ក្រុម​វេជ្ជសាស្ត្រ​សម្តេច​តេ​ជោ ចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​កងទ័ព គ្រួសារ​កងទ័ព និង​ប្រជាពលរដ្ឋ​តំបន់​ព្រំដែន​នៅ​ស្រុក​ថ្មពួក​

604
ចែករម្លែក

ដោយ:ប​.​ជ័យ/បន្ទាយមានជ័យ ៖ ពី​ព្រឹក​ដល់​រសៀល ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០១៩ លោកស្រី ហ៊ុន ម៉ា​ណា ប្រធាន​ក្រុម​វេជ្ជសាស្ត្រ​សម្តេច​តេ​ជោ បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​កងទ័ព គ្រួសារ​កងទ័ព និង​ប្រជាពលរដ្ឋ​ជាង​២.០០០​នាក់​ដោយ​ឥតគិតថ្លៃ​នៅ​ទីតាំង​ទីបញ្ជាការ​វរ​សេនា​តូច​លេខ​៥១៤ នៃ​កងពលតូច​ថ្មើរជើង​លេខ​៥១​នា​ភូមិ​ថ្មដែកកេះ​ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​។​

កម្មវិធី​នោះ​មាន​ការចួលរួម​ពី​លោកស្រី ម៉ៅ​ម៉ា​ល័យ កែ​គឹមយ៉ាន ប្រធានកិត្តិយស​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្ត​និង​សហការី ឯ​លោក​សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ប្រាក់ សោភ័ណ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈុន ម៉ៅ មេបញ្ជាការរង​យោធភូមិ​ភាគី​ទី​៥- ទទួល​តំបន់​ទី​១​ខេត្តបន្ទាយមានជ័យ​, លោក​ឧ​ត្ត​ម​សេនី​យី​ទោ សេង ធា​រិ​ន មេបញ្ជាការរង​យោធភូមិ​ភាគី​ទី​៥​និង​ជា​មេបញ្ជាការ​កងពលតូច​លេខ​៥១ លោក​ឧ​ត្ត​ម​សេនី​យី​ត្រី ​បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​វេជ្ជបណ្ឌិត​កែវ សុ​ភ័​ក្តា ប្រធាន​ម​ន្ទិ​រ​សុខាភិបាល​ខេ​ត្រ អម​ទៅដោយ​លោក​វេជ្ជសាស្ត្រ​សម្តេច​តេ​ជោ​បាន​ដឹកនាំ​លោក​វេជ្ជបណ្ឌិត​ចំនួន​៤០​នាក់​និង​លោកគ្រូ​ពេទ្យ​គ្រូពេទ្យ​កងពល​៥១ ២០​នាក់ គ្រូពេទ្យ​ម​ន្ទិ​រ​សុខាភិបាល​ខេត្ត​២០​នាក់​និង​កងទ័ព គ្រួសារ​កងទ័ព និង​ប្រជាពលរដ្ឋ​មកពី​ឃុំ​បន្ទាយឆ្មារ ឃុំ​នានា​នៃ​ស្រុក​ថ្មពួក​មក​ពិនិត្យ ព្យាបាល​ជម្ងឺ​មាន​ចំនួន​ជាង​២.០០០​នាក់​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សេង ធា​រិ​ន មេបញ្ជាការ​កងពលតូច​លេខ​៥១ បាន​ថ្លែង​អំណរគុណ​ដល់​លោកជំទាវ​ហ៊ុន ម៉ា​ណា ដែល​បាន​ដឹកនាំ​ក្រុម​វេជ្ជសាស្ត្រ​សម្តេច​តេ​ជោ​មកជួយ​ពិនិត្យ ព្យាបាល​ជម្ងឺ​ជូន​បងប្អូន​ដូចខាងលើ ដែល​ទាំងនេះ​ក៏​ដូច​កន្លងមក​បានបង្ហាញ​នូវ​មនោ​ស​ញ្ជេ​ត​នា​ស្រឡាញ់​រាប់អាន​រួមសុខ​រួមទុក្ខ​និង​លើកទឹកចិត្ត ផ្តល់​កម្លាំងចិត្ត​ដល់​កងទ័ព គ្រួសារ​កងទ័ព​និង​ពលរដ្ឋ ដែល​កំពុង​និង​រួមចំណែក​បំពេញភារកិច្ច​ការពារ​អធិបតេយ្យភាព​បូរណភាព​ទឹកដី ការពារ​សន្តិសុខ សន្តិភាព សណ្តាប់ធ្នាប់​ជូន​ពលរដ្ឋ​និង​ជាតិ​មាតុភូមិ ក៍​ដូច​សេ្ថ​រ​ភាព​នយោបាយ​និង​ការអភិវឌ្ឍន៍​។

លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន ដែល​បាន​បញ្ជូន​គ្រូពេទ្យ​និង​សម្ភារ​:​នៃ​ក្រុម​វេជ្ជ​សា​សាស្ត្រ​សម្តេច​តេ​ជោ​ដឹកនាំ​ដោយ​លោកជំទាវ ហ៊ុន ម៉ា​ណា ប្រធាន​ក្រុម​មក​ពិនិត្យ ព្យ​បាល​ជាថ្មី​ជូន​ពលរដ្ឋ គ្រួសារ​កងទ័ព​និង​គ្រួសារ​កងទ័ព​នៅ​ខេត្តបន្ទាយមានជ័យ​។​

លោក ចាត់ទុកថា បេស​សកម្ម​ព្យាបាល​មនុ​ស្សធ​ម៍​ឥតគិតថ្លៃ​នេះ ជាការ​ជួយ​បន្ថែម​ទៀត​​ដល់​ការខិតខំ​ជាប្រចាំ​របស់​គ្រូពេទ្យ​កងទ័ព​និង​គ្រូពេទ្យ​នៃ​ម​ន្ទិ​រ​សុខាភិបាល​ខេត្ត​រួចហើយនោះ ។​

លោក​បាន​ផ្តាំ​ផ្ញើអោយ​បងប្អូន​ពលរដ្ឋ​និង​កងទ័ព​ថែទាំ​សុខភាព បង្ការ​ទប់ស្កាត់​បញ្ហា​ប្រឈម​ខ្វះ​ទឹក បញ្ហា​អគ្គីភ័យ​ដោយ​ឆ្លង​ចរន្ត​អគ្គីសនី​និង​ដោយ​ភ្លើង​រាល និង​បញ្ហា​គ្រឿងញៀន ។​

លោកស្រី ហ៊ុន ម៉ា​ណា ប្រធាន​ក្រុម​វេជ្ជសាស្ត្រ​សម្តេច​តេ​ជោ​និយាយថា : លោកស្រី​បាន​ដឹក​នៃ​ក្រុម​វេជ្ជបណ្ឌិត គ្រូពេទ្យ​មក​ព្យាបាល​ជម្ងឺ​ជូន​ទាំងនេះ រួមមាន​ជម្ងឺ​ទូទៅ ជម្ងឺ​មនុស្ស​ចាស់ រោគ​ស្ត្រី ពិនិត្យ​ស្ត្រី​មាន​ផ្ទៃពោះ សម្ភព​និង​អេកូ​សាស្ត្រ វះកាត់​តូច ក្លន​កុមារ ព្យាបាល​ជម្ងឺ​មាត់​ធ្មេញ ដូរ​និង​ជូន​កញ្ចក់​វ៉ែនតា ការចែក​ឱសថ​ទូទៅ ចែក​ថ្នាំ​ទម្លាក់​ដង្កូវ​ពោះវៀន​ជាដើម ។​

ក្នុងឱកាស​ដ៏​ថ្លែ​ថ្លា​នោះ​ទៀត លោកស្រី​បាន​នាំយក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូន​ប្រជាពលរដ្ឋ គ្រួសារ​កងទ័ព កងទ័ព​និង​មន្ត្រី​ដែល​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នោះ ថា​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់​សុខុមាល​ភាព ការថែរក្សា​សុខសន្តិភាព​និង​ការអភិវឌ្ឍន៍ ។​

