ក្លិប​លី​វឺ​ភូ​លៈ​គ្មាន​ចំណាប់អារម្មណ៍​ចង់​នាំយក​កីឡាករ ហ្វី​លី​ព កូ​ទី​ញ៉ូ ត្រឡប់មក​ពហុ​កីឡដ្ឋាន Anfield នោះទេ​

161
ចែករម្លែក

ក្លិប​លី​វឺ​ភូ​ល (Liverpool) បានបង្ហាញ​ចេតនា​យ៉ាងច្បាស់​ថា ខ្លួន​គ្មាន​ចំណាប់អារម្មណ៍​ចង់​នាំយក កីឡាករ ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Countinho) ត្រឡប់មក​ពហុ​កីឡដ្ឋាន Anfield វិញ​ទេ​។​
​ ​
​នេះ គឺជា​ការត្រួសត្រាយ​ផ្លូវ​សម្រាប់​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​ដើម្បី​វិលត្រឡប់​ទៅរក​ក្រប ខ័​ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​វិញ​អាច​ជាមួយនឹង​ក្លិប​មួយ​ក្នុងចំណោម​ក្លិប​កំពូល​ទាំង​៦​។​
​ ​
​ក្លិប​បា​សេ​ឡូ​ណា នឹង​លក់​ខ្សែបម្រើ​រូបនេះ ឆាប់ៗ​នៅពេលណា​សកម្មភាព​ប្រកួត​ចាប់ផ្តើម ឡើងវិញ ហើយ FIFA បានផ្តល់​ភ្លើង​ខៀវ​សម្រាប់​ទីផ្សារ​ទិញដូរ​ឲ្យ​បើកទ្វារ​ម្តងទៀត​។​
​ ​
​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​នេះ​បាន​ប្រាប់​កីឡាករ​រូបនេះ​ថា ខ្លួន​នឹងត្រូវ​បានអនុញ្ញាត​ឲ្យ​ចាកចេញ ហើយ​ថា អាវ​លេខ​៧​របស់ខ្លួន​នឹងត្រូវ​ផ្ទេរ​ទៅ​ឲ្យ​កីឡាករ អែន​ត័​ញ គ្រី​ស្មាន់ (Antoine Griezmann) នៅ​រដូវ​កាល​ក្រោយ​។​
​ ​
​ក្លិប​បៃ​យឺន ម៉ូ​និ​ច ទី​ដែល កូ​ទី​ញ៉ូ បាន​ចំណាយពេល​៦​ខែ​ចុងក្រោយ​លេង​ខ្ចី​ជើងបាន​ចូលរួម​ជា មួយ​ក្លិប Liverpool ដើម្បី​បញ្ជាក់​ច្បាស់​ថា​ពួកគេ​នឹងមិន​ទិញ​កីឡាករ​រូបនេះ​ក្នុងតម្លៃ​១២០​លាន ផោន​នោះទេ​។​
​ ​
​នោះ​គឺជា​សម្ពាធ​មួយ​សម្រាប់​កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ ដែល​សារភាព​ប្រាប់​មិត្តភក្តិ​ថា ខ្លួន​បាន​សាង​កំហុស​ដ៏​ធំ​មួយ​ដែល​បង្ខំ​ឲ្យ​ក្លឹប​សម្រេច​កិច្ចព្រមព្រៀង​ចេញ​ដើម្បី​មក​ចូលរួម​ជាមួយ​ក្លិប Barcelona ។​
​ ​
​ក្តីសង្ឃឹម​របស់ កូ​ទី​ញ៉ូ ចង់បាន​ការវិលត្រឡប់​ទៅ​ពហុ​កីឡដ្ឋាន Anfield វិញ​ស្របពេល​មិត្ត​រួម​ជាតិ ដូចជា រ៉ូ​បឺ​តូ ហ្វឺ​មី​ណូ (Roberto Firmino) និង អា​លី​សសិន (Alisson) បន្ត​នៅ​ក្លិប​នេះ​នៅឡើយ​។​
​ ​
​ប៉ុន្តែ​ក្លិប Liverpool បានបង្ហាញ​សារ​ទៅកាន់​ទីប្រឹក្សា​របស់ កូ​ទី​ញ៉ូ រួចហើយ​ថា ពួកគេ​គ្មាន​ចាប់ អារម្មណ៍​ចង់បាន​កីឡាករ​រូបនេះ​នាំ​មកវិញ​នោះទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Countinho)