ក្លិប អា​សេណ​ល ចរចា​ជាមួយ​ក្លិប​រៀល​ក បេ​ទី​ស ជុំវិញ​លទ្ធភាព​ផ្ទេរ ណា​ប៊ី​ល ហ្វេ​គ័​រ​

166
ចែករម្លែក

តាម​ព័ត៌មាន​ថា ក្លិប​អា​សេណ​ល​( Arsenal) បាន​បើក​ការចរចា​ជាមួយ​ក្លិប រៀល បេ​ទី​ស​(Real Betis) ជុំវិញ​លទ្ធភាព​ផ្ទេរ​កីឡាករ ណា​ប៊ី​ល ហ្វេ​គ័​រ (Nabil Fekir) នៅ​រដូវក្តៅ​នេះ​។​
​ ​
​ហ្វេ​គ័​រ ជិត​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ពី​ក្លិប លី​យ៉ុ​ន​(Lyon) មក​ចូលរួម​ជាមួយ​ក្លិប​លី​វឺ​ភូ​ល (Liverpool) កាលពី​រដូវក្តៅ​ឆ្នាំមុន ប៉ុន្តែ​បរាជ័យ​ដោយសារតែ​ក្លិប Liverpool មានការ​បារម្ភ​ពី​ស្ថិតិ របួស​របស់​កីឡាករ​អន្តរជាតិ​បារាំង​រូបនេះ​។​
​ ​
ទីបំផុត កីឡាករ​រូបនេះ​បាន​ចូលរួម​ជាមួយនឹង​ក្លិប Real Betis ក្នុងតម្លៃ​១៧​លាន​ផោន ជាត​ម្លៃ មួយ​ភាគបី​នៃ​តម្លៃ​ដែល​ក្លិប Liverpool គ្រោង​ចំណាយ​ដើម្បី​នាំយក​កីឡាករ​រូបនេះ​ហើយ​កីឡាករ រូបនេះ​រកបាន​៧​គ្រាប់​និង​ជួយ​បង្កើត​ឱកាស​៦​លើក​ផ្សេងទៀត​ក្នុងការ​បង្ហាញមុខ​២២​លើក​នៅ​ក្របខ័ណ្ឌ La Liga ។​
​ ​
នៅពេលនេះ ក្លិប Arsenal កំពុង​សម្លឹងមើល​ខ្សែបម្រើ​ប្រយុទ្ធ​ម្នាក់ ដើម្បី​ជំនួស​តំណែង​កីឡាករ ឌែ​នី សេ​បាល​ឡូ​ស (Dani Ceballos) នៅ​រដូវក្តៅ​នេះ​។​
​ ​
ក្លិប Arsenal បាន​ទាក់ទង​ទៅ​ក្លឹប​អេ​ស្ប៉ា​ញ​នេះ​ជុំវិញ​លទ្ធភាព​ផ្ទេរ​កីឡាករ ហ្វេ​គ័​រ​។ គេ​ជឿថា ក្លិប Real Betis ចង់បាន​តម្លៃ​ប្រហែល​៣០​លាន​ផោន​សម្រាប់​កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ ដែល​អាច លេង​តំណែង​ស្លាប​ទាំងសងខាង​និង​តំណែង​បម្រើ​កណ្តាល​ផងដែរ​។​
​ ​
ប៉ុន្តែ​ក្លិប Arsenal នឹងមិន​ធ្វើការ​សម្រេចចិត្ត​ធំដុំ​ណាមួយ​ដើម្បី​ជ្រើសរើស​នោះទេ លុះត្រាតែ ការរីក​រាលដាល​ជំងឺ​កូ​រ៉ូ​ណា​ត្រូវបាន​វាយតម្លៃ ហើយ​ពួកគេ​ដឹងថា​ថវិកា​របស់ខ្លួន​នឹងត្រូវ រួមបញ្ចូល​ចំណូល​ពី​វិស័យ​បាល់ទាត់​នៅ​ក្របខ័ណ្ឌ European ដែរ​ឬ​យ៉ាងណា​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ណា​ប៊ី​ល ហ្វេ​គ័​រ (Nabil Fekir)