ក្លិប​អា​សេណ​ល ត្រូវបាន​ជំរុញ​ឲ្យ​ប្រជែង​ជាមួយ​ក្លិប​ឆេ​ល​ស៊ី​ផ្ទេរ​យក​កីឡាករ ឌី​ក្លែ​ន រី​ស​

153
ចែករម្លែក

មានការ​ទទូច​ឲ្យ​ក្លិប​អា​សេណ​ល​( Arsenal) ប្រជែង​ជាមួយ​ក្លិប​ឆេ​ល​ស៊ីក្នុង​ការផ្ទេរ​កីឡាករ ឌី​ក្លែ​ន រី​ស (Declan Rice) របស់​ក្លិប​វេស​ហេម​( West Ham )​។​
​ ​
​ខ្សែបម្រើ​អង់គ្លេស​រូបនេះ​គឺជា​គោលដៅ​ផ្ទេរ​របស់​ក្លិប​ឆេ​ល​ស៊ី​ដែល​ចង់​នាំយក​អតីត​កីឡាករ​ថ្នាល​រូបនេះ​មកកាន់​ទឹកដី Stamford Bridge វិញ​។ ប៉ុន្តែ​លោក ផូ​ល មឺ​សិន (Paul Merson) អតីត​កីឡាករ ក្លិប Arsenal ជឿថា កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ​មានគុណ​ភាពល្អ​ស័ក្តិសម នឹង​លេង​ជាមួយ​ក្លិប Arsenal​។
​ ​
លោក មឺ​សិន បាន​និយាយថា “​ឆេ​ល​ស៊ី​ត្រូវបាន​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​រូបនេះ ប៉ុន្តែ​ខ្ញុំ​មិនដឹង​ពី​មូលហេតុ​ដែល​ក្លិប Arsenal មិន​ចា​ប់ន​អារម្មណ៍​នឹង រី​ស នោះទេ​។ ក្លិប Arsenal កំពុង​ព្យាយាម​ស្វែងរក​ខ្សែបម្រើ​ឆ្នើម​ម្នាក់ទៀត​”​។​
​ ​
លោក មឺ​សិន បាន​បន្តថា “​កីឡាករ​ដូចជា រី​ស អាចជួយ​ខ្សែប្រយុទ្ធ​ធ្វើបាន​ល្អ​នៅ​តំបន់​មុខ​ទី ហើយក៏​ផ្តល់ឱកាស​ដល់​ខ្សែការពារ​កណ្តាល​ឲ្យ​ធ្វើបាន​ល្អ​ជាង​អ្វីដែល​ពួកគេ​រំពឹងទុក​”​។​
​ ​
លោក មឺ​សិន បាន​បន្ថែមថា Arsenal ខកខាន​មិនបាន​បំពេញ​តំណែង​ទំនេរ​បន្ទាប់ពី​ការចាកចេញ របស់​អតីត​ប្រធាន​ក្រុម ភែ​ទ្រិ​ក វី​អេ​រ៉ា (Patrick Vieira) កាលពី​ឆ្នាំ​២០០៥​និង​ការចាកចេញ​របស់ ហ្គី​ល​បឺ​តូ ស៊ី​ល​វ៉ា (Gilberto Silva) កាលពី​ឆ្នាំ​២០០៨៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ឌី​ក្លែ​ន រី​ស (Declan Rice)