ក្លិប​បា​សេ​ឡូ​ណា​បង្កើន​កញ្ចប់​ទឹកប្រាក់​របស់ខ្លួន​ដល់ ៦៥​លាន​ផោន ដើម្បី​ផ្ទេរ វី​ល​លៀន​

965
ចែករម្លែក

​ក្លិប​បា​សេ​ឡូ​ណា​បាន​បង្កើន​កញ្ចប់​ទឹកប្រាក់​របស់ខ្លួន​ឡើងដល់​៦៥​លាន​ផោន​និង​បូក​បន្ថែម​ប្រាក់​មួយចំនួនទៀត​នៅពេល​បន្ទាប់​។

​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) ចង់​រក្សាទុក​កីឡាករ​ប្រេ​ស៊ី​លវ័យ​២៩​ឆ្នាំ​រូបនេះ ប៉ុន្តែ​ការអូសទាញ​ជាមួយ​កញ្ចប់​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​ពិតជា​ពិបាក​បដិសេធ​ណាស់​។

​នៅពេល​សួរនាំ​អំពី​ការជួបជុំ​ជាមួយ​កីឡាករ កូ​ទី​ញ៉ូ (Coutinho) នៅ​ពហុកីឡាដ្ឋាន Nou Camp វី​ល​លៀន បាន​និយាយថា “​ប្រាកដ​ណាស់ ពួកគេ​គឺជា​កីឡាករ​ឆ្នើម​ដែលមាន​គុណភាព​។ មិន​ត្រឹមតែ​ជា​កីឡាករ​លេង​បានល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​គឺជា​មិត្តភក្តិ​ជិតស្និទ្ធ​ផងដែរ​។

​វី​ល​លៀន បាន​និយាយថា “​គ្រប់គ្នា​ធ្វើការ​ប៉ាន់ប្រមាណ​ច្រើន​។ យើង​ឃើញ​មានរឿង​ច្រើន​តាម បណ្តាញ​អ៊ី​ន​ធើ​ណិ​ត ប៉ុន្តែ​វា​មិនមែនជា​ពេលវេលា​ដែល​ត្រូវ​និយាយ​ពី​រឿងនេះ​ទេ​។ ខ្ញុំ​មិនទាន់​ទទួល បាន ព័ត៌មាន​អំពី​រឿងនេះ​នៅឡើយ​ទេ​។ ខ្ញុំ​ព្យាយាម​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការលេង នៅលើ​ទីលាន​”​។

​ក្រុម​ប្រេ​ស៊ី​ល​បាន​ខ្ទាត​ចេញពី​ព្រឹត្តិការណ៍​វើ​ល​ខាប់ ដោយសារ​ក្រុម​បែលហ្ស៊ិក ហេតុការណ៍​នេះ បាន​បើកផ្លូវ​ឲ្យ​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​នេះ​បង្កើន​ការតាមប្រមាញ់​របស់​ពួកគេ​លើ​ខ្សែបម្រើ​ស្លាប​របស់ ក្លឹប​ឆេ​ល​ស៊ី​រូបនេះ​។

​វី​ល​លៀន មានការ​ខកចិត្ត​ក្រោម​ការដឹកនាំ​របស់លោក កុន​តេ ហើយ​កីឡាករ​រូបនេះ​បានបង្ហាញ​មុខ ត្រឹមតែ​២០​លើក​ប៉ុណ្ណោះ​នៅ​ព្រី​មី​ញ៉េ​លិ​ក​សម្រាប់​ក្រុម​ឆេ​ល​ស៊ី​នៅ​រដូវ​កាល​២០១៧​និង​២០១៨ ដោយ​លេង​ជា​កីឡាករ​បម្រុង​បាន​១៦​លើក​បន្ថែមទៀត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

​ខ្សែបម្រើ​ស្លាប វី​ល​លៀន (Willian)