ក្រុមហ៊ុន Automobili Lamborghiniជោគជ័យក្នុង ការ លក់ក្នុងឆ្នាំ Fiscal ២០១៩ ខណៈពេលដែល វីរុស កូរ៉ូណា បានបង្កជាបញ្ហា ប្រឈមដ៏សំខាន់ សម្រាប់ឆ្នាំ២០២០នេះ

366
ចែករម្លែក

ទីក្រុងបូឡូញ៉ាប្រទេសអ៊ីតាលី ៖ Fiscal Year ២០១៩ (ចាប់ពីថ្ងៃទី១ មករា-៣១ ធ្នូ) Automobili Lamborghini S.p.A បានទទួលនូវលទ្ធផលដ៏ល្អបំផុត ដែលពុំធ្លាប់ មានពីមុនមក ធ្វើឲ្យមានការរីកចម្រើនយ៉ាងខ្លាំងពេញមួយឆ្នាំ។ ជាក់ស្តែងអ្នកផលិត រថយន្តស្ព័រអ៊ីតាលីនេះ បានទទួលជោគជ័យលើសពីការរំពឹងទុកដែលក្នុងនោះ មាន ផ្តោត សំខាន់ទៅលើគោលការណ៍ធំៗមួយចំនួនដូចជាការលក់ដែលទទួលបាននូវ ផលចំណេញ យ៉ាងច្រើនក្រាស់ក្រាល និងពុំធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រ នៃការបង្កើតរថយន្តនេះអស់រយៈកាល ៥៦ឆ្នាំ កន្លងមកនេះ។

យ៉ាងណាមិញ ភាពជោគជ័យទាំងឡាយដែលមាននៅក្នុងឆ្នាំ២០១៩ ត្រូវបានគ្រប ដណ្តប់ និងទទួលផលប៉ះពាល់យ៉ាងខ្លាំង ដោយសារវីរុសកូរ៉ូណាដែលកំពុងតែរីករាល ដាលទូទាំងពិភពលោក។ ទាំងនេះបាននឹងក្លាយជា ការប្រឈមដ៏ធំសម្បើមមួយដែល ពិភពលោក កំពុងជួបប្រទះនៅក្នុងឆ្នាំ២០២០នេះ។

លោក Stefano Domenicali ប្រធាននិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Automobili Lamborghini បានលើកឡើងថា៖ នៅក្នុងឆ្នាំ Fiscal Year២០១៩ កន្លង ទៅនេះ, Lamborghini បានបន្តស្ថេរភាពនៅក្នុងការរីកចម្រើន និង កំណត់នូវប្រវត្តិ សាស្ត្រ ថ្មីៗជាបន្តបន្ទាប់សម្រាប់ការអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន។ ខណៈពេល ដែល យើងកំពុងតែរីករាយជាមួយនឹងភាពជោគជ័យ យើងក៏ចាំបាច់ស្វែងយល់បន្ថែម អំពី ទស្សនៈ របស់មនុស្សជុំវិញក៏ដូចជាដៃគូសហការណ៍ដ៏ទៃ ទៀតដែលកំពុងប្រឈម ទៅនឹងការរីករាលដាលនៃវីរុសកូរ៉ូណានេះ។

យើងអាចនិយាយបានថាប្រទេសរបស់យើង កំពុងតែស្ថិតនៅក្នុងស្ថានភាពមួយ ដែលពុំមាននរណាម្នាក់ធ្លាប់គិតថានឹងអាចកើតឡើងឡើយ។ តាំងនាមជាតំណាងឲ្យ ក្រុមហ៊ុន ខ្ញុំសូមធ្វើការថ្លែងអំណរគុណទៅកាន់អ្នកដែលកំពុងបំរើ នៅក្នុងវិស័យ សុខា ភិបាល ស្ថាប័នសុខាភិបាល និងកងកម្លាំងសន្តិសុខទាំងអស់ដែលកំពុងតែរួមកម្លាំងគ្នា យ៉ាងស្វិតស្វាញក្នុងប្រយុទ្ធ ប្រឆាំង និងគ្រប់គ្រងការវិវត្តន៍នៃស្ថានភាពដ៏តឹងតែង មួយនេះ។

