ក្រោយ​បិទ​ការហោះហើរ​ចូល ចំនួន​ឆ្លង​នៅ​ថៃ​ធ្លាក់ចុះ​ពាក់កណ្តាល​

133
ចែករម្លែក

​ថៃ​កាលពី​ថ្ងៃ​ចន្ទ​ទី​០៦​មេសា​បាន​រាយការណ៍​កា​រ​ឆ្លងកូវី​ដ​១៩​ចំនួន​៥១​នាក់​បន្ថែម​និង​បី​នាក់​ទៀត​បាន​ស្លាប់ ។​តួលេខ​ចុងក្រោយ​នេះ​ធ្វើអោយ​ថៃ​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូ​ណាសរុប​២.២២០​នាក់​និង​២៦​នាក់​ស្លាប់​។​

​តួលេខ​កាលពី​ថ្ងៃ​ចន្ទ បាន​ធ្លាក់ចុះ​ពាក់កណ្តាល​ពី​ចំនួន​ឆ្លង​១០២​នាក់​កាលពី​ថ្ងៃអាទិត្យ និង​ជា​ចំនួន​ឆ្លង​ទាប​បំផុត​ចាប់តាំងពី​ថ្ងៃ​២០​មីនា​មក​។​

​ថៃ​កាលពី​ថ្ងៃ​សៅរ៍​បាន​ហាម​យន្តហោះ​ដឹក​អ្នកដំណើរ​ចូល​ទាំងអស់​ចំនួន​៣​ថ្ងៃ​បន្ទាប់ពី​មានការ​ប្រឈម​មុខ​នៅ​អាកាសយានដ្ឋាន​ក្រុង​បាងកក​កាលពី​ថ្ងៃ​សុក្រ​ពេល​ជនជាតិ​ថៃ​១៥២​នាក់​បាន​វិល​មក​ពី​បរទេស​ហើយ​មិន​ព្រម​អោយ​គេ​ដាក់​នៅ​ដាច់​ពី​គេ​ចំនួន​១៤​ថ្ងៃ​។​

​ការហាម​ជើងហោះហើរ​ចូល​នេះ​កើត​ឡើង​បន្ទាប់ពី​ថៃ​ចាត់វិធានការ​រឹតបន្តឹង​ជា​បន្តបន្ទាប់​លើ​ចលនា​មនុស្ស រួម​ទាំង​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ចាប់តាំងពី​ថ្ងៃ​២៦​មីនា​មក និង​បំរាម​គោចរ​ទូទាំង​ប្រទេស​ពី​ម៉ោង​១០​យប់​ដល់​៤​ព្រឹក​ចាប់ពី​ថ្ងៃ​០៣​មេសា​មក​៕​ប្រែ​សម្រួល​៖​វាសនា​