ក្លិប FC Seoul អាចរងការផាកពិន័យឬកាត់ពិន្ទុចំពោះការដាក់តុក្កតាសិចនៅកៅអីអ្នកគាំទ្រ

121
ចែករម្លែក

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរាយការណ៍ថា ក្រុមបាល់ទាត់ FC Seoul របស់កូរ៉េខាងត្បូងអាចរងការផាកពិន័យឬកាត់ពិន្ទុសម្រាប់ការប្រើប្រាស់តុក្កតាសិចជំនួសម៉ាណឺកាំងដើម្បីបំពេញកន្លែងទំនេរក្នុងពេលប្រកួតលីកបន្ទាប់ពីក្របខ័ណ្ឌ K League និយាយថា គណៈកម្មាធិការវិន័យរបស់ខ្លួនកំពុងស៊ើបអង្កេតឧបទ្ទវហេតុនេះ។

ក្លិបបានដាក់តុក្កតាសិច ដែលខ្លះស្លៀកពាក់ក្នុងឈុតពណ៌របស់ក្រុម ខណៈខ្លះទៀតកាន់បដាគាំទ្រក្លិបកាលពីថ្ងៃអាទិត្យ ដើម្បីបំពេញអវត្តមានរបស់អ្នកគាំទ្រដោយសារតែការរឹតបន្តឹងដើម្បីទប់ស្កាត់កូវីដ១៩។

ទោះយ៉ាងណា អ្នកទស្សនាដែលកំពុងមើលតាមកញ្ចក់ទូរទស្សន៍បានចង្អុលបង្ហាញយ៉ាងរហ័សថាពួកវាមើលទៅដូចជាតុក្កតាសិចជាងម៉ាណឺកាំង ហើយតុក្កតាខ្លះមានស្លាកឈ្មោះក្រុមហ៊ុនផលិតឧបករណ៍សិចទៀតផង។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់និយាយថា ក្រុម Seoul ដែលឈ្នះ Gwangju ១-០ អាចនឹងត្រូវកាត់ ៥ ពិន្ទុជាអប្បបរមា ឬ ផាកជាលុយយ៉ាងតិច ៥ លានវ៉ុន។

ក្លិបបានសុំទោសកាលពីថ្ងៃចន្ទ ដោយនិយាយថា ពួកគេមិនបានឆែកមើលតុក្កតាដែលគេផ្ញើមកតាមកុងតឺន័រទេ ដូច្នេះហើយពួកគេមិនបានដឹងថាតុក្កតាទាំងអស់នោះជាតុក្កតាសិចឡើយ៕ ដោយ៖ កញ្ញាដាលីស

តុក្កតាសិចត្រូវបានដាក់បំពេញកៅអីទំនេរនៅក្លិប FC Seoul កាលពីថ្ងៃអាទិត្យ