ខាល​ឡុ​ម វី​ល​សិន របស់​ក្លិប Bournemouth ស្ថិតក្នុង​ចំណោម​គោលដៅ​ដែល​យូ​ណាយ​ធី​ត​ចង់បាន​

352
ចែករម្លែក

​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ផ្តោត​គោលដៅ​លើ​លទ្ធភាព​ផ្ទេរ​ខ្សែប្រយុទ្ធ ខាល​ឡុ​ម វី​ល​សិន (Callum Wilson) របស់​ក្លិប Bournemouth នៅ​រដូវ​កាល​ទិញដូរ​ខែមករា​ខាងមុខនេះ​។ លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) អន្ទះសារ​ចង់បាន​ខ្សែប្រយុទ្ធ​បន្ថែម ហើយ​ថ្មីៗ​នេះ​បាន​សារភាពថា​ក្លឹប​នឹង​ត្រៀម​ចុះ​កិច្ច​ព្រម ព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ​ថ្មី​ម្នាក់ទៀត​នៅ​ឆ្នាំ​ថ្មី​នេះ​។

​យោងតាម​កាសែត Sky Sports​បាន​ឲ្យ​ដឹងថា​កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ​គឺជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​កំពូល ជា​គោលដៅ​ផ្ទេរ​របស់ខ្លួន​នៅ​ខែមករា​ខាងមុខនេះ​។​ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​រូបនេះ​ពេញចិត្ត​នឹង​ការចាប់ផ្តើម​ក្នុង​យុទ្ធនាការ​ថ្មី​នេះ ដោយ​រកបាន​៥​គ្រាប់​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ក្នុង​៧​ប្រកួត​កន្លងមកនេះ​។

​យូ​ណាយ​ធី​ត ដែល​ជួប​រដូវ​កាល​ដ៏​លំបាក​នោះ​ក៏​កំពុង​ពិចារណា​រក​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ​ចាស់វស្សា ម៉ា​រី​យ៉ូ មែន​ហ្ស៊ូ​ឃី​ក (Mario Mandzukic) របស់​ក្លិប Juventus ផងដែរ​។ លោក សូល​ស្យែ​រ បាន​លក់​ចេញ​កីឡាករ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) ឲ្យ​ក្លឹប Inter Milan និង​ខ្ចី​ជើង​កីឡាករ អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez) ទៅ​ក្លិប​អ៊ីតាលី​នេះ​ផងដែរ ប៉ុន្តែ​មិនបាន​នាំយក​ខ្សែប្រយុទ្ធ​ថ្មី​មក​ជំនួស​តំណែង​នៅ​ទំនេរ​នេះ​ទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ខ្សែប្រយុទ្ធ ខាល​ឡុ​ម វី​ល​សិន (Callum Wilson)