ក្លិប PSG រៀបចំ​គម្រោង​ផ្ទេរ​ខ្សែប្រយុទ្ធ វី​ល​ហ្វ្រី​ដ ហ្សា​ហា ក្នុងតម្លៃ​១០០​លាន​ផោន​

408
ចែករម្លែក

ក្លិប PSG រៀបចំ​ផែនការ​ផ្ទេរ​ដែលមាន​ទឹក​ប្រាក់ ១០០​លាន​ផោន សម្រាប់​កីឡាករ វី​ល​ហ្វ្រី​ដ ហ្សា​ហា (Wilfried Zaha) របស់​ក្លិប គ្រី​ស្តា​ល់ ផា​លេស​(Crystal Palace) ជា​បេក្ខភាព​ជំនួស​តំណែង​កីឡាករ នី​ម៉ា​។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់ កាសែត Daily Mirror​។

​ក្លិប​យក្ស​នៅ​ក្របខ័ណ្ឌ លី​ក ១(Ligue 1) នេះ​បាន​ត្រៀម​ប​ញ្ចូ​ន​ក្រុមការងារ​ទៅ​ទីក្រុង ឡុង​ដ៍​នៅ​សប្តាហ៍​នេះ ដើម្បី​ចរចា​ជាមួយ​ក្លិប ផា​លេស ខណៈ​ក្លិប បា​សេ​ឡូ​ណា (Barcelona) និង​រៀល ម៉ា​ឌ្រី​ត​( Real Madrid) ប្រជែង​គ្នា​យក​កីឡាករ នី​ម៉ា​។

​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​ទាំង​ពីរបាន​ប្រជែង​គ្នា​សម្រេច​កិច្ចព្រមព្រៀង​ដែលមាន​ទឹកប្រាក់ ២០០​លាន​ផោន​សម្រាប់​កីឡាករ​ប្រេ​ស៊ី​ល ខណៈ​រដូវ​កាល​ទិញដូរ​នៅ​ក្របខ័ណ្ឌ La Liga នឹង​បិទទ្វារ​នៅ​ថ្ងៃទី​២​ខែកញ្ញា​។

​ក្លិប Crystal Palace​បានកំណត់​តម្លៃ​១០០​លាន​ផោន​សម្រាប់​កីឡាករ​វ័យ​២៦​ឆ្នាំ រូបនេះ ចំពេល​ក្លិប​អា​សេណ​ល​( Arsenal) និង​អ​វឺ​តុ​ន​( Everton) កំពុង​ចាប់អារម្មណ៍ ចង់បាន​។

​ក្លិប​យក្ស​បារាំង PSG ក៏​ចាប់អារម្មណ៍​ចង់បាន​កីឡាករ ប៉ាវ​ឡូ ឌី​បា​ឡា (Paulo Dybala) របស់​ក្លិប ជូ​វេន​ទុ​ស ផងដែរ ប្រសិនបើ​ពួកគេ​បាត់បង់ នី​ម៉ា ហើយ​ប្រសិនបើ ឌី​បា​ឡា ផ្ទេរ​ទៅ​បារាំង​មែន​នោះ មានន័យថា ក្លិប​យក្ស​អ៊ីតាលី​នេះ​នឹង​ស្វះស្វែង​ផ្ទេរ​កីឡាករ គ្រី​ស្ទៀ​ន អេ​រិ​កសិន (Christian Eriksen) ពី​ក្លិប​ស្ពឺរ​។ ប៉ុន្តែ​ការចុះ​កិច្ចព្រមព្រៀង​ផ្ទេរ ឌី​បា​ឡា មិនបាន​រារាំង​ដល់​លទ្ធភាព​ផ្ទេរ ហ្សា​ហា នោះទេ​។

​ហ្សា​ហា បាន​ចុះ​កិច្ចព្រមព្រៀង​លេង​រយៈពេល​៥​ឆ្នាំ​ជាមួយនឹង​ប្រាក់​ឈ្នួល​១៣០.០០០ ផោន​ក្នុង​មួយ​សប្តាហ៍​នៅ​ពហុ​កីឡដ្ឋាន Selhurst Park កាលពី​រដូវក្តៅ​ឆ្នាំមុន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