លោកស្រី ហ៊ុន ម៉ា​ណា បាន​ថ្លែងអំណរគុណ​ដល់​លោកជំទាវ​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន និង​សហការី ដល់​កងពលតូច​ថ្មើរជើង​លេខ​៥១ ដល់​អាជ្ញាធរ សមត្ថកិច្ច ក្រុមការងារ​ថ្នាក់​ខេត្ត ស្រុក​ចុះ​ពង្រឹង​មូលដ្ឋាន​ស្រុក ឃុំ នៅ​ស្រុក​ថ្មពួក ក៏ដូចជា​មកពី​ស្រុក​ដទៃទៀត​ដែល​ធ្វើឱ្យ​អង្គភាព ក៏​ដូច​ស្រុក​និង​មូលដ្ឋាន​ឃុំ ភូមិ​នេះ​មានការ​រីកចម្រើន​ស្ទើរ​គ្រប់​វិស័យ​។​

ចំណេ​ក​កងទ័ព គ្រួសារ​កងទ័ព ពុក​ម៉ែ​ជា​បងប្អូន​ប្រជាពលរដ្ឋ ដែល​បានមក​ទទួល​ការពិនិត្យ និង​ព្យាបាល​ជំងឺ នាពេលនោះ​សុទ្ធតែ​បានបង្ហាញ​នូវ​ភាពសប្បាយ​រីករាយ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុម​វេជ្ជសាស្ត្រ​សម្តេច​តេ​ជោ ជាពិសេស​ពួកគាត់​បាន​ថ្លែងអំណរគុណ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែ​គិតគូរ​អំពី​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​។​

លោក​វេជ្ជបណ្ឌិត លី សុ​ខី ប្រធាន​ក្រុម​ប្រតិបត្តិ​នៃ​ក្រុម​វេជ្ជសាស្ត្រ​សម្តេច​តេ​ជោ​ប្រាប់​ទូរទស្សន៍​ប៊ី​ធី​វី​ថា ក្នុង​បេស​សកម្ម​ចុះ​ព្យ​បាល​មនុស្ស​ធ​ម៍​លើក​ទី​៣៦ នេះ ធ្វើ​នៅ​បន្ទាយ​វរ​សេនា​តូច​លេខ​៥១៤ កងពលតូច​ថ្មើរជើង​លេខ​៥១ នា​ឃុំ​បន្ទាយឆ្មារ នេះ​មានការ​វះកាត់​តូច ពិនិត្យ​រោគ​ស្ត្រី ជម្ងឺ​ទូទៅ សម្ភព​និង​អេកូ​សាស្ត្រ ពិនិ​ត្យ​និង​ព្យ​បាល​មាត់​ធ្មេញ ចែក​វ៉ែនតា​និង​ពិនិត្យ​ភ្នែក​២៥០​និង​៣៥០ សរុប​ចំនួន​២.២៤៦​នាក់ ។​ផ្តល់​រទេះរុញ​ចំនួន​២០​គ្រឿង ។​

លោក​វេជ​ច​បណ្ឌិត​លី សុ​ខី បន្តថ ក្រុម​វេជ្ជសាស្ត្រ​សម្តេច​តេ​ជោ ក៏​តែងតែ​ធ្វើ​សកម្ម​ភាពចុះ​ពិនិត្យ ពិគ្រោះ ព្យាបាល​ជំងឺ​ជូន​ដល់​ប្រជាពលរដ្ឋ កងកម្លាំង និង​គ្រួសារ​ក្នុង​រវាង​៣​ខែម្តង​នៅតាម​ខេត្ត​នានា ជាច្រើន​កន្លែង​កន្លង​រួចមកហើយ។ នៅ​ឆ្នាំនេះ ការចុះ​បេស​សកម្ម​បាន​ផ្តោតលើ​តំបន់​ដាច់ស្រយាល ជាយដែន​ជាដើម​។​

សូម​រំលឹកថា កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ ក្រុម​វេជ្ជសាស្ត្រ​សម្តេច​តេ​ជោ​នេះ បាន​ចុះ​ពិនិត្យ ព្យាបាល​ជម្ងឺ​បែបនេះ​នៅ​ទីបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១ នា​ស្រុក​ព្រះនេត្រព្រះ​ម្តង​ហើយ ៕B/