ក្រុម​អ្នក​ស៊ើបអង្កេត​ចិន​រឹបអូស​ប្រាក់​៨៩​លាន​ដុល្លារ​ពី​អតីត​ប្រធាន​បក្ស​ខេត្ត​ម្នាក់​

183
ចែករម្លែក

​អ្នក​ស៊ើបអង្កេត​ប្រឆាំង​អំពើពុករលួយ​ចិន​បាន​រឹបអូស​ទ្រព្យសម្បត្តិ​និង​ប្រាក់​សរុប​ជាង​៦៣០​លាន​យន់ (៨៩​លាន​ដុល្លារ​) ពី លោក​ហ្សា​វ ហ្សេ​ង​យ៉ុង​អតីត​ប្រធាន​បក្ស​កុម្មុយនីស្ត​នៃ​ខេត្ត​សាន់​ស៊ី​ ដែល​បាន​នាំ​ឡើង​តុលាការ​នៅ​សប្តាហ៍​នេះ​ពី​បទ​ចោទប្រកាន់​ប្រព្រឹត្ត​អំពើពុករលួយ​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន​ស៊ីនហួ​បាន​រាយការណ៍​ថា​គណៈកម្ម​ការ​កណ្តាល​សម្រាប់​អធិការកិច្ច​វិន័​យ​ដែលជា​ភ្នាក់ងារ​ប្រឆាំង​អំពើពុករលួយ​របស់​ប្រទេស​ចិន​ក៏​បាន​រឹបអូស​ទ្រព្យសម្បត្តិ​និង​​ភាគហ៊ុន​គិត​ជា​លុយ​ជិត​១០០ លាន​យន់​របស់ លោក ហ្សា​វ ហ្សេ​ង​យ៉ុង​ផងដែរ​។​

​លោក ហ្សា​វ ហ្សេ​ង​យ៉ុង ត្រូវបាន​នាំ​ខ្លួន​ទៅ​កាត់ទោស​នៅ​តុលាការ​នៅ​ទីក្រុង​ទៀន​ជីន​កាលពី​ថ្ងៃ​ចន្ទ ដោយ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​បាន​ប្រើ​មុខតំណែង​របស់​ខ្លួន​ដើម្បី​ទទួល​ប្រាក់​សំណូក​ពី​ក្រុមហ៊ុន​​អ្នកម៉ៅការ​និង​អ្នក​ដែល​ស្វែងរក​ការដំឡើងឋានៈ​ការប្រគល់​និង​គ្រប់គ្រង​បុគ្គលិក ហើយ​ថែមទាំង​បាន​អនុគ្រោះ​យល់យោគ​ដល់​ការគ្រប់គ្រង​អាជីវកម្ម​ក្រុមហ៊ុន ។ នេះ​បើ​យោង​តាម​តុលាការ​នេះ​។​

​គណៈកម្មការ​កណ្តាល​នេះ បាន​និយាយថា លោក​ហ្សា​វ ហ្សេ​ង​យ៉ុង​សារភាព​ទោស​កំហុស​របស់​លោក​នៅ​តុលាការ ហើយ​ថា​សាលក្រម​នឹង​ត្រូវបាន​ប្រកាស​នៅពេល​ក្រោយ​៕​ប្រែ​សម្រួល​៖​សុខា​/sn

លោក​ហ្សា​វ ហ្សេ​ង​យ៉ុង ត្រូវបាន​នាំ​ខ្លួន​មក​តុលាការ​នៅ​ទីក្រុង​ទៀន​ជីន កាលពី​ថ្ងៃ​ចន្ទ​