ក្រុមហ៊ុន Apple នឹងនាំចេញឧបករន៍ការពារមុខចំនួន១លានឈុតក្នុងមួយសប្តាហ៍សម្រាប់បុគ្គលិកពេទ្យដែលប្រយុទ្ធនឹងកូវីដ១៩

423
ចែករម្លែក

ក្រុមហ៊ុន Apple និយាយថាឆាប់ៗនេះខ្លួននឹងផលិតឧបករណ៍ការពារមុខចំនួន១លានឈុតក្នុងមួយសប្តាហ៍សម្រាប់បុគ្គលិកពេទ្យ ដែលកំពុងប្រយុទ្ធនឹងជំងឺរាតត្បាត កូវីដ១៩។

លោក ធីម ឃុគ នាយកប្រតិបត្តិក្រុមហ៊ុន Apple បាននិយាយនៅក្នុងវីដេអូបង្ហោះកាលពីថ្ងៃអាទិត្យទី៥មេសាថា ក្រុមហ៊ុនបច្ចេកវិជ្ជាយក្សនេះបានផ្តល់ម៉ាស់វះកាត់ ២០ លាននៅជុំវិញពិភពលោកដើម្បីជួយដោះស្រាយកង្វះខាតម៉ាស់លើសកលលោករួចជាស្រេច។

លោកបានបន្ថែមថា ប៉ុន្តែឥឡូវក្រុមហ៊ុនក៏បានផលិតឧបករណ៍ការពារមុខដែលមានកញ្ចក់ថ្លាបាំងផងដែរ និងចាប់ផ្តើមផលិតទ្រង់ទ្រាយធំនៅរោងចក្ររបស់ខ្លួននៅសហរដ្ឋអាម៉េរិកនិងចិន។

លោកឃុគនិយាយថា “យើងមានគម្រោងនាំចេញឧបរណ៍ការពារនេះចំនួន១លានឈុតនៅចុងសប្តាហ៍នេះ”៕ ដោយ៖ កញ្ញាដាលីស

ឧបករណ៍ការពារមុខចំនួន១លានឈុតនឹងត្រូវផលិតរាល់សប្តាហ៍នៅក្រុមហ៊ុន Apple