ក្រុម​ជន​អ៊ីស្លាម​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ប៉ា​គី​ស្ថាន​នៅ​ខាងក្រៅ​វិហារ​ក្នុងពេល​អនុវត្ត​ការ​រឹតបន្តឹង​ការជួបជុំ​សាធារណៈ​

237
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយថា​ជន​អ៊ីស្លាម​ប៉ា​គី​ស្ថាន​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ដែល​ព្យាយាម​អនុវត្ត​បម្រាម​ថ្មី​លើ​ការប្រមូលផ្តុំ​ជួបជុំ​សារ​ធា​រណៈ ដោយ​រារាំង​ការជួបជុំ​សូត្រធម៌ កាលពី​ថ្ងៃ​សុក្រ​ទី​០៣​មេសា​​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូវី​ដ​១៩ ។​

​រូបភាព​តាម​ទូរទស្សន៍​បាន​បង្ហាញ​មនុស្ស​រាប់​សិប​នាក់​បាន​ដេញ​វាយ​រថយន្ត​ប៉ូលិស​ចំនួន​២​គ្រឿង​និង​គប់​ដុំ​ថ្ម​លើ​រថយន្ត​ទាំងនោះ ខណៈ​ដែល​មន្ត្រី​ម្នាក់​បាន​បាញ់​ទៅលើ​អាកាស​ដើម្បី​បំបែក​ហ្វូង​មនុស្ស​​ទាំងនោះ​។​

​វីដេអូ​គួរ​ដ៏​ភ្ញាក់ផ្អើល​នៅ​ខាងក្រៅ​វិហារ​អ៊ីស្លាម​នេះ​នៅ​ក្រុង​កា​រ៉ា​ជី​កើត​ឡើង​ស្រប​ពេល​អ្នកជំនាញ​សុខភាព​ព្រមាន​ថា​ការឆ្លង​រាលដាល​នៃ​ជំងឺ​នៅ​អាស៊ី​ខាងត្បូង​អាច​បណ្តាល​ឱ្យ​ប្រព័ន្ធ​សុខភាព​សា​​ធា​រណៈ​នៅក្នុង​តំបន់ មិន​អាច​ទ្រាំទ្រ​បាន​។​

​ប្រទេស​ប៉ា​គី​ស្ថាន បង់​ក្លា​ដែស និង​ឥណ្ឌា​បាន​ព្យាយាម​បញ្ចុះបញ្ចូល​ក្រុម​អ្នក​អភិរក្ស​សាសនា​អោយ​អនុវត្ត​” ការ​ឃ្លាតឆ្ងាយ​ពី​សង្គម ” ដោយ​មិន​មាន​ការប្រមូលផ្តុំ​ជួបជុំ​សារ​ធា​រណៈ​ដើម្បី​ទប់ស្កាត់​ការ​​ឆ្លង​រាលដាល​វីរុស​នេះ​។​

​នៅ​ប៉ា​គី​ស្ថាន គិត​រហូត​មកដល់ពេលនេះ មាន​ករណី​ឆ្លង​វីរុស​នេះ ចំនួន​២.៤៥៨​នាក់​ដែល​ភាគច្រើន​នៃ​ករណី​ឆ្លង គឺ​ទាក់ទង​នឹង​ការជួបជុំ​ខាង​សាសនា​៕​ប្រែ​សម្រួល​៖​សុខា​/sn

ជន​អ៊ីស្លាម​ប៉ា​គី​ស្ថាន​មួយចំនួន​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ដែល​ព្យាយាម​អនុវត្ត​បម្រាម​ថ្មី​លើ​ការប្រមូលផ្តុំ​ជួបជុំ​សារ​ធា​រណៈ​នៅ​ក្រុង​កា​រ៉ា​ជី​