ក្នុងរយៈពេលតែប៉ុន្មានថ្ងៃតែប៉ុណ្ណោះ វាបានធ្វើឲ្យមានការផ្លាស់ប្តូរក្នុងការគិត និង ទម្លាប់របស់យើងខ្ញុំគ្រប់គ្នានៅទីនេះ ដោយឆ្លុះបញ្ចាំងតាមរយៈពិភពលោកទាំងមូល។ កត្តាទាំងនេះជម្រុញឲ្យយើងទាំងអស់គ្នា ចាំបាច់ត្រៀមខ្លួនទទួលយក និងស្វែង រកវិធី ដោះស្រាយណាមួយ ដែលមានប្រសិទ្ធភាព និងឆាប់រហ័សបំផុត ដើម្បីយកមកទប់ ទល់នឹងទិដ្ឋភាពដែលកំពុងកើតឡើងជាក់ស្តែងនេះ។ ទោះជាយ៉ាងណាក្តី ដោយសារ តែមានការចាប់ផ្តើមដ៏ល្អសម្រាប់ឆ្នាំ ២០២០ស្តែងចេញតាមរយៈចំនួនលក់ក្នុងពេល២ ខែដំបូងទាំងនេះហើយដែលបានផ្តល់ពួកយើងនូវកម្លាំងចិត្ត ដើម្បីត្រៀមខ្លួនយ៉ាង សកម្មក្នុង ការទទួលយកជាមួយនឹងអ្វីដែលកើតមានថ្មីៗនិងបញ្ហាប្រឈមទាំងឡាយ។

លទ្ធផលជោគជ័យនៅក្នុងឆ្នាំ២០១៩ បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងតស៊ូ របស់ បុគ្គលិករបស់ យើងទាំងអស់គ្នានៅជុំវិញសកលលោក ហើយយើងក៏សូមអរគុណដល់ បុគ្គលិក និងម្ចាស់ភាគហ៊ុន ទាំងអស់ដែលតែងតែមាននូវទំនុកចិត្ត និងបន្តគាំទ្រយើង ខ្ញុំរហូតមក។ យើងខ្ញុំបានដឹងច្បាស់ពីបុគ្គលិកលក្ខណៈ ក៏ដូចជាគោលដៅ តាំងចិត្តដ៏ មុតមាំនៃបុគ្គលិកនីមួយៗដែលបំរើការនៅក្នុង Lamborghiniដែលទាំងនេះរឹតតែ ស្តែង កាន់តែច្បាស់នៅក្នុងគ្រាលំបាកមួយនេះ។ ដោយផ្អែកលើ លទ្ធផលនិងភាពជោគជ័យ ដែលទាំងអស់គ្នាបានសាងមក ពួកយើងនូវតែបន្តរៀបចំនូវគម្រោង សម្រាប់ការ អភិវឌ្ឍន៍ និងការលូតលាស់ដែលប្រកបដោយនិរន្តភាព ជាពិសេស គឺបង្កើតជាឪកាស នៃការច្នៃប្រឌិតថ្មីៗគួបផ្សំនឹងបច្ចេកវិទ្យាទំនើបបន្ថែមទៀត ដើម្បីឈានទៅ រកវឌ្ឍនភាពនៅថ្ងៃខាងមុខ។

តូលេខរបស់ Lamborghini នៅក្នុង Fiscal Year 2019
យើងឃើញថាចំណូលត្រូវបានកើនឡើង២៨% ចាប់ពី ១,៤២ ពាន់លាន ទៅ ១,៨១ ពាន់លានអឺរ៉ូ នៅក្នុងឆ្នាំ ២០១៩។ កំណើននៃការលក់ទូទាំងសកលលោក រឹតតែ មានសំទុះខ្លាំងជាងមុន ដោយកើនឡើងរហូតដល់៤៣% ដែលមានចំនួនដល់ទៅ ៨,២០៥គ្រឿង បានលក់ជូនអតិថិជន បូករួមទាំងការលក់នៅជុំវិញតំបន់ សំខាន់ៗ ដូច ជា ៖ EMEA, អាមេរិច និងអាស៊ីប៉ាស៊ីភិចជាដើម។ នៅក្នុងឆ្នាំដំបូងដែលកំពូលរថយន្ត Lamborghini Urus ប្រភេទ SUV បានមានវត្តមាននៅលើទីផ្សារ គឺមានការលក់បាន រហូតទៅដល់ ៤,៩៦២គ្រឿង ដែលនេះសរបញ្ជាក់អោយឃើញពីសន្ទុះនៃការ លក់ ដែលខ្ពស់អស្ចារ្យ។ ជោគជ័យនេះផងដែរ ក៏មានចំណែកពីការលក់បានចំនួនដ៏ច្រើន របស់រថយន្តស្ព័រស៊េរីទំនើបពីរផ្សេងទៀត នោះគឺ ម៉ូដែល V12 Aventador (ចំនួន ១,១០៤គ្រឿង) និង ម៉ូដែល V10 Huracan (ចំនួន ២,១៣៩គ្រឿង)។

