ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​បង្ហាញ​ចំណាប់អារម្មណ៍​ជាថ្មី​លើ រី​យ៉ា​ដ ម៉ា​រ៉េ​ស​

974
ចែករម្លែក

ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​បង្កើន​ចំណាប់អារម្មណ៍​របស់ខ្លួន​ជាថ្មី​ក្នុង​បំណង​នាំយក​កីឡាករ រី​យ៉ា​ដ ម៉ា​រ៉េ​ស (Riyad Mahrez) នៅ​រដូវក្តៅ​នេះ​។ .
​ ​
​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) មិនបាន​ទទួលជោគជ័យ​ក្នុងការ​ព្យាយាម ផ្ទេរ​កីឡាករ​រូបនេះ​កាលពី​ខែមករា នៅពេល​ក្លិប លី​សេ​ស្ទ័​រ​(Leicester) បាន​បដិសេធ​មិន​ព្រម លក់​កីឡាករ​រូបនេះ បើទោះបីជា​ស៊ី​ធី​ហ៊ាន​ផ្តល់​ទឹកប្រាក់​៦០​លាន​ផោន​ក៏ដោយ​។​
​ ​
​ប៉ុន្តែ​ស៊ី​ធី​នៅតែ​ចង់បាន​ខ្សែបម្រើ​ស្លាប​ម្នាក់ទៀត ហើយ ម៉ា​រ៉េ​ស គឺជា​កីឡាករ​ដែលមាន សក្តានុពល​សម្រាប់​តំណែង​នៅ​ទំនេរ​នេះ​។ ប្រសិនបើ Leicester ផ្លាស់ប្តូរ​ជំហរ​របស់ខ្លួន នោះ​កិច្ចសន្យា​ផ្ទេរ​អាច​នឹង​បន្តទៀត​បាន​។
​ ​
​ពួកគេ​នឹង​តាមដាន​ការវិវឌ្ឍ​របស់ ម៉ា​រ៉េ​ស ខណៈ​ពួកគេ​ពង្រឹង​ជម្រើស​របស់ខ្លួន បន្ថែម​ពីលើ​វត្តមាន​របស់​កីឡាករ រ៉ា​ហ៊ីម ស្ទឺ​លិ​ង (Raheem Sterling) និង ឡឺ​រ៉​យ សេន (Leroy Sane) ។​
​ ​
​ថ្លែង​បន្ទាប់ពី​ក្លឹប Leicester បដិសេធ​មិន​ព្រម​លក់ ម៉ា​រ៉េ​ស វ័យ​២៧​ឆ្នាំ ដែល​ក៏បាន​ដាក់ សំណើ​ផ្ទេរចេញ​កាលពី​រដូវក្តៅ​នោះ នៅ​បើកទ្វារ​រង់ចាំ​ការផ្ទេរ​ចេញ​នៅ​ដំណាច់​រដូវ​កាល​នេះ​។​
​ ​
​តាម​ដឹងថា ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ក៏​ចង់​សាកល្បង​ម្តងទៀត ដើម្បី​ផ្ទេរ​ខ្សែ​ការ ពារ​ស្លាប​ឆ្វេង រ៉ា​យ​អាន់ បឺ​ទ្រែ​ន (Ryan Bertrand) របស់​ក្លឹប Southampton ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ​ស្លាប រី​យ៉ា​ដ ម៉ា​រ៉េ​ស (Riyad Mahrez)