ក្លិប​លី​វឺ​ភូ​ល បាន​ផ្អាក​ផែនការ​ចរចា​កិច្ចសន្យា​និង​ជ្រើសរើស​កីឡាករ​ថ្មី​

138
ចែករម្លែក

​ក្លិប​លី​វឺ​ភូ​ល​( Liverpool) បាន​ផ្អាក់​ការចរចា​និង​ផែនការ​ជ្រើសរើស​កីឡាករ​ថ្មី​ដោយសារតែ​ភាព មិន​ច្បាស់លាស់​កំពុង​បន្ត​នៅ​ជុំវិញ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​រ៉ូ​ណា​។​
​ ​
​ក្រុម​ដឹកនាំ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​នេះ​ត្រូវបាន​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ ធី​ម៉ូ វើ​ន័​រ (Timo Werner) របស់​ក្លិប​អ​ប៊ី ឡេ​ហ្សិ​ក​( RB Leipzig) ហើយ​មាន​សេចក្តីរាយការណ៍​ជា​បន្ត បន្ទាប់​ថា កីឡាករ​ញ្ជា​តិ​អាល្លឺម៉ង់​រូបនេះ​មាន​លក្ខខណ្ឌ​ទិញ​ផ្តាច់​៥១​លាន​ផោន​។​
​ ​
​វើ​ន័​រ ទទួលបាន​កោតសរសើ​រ​ច្រើន​ពី​ក្លិប Liverpool ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​។ សមាជិក​ក្រុម ជម្រើស​របស់លោក Liverpool និង​លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) ក៏​ពេញ​ចិត្តនឹង​ទម្រង់ លេង​របស់​កីឡាករ​រូបនេះ​ផងដែរ​ប៉ុន្តែ​ចេតនា​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ណាមួយ​មក​អង់គ្លេស​នឹង ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​សិន​។​
​ ​
​ដោយ​គ្មាន​ការបង្ហាញ​ណាមួយ​ទាក់ទិន​នឹង​អ្វីដែល​កើតឡើង​នៅ​រដូវក្តៅ​និង​អ​សុវត្ថិភាព​ដែល កំពុង​កើតឡើង​នេះ ក្លឹប Liverpool នឹងមិន​ធ្វើ​សកម្មភាព​លើ​កិច្ចព្រមព្រៀង​ដើម្បី​ពង្រឹង​និង​បន្ថែម សមាជិក​ថ្មី​ក្នុង​ក្រុម​នោះទេ ហើយនឹង​បន្ត​នៅពេល​មានការ​បញ្ជាក់​ច្បាស់លាស់​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ ធី​ម៉ូ វើ​ន័​រ (Timo Werner)