ក្រុម Orange Esports បន្ត​ឈ្នះ​ការ​ប្រក​កួត​កី​ឡាអេ​ឡិច​ត្រូ​និ​ច PUBG

197
ចែករម្លែក

​ដោយ​: ដេប៉ូ / ភ្នំពេញ​: បន្ទាប់ពី​ការប្រកួត​យ៉ាង​ស្វិតស្វាញ​រួចមក ទីបំផុត​ក្រុម Orange Esports PUBG Mobile ដែលជា​ក្រុមកីឡា​អេ​ឡិច​ត្រូ​និ​ច​មានឈ្មោះ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា បាន​បន្ត​ទៅកាន់​កម្មវិធី Southeast Asia World Finals បន្ទាប់ពី​ទទួលបាន​ជ័យជម្នះ​នៅក្នុង​កម្មវិធី​ប្រកួត PMCO Spring Split 2020 Wild Card Finals កាលពី​ថ្មីៗ​កន្លងមកនេះ​។​

​ក្រុម ​Orange Esports បន្ត​ការ​ឈ្នះ​ការ​ប្រក​កួត​កីឡា​អេ​ឡិច​ត្រូ​និ​ច PUBG ហើយនឹង​បន្តទៅ​កាន់​កម្មវិធី Southeast Asia World Finals​

​គួរបញ្ជាក់​ថា​កម្ម​ពិធីការ​ប្រកួត​នេះ ត្រូវបាន​គេ​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់​ជូន​ទស្សនា​ជា​ភាសា​ខ្មែរ​ដោយ​ឥតគិតថ្លៃ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ Cellcard Play​។​

​ពិធីការ​ប្រកួត​នេះដែរ​បាន​កិច្ចសហការ​រវាង​ក្រុមហ៊ុន សែ​ល​កាត​ជាមួយ​ក្រុម Orange Esports និង​ការគាំទ្រ​ដល់​សហគមន៍ PUBG Mobile នៅ​កម្ពុជា​។ កម្ម​ពិធីការ​ប្រកួត​នេះ ប្រយោជន៍​គឺ​ដើម្បី​ជួយ​លើកកម្ពស់​វិស័យ​ហ្គេម និង​សហគមន៍​កី​ឡាអេ​ឡិច​ត្រូ​និ​ច ក្នុងប្រទេស​កម្ពុជា​។​

​កិច្ចសហប្រតិបត្តិការ​ក្នុង​ការរៀបចំ​ការប្រកួត​រវាង ក្រុម Orange Esports និង​សែ​ល​កាត​នេះ ត្រូវបាន​គេ​ឱ្យដឹងថា​មាន​រយៈពេល​យូរ អង្វែង ដោយ​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ រវាង​លោក Ian Watson នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត និង លោក Ian Tan Wei Lun នាយក​គ្រប់គ្រង​របស់​ក្រុម Orange Esports​។​

​សូម​បញ្ជាក់ដែរថា​ក្នុង​ពិធីការ​ប្រកួត​នេះ គេ​ឃើញ​មានការ​អត្ថាធិប្បាយ​ពី​សំណាក់ លោក Ice Frogz និង Pro MENG ដែលជា​អ្នក​អត្ថាធិប្បាយ​ជនជាតិខ្មែរ​ដ៏​មាន​ប្រជាប្រិយភាព ដែល​ជួយ​បង្ក​ឱ្យ​បរិយាកាស​នៅក្នុង​កម្មវិធី​កាន់តែ​ជក់ចិត្ត​ខ្លាំង ពី​សំណាក់​អ្នកតាមដាន​លើ​វិស័យ​កីឡា​នេះ​ផងដែរ​៕ ល​