ក្លិប​លី​វឺ​ភូ​ល នឹង​ប្រជែង​ជាមួយ​ក្លិប​រៀល ម៉ា​ឌ្រី​ត ដើម្បី​ផ្ទេរ​កីឡាករ ឌី​អេ​ហ្គោ កា​ឡូ​ស​

146
ចែករម្លែក

តាម​ព័ត៌មាន​ថា​ក្លិប​លី​វឺ​ភូ​ល​(Liverpool)​គ្រោង​ប្រជែង​ជាមួយ​ក្លិប​រៀល​ម៉ា​ឌ្រី​ត​( Real Madrid) ដើម្បី​ផ្ទេរ​ខ្សែការពារ ឌី​អេ​ហ្គោ កា​ឡូ​ស (Diego Carlos) ។​

​ក្លិប​ហង្ស​ក្រហម Liverpool ត្រូវបាន​ភ្ជាប់​ទៅនឹង​ខ្សែការពារ​កណ្តាល​រូបនេះ​កាលពី​ខែមករា ប៉ុន្តែ​មាន​សេចក្តីរាយការណ៍​ថា ពួកគេ​ប្រហែលជា​រង់ចាំ​រហូតដល់រ​ដូ​វ​ក្តៅ​។​

​គេ​ជឿថា គ្រូបង្វឹក​លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) បានបង្ហាញ​ចំណាប់អារម្មណ៍​ជាថ្មី​លើ កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ ស្របពេល​គ្រូបង្វឹក​រូបនេះ​ចង់​ស្វែងរក​ដៃគូ​ម្នាក់ទៀត​សម្រាប់ សហការ​ជាមួយ​កីឡាករ វើ​ហ្គី​ល វ៉ាន ឌី​ក (Virgil van Dijk) ។​

​កា​ឡូ​ស ទើបបាន​ចូលរួម​ជាមួយ​ក្លិប​សេ​វីឡា​( Sevilla) កាលពី​រដូវក្តៅ​ឆ្នាំ​២០១៩ ប៉ុន្តែ​បាន ព្រលយ​ពាក្យ​ថា ខ្លួន​អាច​នឹង​ប្រើប្រាស់​ក្លឹប​នេះ​ជា​ឈ្នាន់​។​

​កីឡាករ​រូបនេះ​បាន​និយាយថា “​ច្បាស់​ណាស់​សម្រាប់​ខ្ញុំ​គឺថា ការចូលរួម​ជាមួយ​ក្លិប Sevilla គឺជា​ការបោះ​ជំហាន​យ៉ាង​វែង​ក្នុង​អាជីព​របស់ខ្ញុំ​ពីព្រោះ​នេះ​គឺជា​ក្លឹប​ធំ​។ ប្រសិនបើ​ថ្ងៃ​ណា មួយ​ខ្ញុំ​ត្រូវ​ចាកចេញ គឺ​ត្រូវតែ​ជាការ​ចូលរួម​ជាមួយ​ក្លឹប​កំពូល​នៅក្នុង​ពិភពលោក​”​។​

​ខ្សែការពារ​រូបនេះ​បានបង្ហាញ​មុខ​៣១​លើក​នៅ​រដូវ​កាល​នេះ ហើយ​បាន​ជួយ​ក្រុម​របស់ខ្លួន រក្សាបាន​ឃ្លី​ន​ស៊ីត​១៣​លើក​។ ក្លិប​នៅ​ក្របខ័ណ្ឌ La Liga នេះ​បាន​ទិញ កា​ឡូ​ស ពី​ក្លិប Nantes ក្នុងតម្លៃ​១៣,៥​លាន​ផោន ប៉ុន្តែ​គេ​ជឿថា កីឡាក​រូបនេះ​មាន​លក្ខខណ្ឌ​ទិញ​ផ្តាច់​៦៥​លាន​ផោន ក្នុង​កិច្ចសន្យា​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ ឌី​អេ​ហ្គោ កា​ឡូ​ស (Diego Carlos)