ក្រុមហ៊ុន Genting ទិញ​នាវា​កម្សាន្ត​ប្រណីត Equanimity ក្នុងតម្លៃ ១២៦ លាន​ដុល្លារ ដើម្បី​ប្រមូល​យកលុយ​រដ្ឋ​មកវិញ​ពី​រឿងអាស្រូវ​មូលនិធិ 1MDB

540
ចែករម្លែក
  • 7
    Shares

​ការិយាល័យ​អគ្គ​រដ្ឋអាជ្ញា​បានឱ្យដឹងថា នាវា​កម្សាន្ត​ប្រណីត Equanimity ត្រូវបាន​លក់​ទៅឱ្យ​ក្រុមហ៊ុន Genting Malaysia Bhd ក្នុងតម្លៃ ១២៦ លាន​ដុល្លារ​អាមេរិក​។​

​អគ្គ​រដ្ឋអាជ្ញា​លោក​ថ​មមី ថូ​ម៉ាស បាន​និយាយថា តុលាការ​រដ្ឋបាល​នាវាចរណ៍​នៅ​ទីក្រុង​គួ​ឡា​ឡាំ​ពូ​បាន​យល់ព្រម​លើ​ការអនុញ្ញាតឱ្យ​ក្រុមហ៊ុន Genting ទិញ​នាវា​កម្សាន្ត Equanimity ដោយ​អនុលោម​តាម​លក្ខខណ្ឌ​និង​ច្បាប់​តម្រូវ​របស់​ប្រទេស​។​

​លោក​ថូ​ម៉ាស​និយាយថា “​តម្លៃ​ទិញ ១២៦ លាន​ដុល្លារ​អាមេរិក​នឹងត្រូវ​ទូទាត់​ដោយ​ក្រុមហ៊ុន Genting និង​ទទួលយក​ដោយ​តុលាការ​នៅ​ចុងខែ​មេសា​ឆ្នាំ ២០១៩​។ នេះ​នឹង​ក្លាយជា​ការស្តារ​យកលុយ​មកវិញ​ក្នុងតម្លៃ​ដ៏​ខ្ពស់បំផុត​សម្រាប់​រដ្ឋាភិបាល​ម៉ាឡេស៊ី​ពី​រឿងអាស្រូវ​មូលនិធិ 1Malaysia Development Bhd (1MDB) ក្នុង​រយៈពេល​តែ ៨ ខែ​ប៉ុណ្ណោះ​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ចំណាត់​ការស្តារ​លុយ​រដ្ឋ​មកវិញ​”​។​

​លោក​ថូ​ម៉ាស​បាន​និយាយថា​ខ្លួន​បានទទួល​ការផ្តល់ជូន​មួយចំនួន ដែល​លើសពី ១០០ លាន​ដុល្លារ​ប៉ុន្តែ​តម្លៃ​ទិញ​ពី​ក្រុមហ៊ុន Genting ចំនួន ១២៦ លាន​ដុល្លារ​គឺជា​ការផ្តល់ជូន​ដ៏​ល្អ​បំផុត​ដែល​ខ្លួន​បានទទួល​ក្នុង​រយៈពេល​ប្រាំ​ខែ ចាប់តាំងពី​នាវា Equanimity ត្រូវបាន​ដាក់លក់​ឡាយ​ឡុង​។​

​លោក​បាន​បន្ថែមថា​ខណៈ​ដែល​ការផ្តល់ជូន​របស់​ក្រុមហ៊ុន Genting ត្រូវបាន​ចរចា​ដោយផ្ទាល់​ជាមួយ​រដ្ឋាភិបាល អ៊ីចឹង​គឺ​គ្មាន​ការ​បង់លុយ​កម្រៃជើងសា​រ​ដល់ទី​ភ្នាក់ងារ​ណាមួយ​ទេ ហើយ​ជា​លទ្ធផល​រដ្ឋាភិបាល​បាន​សន្សំ​លុយ​បាន ៤,៤ លាន​ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស

នាវា​កម្សាន្ត​ប្រណីត Equanimity