ក្លិប​អា​ត្លេ​ទី​កូ ម៉ា​ឌ្រី​ត ប្រកាស​កាត់​ប្រាក់​ឈ្នួល​កីឡាករ​និង​ជម្រុះ​បុគ្គលិក​មួយចំនួន​

154
ចែករម្លែក

​ក្លិប​អា​ត្លេ​ទី​កូ ម៉ា​ឌ្រី​ត​( Atletico Madrid) បានប្រកាស​ពី​កញ្ចប់​នៃ​ការ​កាត់​ប្រាក់​ឈ្នួល និង​ការ កាត់បន្ថយ​ការងារ​ជា​បណ្តោះអាសន្ន​ដែល​នឹង​ប៉ះពាល់​ដល់​បុគ្គលិក​៥០០​នាក់​រួមទាំង​កីឡាករ​ផងដែរ​។​
​ ​
​ប្រសិនបើ​ក្លិប​បា​សេ​ឡូ​ណា (Barcelona) គឺជា​ក្លិប​ដែល​ប្រឈមមុខ​ខ្លាំង​ចំពោះ​ផល​លំបាកផ្នែក​ហិរញ្ញវត្ថុ​កើតចេញពី​វិបត្តិ​ជំងឺ​កូ​រ៉ូ​ណា​ដោយសារតែ​ការចំណាយ​ច្រើន​របស់ខ្លួន​នោះ ក្លិប Atletico Madrid ក៏​មិនមាន​បញ្ហា​មិន​ខុសពី​ក្លិប Barcelona ផងដែរ​។​
​ ​
​ក្លិប Atletico បាន​ចំណាយ​ប្រាក់​ច្រើន​កាលពី​រដូវក្តៅ​ឆ្នាំមុន​នៅពេល​ពួកគេ​បាន​ចំណាយ​១១២ លាន​ផោន​លើ​កីឡាករ ចូ​អាវ ហ្វេ​លី​ក (Joao Felix) វ័យ​១៩​ឆ្នាំ ហើយ​ក្លិប​នេះ​បាន​បន្ថែ​មការ ចំណាយ​របស់ខ្លួន​នៅពេល​កីឡាករ ឌី​អេ​ហ្គោ កូ​ស្តា (Diego Costa) និង​កីឡាករ អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា (Alvaro Morata) មាន​បញ្ហារ​របួស មានន័យថា ក្លិប​នេះ​ត្រូវ​ខ្សែប្រយុទ្ធ​ម្នាក់ទៀត​នៅ​ខែមករា ដែល​ពួកគេ​ទាន់​រកបាន​នៅឡើយ​នោះ​។​
​ ​
នៅពេលនេះ ក្រុម Atletico គឺជា​ក្លិប​ទី​២ បន្ទាប់ពី​ក្លិប Barcelona ដែល​គ្រោង​ប្រកាស​កាត់បន្ថយ ប្រាក់​ឈ្នួល​និង​ជម្រុះ​បុគ្គលិក​មួយរយៈ​ពេល​។​
​ ​
កីឡាករ​ក្លិប Barcelona នឹងត្រូវ​កាត់​ប្រាក់​ឈ្នួល បើទោះបីជា​ក្រុមប្រឹក្សានាយក​និង​ក្រុម​កីឡាករ មិនទាន់​ឈានដល់​ការព្រមព្រៀង​គ្នា​ក៏ដោយ​។​
​ ​
លោក មី​គែល អែន​ជេ​ល ហ្គី​ល (Miguel Angel Gil) ជា​នាយក​ប្រតិបត្តិ​របស់​ក្លឹប Atletico បាន​និយាយថា ការ​កាត់​ប្រាក់​ឈ្នួល​នេះ​គឺជា​ការចាំបាច់ ដើម្បី​ធានា​ដល់​ការរស់រាន​របស់​ក្លិប ស្របពេល​បុគ្គលិក​នៅ​ទទួលបាន​ប្រាក់​ឈ្នួល​បើទោះបីជា​រដូវ​កាល​ត្រូវបាន​ផ្អាក​ដោយ​គ្មាន ពេល​កំណត់ ដែល​ប៉ះពាល់​ដល់​ប្រាក់ចំណូល​របស់​ក្លិប​នៅ​ទូទាំង​អឺរ៉ុប​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ក្លឹប Atletico Madrid