ក្លិប​រៀល​ម៉ា​ឌ្រី​ត ផោ្ត​ត​គោលដៅ​ផ្ទេរ​លើ សា​ឌី​អូ ម៉េ​ន

187
ចែករម្លែក

ជែ​មី រ៉េដ​នែប (Jamie Redknapp) បាន​ហៅ​កីឡាករ សា​ឌី​អូ ម៉េ​ន (Sadio Mane) ដែលជា គោលដៅ​របស់​ក្លិប​រៀល​ម៉ា​ឌ្រី​ត​( Real Madrid) ថា “​ម៉ាស៊ីន​” បន្ទាប់ពី​កីឡាករ​រូបនេះ​ធ្វើ​បានល្អ ជាមួយ​ក្លិប​លី​វឺ​ភូ​ល​។​ខ្សែប្រយុទ្ធ​រូបនេះ​ធ្វើ​បានល្អ​មែនទែន​ក្នុង​រយៈពេល​១៨​ខែ​មកនេះ​។
​ ​
​ទម្រង់​លេង​របស់​កីឡាករ​រូបនេះ​កាលពី​រដូវ​កាល​មុន​បានធ្វើ​ឲ្យ​កីឡាករ​រូបនេះ​ជាប់​នៅ​លេខ​រៀង​ទី​៤ សម្រាប់​ពាន Ballon D`Or បន្ទាប់ពី​ក្រុម​ហង្ស​ក្រហម​លើក​ពាន Champions League ។​
​ ​
​គុណភាព​ទាំងនេះ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​មន្ត្រី​ជាច្រើន​នៅ​ពហុ​កីឡដ្ឋាន Bernabeu ដែល​ពិចារណា​លទ្ធភាព​ផ្ទេរ​នៅ​រដូវក្តៅ​។​
​ ​
​ប៉ុន្តែ លោក រ៉េដ​នែប មិន​ភ្ញាក់ផ្អើល​ទេ​ដែលថា ម៉េ​ន ទទួលបាន​ការកោតសរសើ​រ​ច្រើន​នោះ​។ លោក​បាន​និយាយថា “​នៅពេល​ពួកគេ​ផ្ទេរ ម៉េ​ន ពី​ក្លិប សាវ​ហេម​តុ​ន មាន​មនុស្ស​មួយចំនួន​តូច ភ្ញាក់ផ្អើល​ប៉ុន្តែ​គាត់​ពិត​ជាមាន​គុណភាព​មែន​។​
​ ​
​លោក​បន្តថា “​ម៉េ​ន រឹងមាំ​និង​មាន​ភាព​ឆ្លាត​វ័យ ហើយ​អាច​ទាត់​បញ្ចូល​ទី​បានល្អ​។ គាត់​គឺជា កីឡាករ​អស្ចារ្យ​ម្នាក់ ហើយ​លេង​បាល់​ពី​ស្លាប​បានល្អ​”​។​
​ ​
​កាលពី​រដូវ​កាល​មុន ម៉េ​ន ទទួលបាន​ស្បែកជើង​មាស​រួមគ្នា​ជាមួយ​មិត្ត​រួម​ក្រុម ម៉ូ​ហា​ម៉េ​ដ សាឡា (Mohamed Salah) និង ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យ៉ាំង (Pierre Emerick Aubameyang) របស់​ក្លិប អា​សេណ​ល​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ សា​ឌី​អូ ម៉េ​ន (Sadio Mane)