវិទ្យា​ជំនាន់​ថ្មី​និង​ចុងក្រោយ​គេ​ពី​ផលិតផល​ម៉ា​ក្យ Prolink ដល់ដៃ​គូរ​ចែកចាយ​និង​អតិថិជន​របស់ខ្លួន​។​

​លោក ស្រី តាំង វួ​ច​ឡាយ​អគ្គនាយករង​ក្រុមហ៊ុន​ភី​ធី​ស៊ី​កុំព្យូទ័រ​

​ថ្លែង​ក្នុង​ពិធី​ជួបជុំ​ដែល​បាន​រៀបចំឡើង​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​ទី​២​ក្នុង​រាជធានី​ភ្នំពេញ លោក ស្រី តាំង វួ​ច​ឡាយ​អគ្គនាយក​​រង​ក្រុមហ៊ុន​ភី​ធី​ស៊ី​កុំព្យូទ័រ​បានឱ្យដឹងថា ក្រុមហ៊ុន​លោកស្រី​បានទទួល​សិទ្ធ​ចែកចាយ​និង​ផ្តល់​សេវាកម្ម​ផ្តាច់មុខ​លើ​ផលិតផល​ម៉ា​ក្យ Prolinkអស់​រយៈពេល​១៨​ឆ្នាំ​មកហើយ​។​ជាមួយនឹង​ភាពជោគជ័យ​ទៅលើ​ការចែក​ចាយ​លក់​ផលិតផល​នេះ​បានធ្វើឱ្យ​នៅថ្ងៃនេះ​ដែរ​ក្រុមហ៊ុន​បានរៀបចំ​ពិធី​ជួបជុំ​មួយ​ដើម្បី​បង្ហាញ​នូវ​ផលិតផល​ថ្មីៗ​និង​ទំនើប​បំផុត​សម្រាប់​ដាក់​បង្ហាញ​ដល់​អតិថិជន​បន្ថែមទៀត​ក្នុង​ការចែក​​ចាយ​លក់​ក៏ដូចជា​ប្រើប្រាស់​ទូទាំងប្រទេស​កម្ពុ​ជា​។​


​ក្រុមហ៊ុន ភី ធី ស៊ី កំ​ព្យូ​ទ័​រ​ខូ​អិ​ល​ធី​ឌី រៀបចំ​ពិធី​បង្ហាញ​ពី​បច្ចេកវិទ្យា​ជំនាន់​ថ្មី​និង​ចុងក្រោយ​គេ​ពី​ផលិតផល​ម៉ា​ក្យ Prolink ដល់ដៃ​គូរ​​ចែកចាយ​និង​អតិថិជន​របស់ខ្លួន​កាលពី​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០១៧(​រូបៈ​ដេប៉ូ​)

​លោកស្រី អ​គ្ក​នាយករង​ក្រុមហ៊ុន​ភី​ធី​ស៊ី បានឱ្យដឹង​បន្ថែមថា​“​តាមរយៈ​ការខិតខំ​ប្រឹងប្រែង​ក៏ដូចជា​ការយក​ផលិតផល​ដែល​ប្រកប​​ដោយ​គុណភាព​មក​ចែកចាយ​លក់​នា​កន្លងមក​បានធ្វើឱ្យ​ក្រុមហ៊ុន​ទទួលបាន​ការគាំទ្រ​ពី​អតិថិជន​ជា​បន្តបន្ទាប់​។​នាពេលនេះ​ក្រុមហ៊ុន​ភី​ធី​ស៊ី​កំពុងមាន​គម្រោង​ពង្រីក​សាខា​ជាច្រើន​បន្ថែមទៀត​នៅតាម​បណ្តា​ខេត្ត​ក្រុង​ធំៗ​ដើម្បី​បម្រើ​តាម​សេចក្តីត្រូវការ​អតិថិជន​”​។​

​គួរ​បញ្ជាក់ថា​ក្រុមហ៊ុន​ ​ភី​ធី​ស៊ី​ ​កុំព្យូទ័រ​ ​ខូ​អិ​ល​ធី​ឌី​គឺ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​លំដាប់ថ្នាក់​លេខ​១​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ទទួលបាន​សិទ្ធិ​ជា​ផ្លូវការ​ក្នុងការ​ចែកចាយ​ផលិតផល​ថ្មី​សុទ្ធ​១០០​ភាគរយ​និង​សេវាកម្ម​ចំនួន​២២​ម៉ាក​។​ជាមួយគ្នា​ក្រុម​ហ៊ុ​នេះ​ក៏មាន​ទីតាំង​ចំនួន​៥​កន្លែង​ផងដែរ​រួមមាន​៖ ១-​ការ​ការិយាល័យ​កណ្តាល​អាគារ​កាច់ជ្រុង​ទល់មុខ​ផ្សា​ទំនើប​សួ​រិ​យា​,២- សាខា​មហាវិថី​ព្រះមុនីវង្ស ,៣-​សាខា​ខាងជើង​ផ្សា​ធំថ្មី ,៤- សាខា​ខេត្តបាត់ដំបង និង​ទី​៥ សាខា​ខេត្តសៀមរាប​៕ដោយ៖ដេប៉ូ