ក្រុមហ៊ុន Beijing Urban Construction Groupបំភ្លឺរឿង​ទាក់ទងនឹងបាតុកម្ម​នៅមុខ​សាលា​ខេត្តព្រះសីហនុ

84
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ៖ នាព្រឹកថ្ងៃច័ន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០ មានការផ្សព្វផ្សាយតាម​រយៈ​ហ្វេសប៊ុកនិងសារព័ត៌មាន បានចុះផ្សាយពីបាតុកម្មមួយកើតឡើងនៅមុខ​សាលា​ខេត្ត​ព្រះ​សីហ​នុដោយមានកម្មករមួយក្រុមចំនួន៦១នាក់បានមកលើកបដាដោយសារតែក្រុមហ៊ុន​ពាក់​ព័ន្ធមិនបានបើកប្រាក់បៀវត្សរ៍ឱ្យពួកគេ។បើតាមក្រុមហ៊ុនបានលើកឡើងថាករណីនេះបាន​បង្ក​ឱ្យមានការភ័ន្តច្រឡំដល់ប្រជានពលរដ្ឋនិងមហាជនមួយចំនួន។

ដូច្នេះចំពោះករណីខាងលើ ក្រុមហ៊ុនBeijing Urban Construction Groupសូមធ្វើការ​បំភ្លឺ​ដូចតទៅ៖ក្រុមហ៊ុនBeijing Urban Construction Group Co.,Ltdមិនមាន​ពាក់ព័ន្ធ​នឹងបាតុកម្មខាងលើនោះទេ ហើយក៏មិនបានជំពាក់ប្រាក់បៀវត្សនេះឡើយ។រូបថតដែលបាន​ចុះ​ផ្សាយក្នុងបណ្តាញព័ត៌មាន ដែលមានជាប់ស្លាកសញ្ញាក្រុមហ៊ុនយើងខ្ញុំភ្ជាប់ជាមួយគឺជារឿង​គាប់​​ជួនតែបុណ្ណោះ។

ក្រុមហ៊ុន Beijing Urban Construction Group Co.,Ltd ជាសហគ្រាសធំមួយ​ក្នុង​ចំណោមសហគ្រាសធំទាំង៥០០ក្នុងប្រទេសចិន ក៏ជាសហគ្រាសដែលបានចុះបញ្ជី​ក្នុង​ចំណោម​ក្រុមហ៊ុនម៉ៅការសាងសង់ ENR កំពូលទាំង២៥០លើពិភពលោកនិងអន្តរជាតិ។បច្ចុប្បន្នក្រុម​ហ៊ុន​​មានទុនសរុបលើសពី៤៥,០០០លានដុល្លារអាមេរិក និងចំណូលលើស​ពី១៥,០០០​លាន​ដុល្លារអាមេរិកមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន២៥រួមមានក្រុមហ៊ុនចុះបញ្ជី​ក្នុងស្រុក(A-shares)​មួយ និងក្រុមហ៊ុនចុះបញ្ជីរអន្តរជាតិ (H-shares) មួយ ។

ក្រុមហ៊ុន Beijing Urban Construction Group បានប្រកាន់ខ្ជាប់នូវសីលធម៍វិជ្ជាជីវៈជំនា​ញ​ ​និងអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ រាល់គម្រោងដែលនៅក្រៅស្រុកសុទ្ធតែ​គោរពតាម​ច្បាប់​កំណត់​នៃប្រទេសនីមួយៗ ហើយមិនដែលមានករណីជំពាក់ប្រាក់បៀវត្សកម្មករ ឬប៉ពាល់ផលប្រយោ​ជ​ន៍កម្មករនិងគ្រប់ដៃគូឡើយ។

ក្រុមហ៊ុន Beijing Urban Construction Groupសង្ឃឹមថាកុំជឿជាក់​រាល់ពាក្យ​ចចាម​អារាម គួរតែស្វែងយល់ពីការពិតសិន។ចំពោះករណីនេះប្រសិនបើមានភាគីណាមួយ​ឆ្លៀត​យក​ឱកា​ស​នេះមកបំផ្លាញកិត្តិយសក្រុមហ៊ុន ខាងក្រុមហ៊ុនBeijing Urban Construction Group នឹងចាត់វិធានការតាមផ្លូវច្បាប់ជាក់ជាពុំខាន៕