ក្លឹប Arsenal ចាប់អារម្មណ៍​លើ​កីឡាករ ដេវីដ ណេ​រ៉េ​ស របស់​ក្លឹប Ajax

561
ចែករម្លែក

​ក្លឹប Arsenal បាន​ពិនិត្យមើល​លទ្ធភាព​ផ្ទេរ​ខ្សែបម្រើ​ស្លាប ដេវីដ ណេ​រ៉េ​ស (David Neres ) របស់​ក្លឹប Ajax កាលពី​យប់​ថ្ងៃ​អង្គារ ខណៈ​មានការ​ប្រកួតប្រជែង​ផ្ទេរ​កីឡាករ រូបនេះ​កាន់តែ​ច្រើនឡើង​។​

​ជាថ្មី​ម្តងទៀត កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​គឺជា​សមាជិក​សំខាន់​សម្រាប់​ក្រុម Ajax ដែល​បាន​យកឈ្នះ​ក្រុម Juventus នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នៅ​ទីក្រុង​ទូ​រី​ន ហើយ​ក្រុម​ត្រួតពិនិត្យ​របស់​ក្លឹប Arsenal កំពុង​ពិនិត្យមើល​លទ្ធភាព​។​

​កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​រីករាយ​មែនទែន​នៅពេលនោះ ប៉ុន្តែ​មានការ​កត់សម្គាល់ថា កីឡាករ​រូបនេះ​បាត់បង់​ម្ចាស់ការ​ច្រើនលើក​និង​បង្ហាញថា នៅមាន​បទពិសោធ​ខ្ចី នៅឡើយ​សម្រាប់​ការប្រកួត​ធំ​បែបនេះ​។​

Arsenal ធ្លាប់​ចាប់អារម្មណ៍​លើ​ខ្សែការពារ​ឆ្វេង នី​កូ​ឡាស តា​លា​ហ្វី​កូ (Nicolas Tagliafico) របស់​ក្លឹប Ajax ហើយ​កំពុង​ថ្លឹងថ្លែង​ពី​ការផ្ទេរ ណេ​រ៉េ​ស ផងដែរ ដោយ​ដឹងថា តម្លៃ​ខ្លួន​របស់​កីឡាករ​រូបនេះ​បន្ត​កើនឡើង​រៀងរាល់​សប្តាហ៍​។​

Ajax បាន​ច្រានចោល​សំណើ​៣៧,៥​លាន​ផោន​របស់​ក្លឹប Guangzhou Evergrande កាលពី​ខែមករា ស្របពេល​ជាមួយគ្នា​នោះដែរ​ក្លឹប Borussia Dortmund ក៏​ចាប់ អារម្មណ៍​ដែរ ប៉ុន្តែ ណេ​រ៉េ​ស​អន្ទះសា​ចង់​ផ្ទេរ​មកលេង​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​កជាង​។ ក្លឹប Ajax ដឹងថា ក្រៅពី​ក្លឹប Arsenal ក៏មាន​ក្លឹប​ច្រើន​ទៀត​ដូចជា Manchester United Everton និង Liverpool ក៏​ចាប់អារម្មណ៍​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​