បន្ថែមពីនេះទៅទៀត យើងក៏បានជ្រើសរើសនិយោជិកបន្ថែមមកធ្វើការនៅក្រុមហ៊ុន ដែលសរុបទាំងអស់មានរហូតទៅដល់ ១,៧៨៧ នាក់គិតត្រឹមដំណាច់ឆ្នាំ ២០១៩កន្លង មកនេះ។ មិនតែប៉ុណ្ណោះ នៅឆ្នាំ២០១៩ដដែលនោះ Lamborghini ត្រូវបានទទួល ស្គាល់ថា ជាក្រុមហ៊ុនដែលមានបុគ្គលិកឆ្នើម និងមានទេពកោសល្យ ដែលបានទទួល នូវវិញ្ញាបនប័ត្រផ្នែក Top Employer Italia ៧ឆ្នាំជាប់ៗគ្នា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំ មកនេះ ក្រុមហ៊ុនបានអភិវឌ្ឍន៍ និងគ្រងគ្រង ផ្នែកធនធានមនុស្សដោយអោយ តម្លៃ ទៅលើជំនាញរបស់បុគ្គលម្នាក់ៗ ជាពិសេសគឺការលើកកម្ពស់ និងឲ្យតម្លៃសង្គម និង សីលធម៌។ នៅក្នុងន័យនេះ ក្រុមហ៊ុនបានគិតគូរទៅដល់សមភាពយេនឌ័រសម្រាប់ បុគ្គលិក ស្រ្តី និងបុរសសុទ្ធតែមានឪកាសទទួលបាននូវប្រាក់បៀវត្ស និងតួនាទី ស្មើរៗគ្នា។

Lamborghini បានរក្សានូវផលប័ត្រផលិតផលដែលប្រកបដោយភាពទាក់ទាញ និងប៉ិនប្រសប់ក្នុង ការលក់ទៅកាន់សកលលោក ដែលក្នុងនោះតំណាងចែកចាយមាន ចំនួន១៦៥ភ្នាក់ងារនៅទូទាំង៥១ប្រទេស។ នៅក្នុងឆ្នាំ២០២០ នេះ យើងចាប់ផ្តើម ដំណើរ ការឲ្យមានការចែកចាយបន្តនូវ រថយន្តស្ព័រ ទំនើបថ្មី Hurancan Evo ស៊េរី V10 និង Lamboghini Sian ដែលជាប្រភេទរថយន្តស្ព័របែបទំនើប ថ្មីស៊ីសាំង តិច និងជាផលិតផលមានចំនួនកំណត់ (Limited Edition) អមជាមួយនឹងគម្រោងផ្សេង ៗជាច្រើនទៀតផងដែរ។ នៅក្នុងពេលនេះ ដោយសារតែការរីករាលដាល នៃវីរុស កូរ៉ូណា ក្រុមហ៊ុនក៏ពុំទាន់អាចផ្សព្វផ្សាយនិងផ្តល់ព័ត៌មានលម្អិត អំពីរថយន្ត ក៏ដូច ជាការអភិវឌ្ឍន៍ ទៅលើអាជីវកម្ម សម្រាប់ឆ្នាំ ២០២០ បាននៅឡើយទេ ដែលយើង នឹងរង់ចាំឲ្យស្ថានភាពនេះស្ងប់ស្ងាត់ជាមុនសិន។

សូមរំលឹកថា -នៅក្នុងឆ្នាំ២០១៩ ចំណូលបានកើនឡើងរហូតដល់២៨% ចាប់ពី ១,៤២ ទៅ ១, ៨១ ពាន់លានអឺរ៉ូ។
-ការលក់នៅទូទាំងពិភពលោកក៏បានកើនឡើងចំនួន ៤៣% ចាប់ពី ៥,៧៥០ ទៅ ៨,២០៥ គ្រឿង។
-ម៉ូដែលរថយន្តស្ព័រពីរប្រភេទដែលលក់ដាច់ជាងគេគឺ ប្រភេទ V10 និងV12។
-រថយន្តកំពូល SUV ក៏បានបន្តមានសន្ទុះក្នុងការលក់ខ្លាំងផងដែរ។ដែលក្នុងនោះម៉ូដែលUrus ស្ទើរតែ៥,០០០គ្រឿង ត្រូវបានលក់ជូនទៅកាន់អតិថិជន
-ការលក់នៅទូទាំងតំបន់៖ EMEA, អាមេរិច ។និងអាស៊ីប៉ាស៊ីភិចសុទ្ធតែទទួលបានការ លក់បានច្រើនគួរអោយកត់សម្គាល់៕