ខេត្តក្វាងទុងមានសួនឧស្សាហកម្មនៃក្រុមហ៊ុនរចនាម៉ូតDesign និងបង្កើតគំនិតច្នៃប្រឌីតថ្មីៗ

321
ចែករម្លែក

ដោយ:ស៊ា ថាំង/ភ្នំពេញ ៖ នៅស្រុកយើងធ្លាប់តែឮនិងឃើញសួនឧស្សាហកម្មរោងចក្រកាត់ដេរនិងសួនឧស្សាហកម្មរោងចក្រស្បែកជើងជាដើម..តែនៅប្រទេសចិន ខេត្តក្វាងទុងមានសួនឧស្សាហកម្មនៃក្រុមហ៊ុនរចនាម៉ូតDesignនិងបង្កើតគំនិតច្នៃប្រឌីតថ្មីៗ សម្រាប់ផ្តល់សេវាដល់ក្រុមហ៊ុនរាប់ពាន់នៅតំបន់នោះរួមទាំងហុងកុងនិងម៉ាកាវទៀតផង

នៅក្នុងដំណើរទស្សនកិច្ចរមួយរបស់គណៈប្រតិភូមិត្តអ្នកកាសែតកម្ពុជាដឹកនាំដោយលោកអ៊ុកគឹមសេងអនុរដ្ឋលេខាធិការក្រសួងពត៌មាន រៀបចំដោយស្ថានទូតចិន ប្រចាំកម្ពុជា កាលពីថ្ងៃទី១០ដល់១៦វិច្ឆិកា ប្រតិភូមិត្តអ្នកកាសែតកម្ពុជាបានអនុញ្ញាតិទៅទស្សនកិច្ចស្វែងយល់នៅសួនឧស្សាហកម្មនៃក្រុងរចនាម៉ូតDesignខេត្តក្វាងមានអក្សរកាត់GDIC ។

យោងតាមការរៀបរាប់របស់មន្រ្តីចិនបានអោយដឹងថាសួនឧស្សាហកម្មក្រុងរចនាម៉ូតDesignខេត្តក្វាងGDIC ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៩ ដោយគណៈកម្មការពត៌មាននិងសេដ្ឋកិច្ចខេត្តក្វាងទុង។ លាតសន្ធឹងលើផ្ទៃដី២,៨គមក្រឡា ស្ថិតនៅស្រុកស៊ុនទ៍រShunde ក្រុងស៊ីនជិនគឺជាចំនុចកណ្តាលនៃខេត្តក្វាងទុង ហុងកុង ម៉ាកាវ និងទន្លេ Peak River Delta.។

មន្រ្តីបានប្រាប់ពេលបង្កើតដំបូង ក្នុងសួនឧស្សាហកម្មនេះមានក្រុមហ៊ុនរចនាម៉ូតDesignចំនួនតែ៦ក្រុមហ៊ុន និងមានអ្នកជំនាញតែ៥០នាក់ប៉ុណ្ណោះ។ឆ្លងរយះពេល០ឆ្នាំមកនេះ មានអ្នកជំនាញDesignនិងអ្នកច្នៃប្រឌិតចំនួនជាង៨០០០នាក់ និង មានក្រុមហ៊ុនទាំងក្នុងស្រុក និងអន្តរជាតិចំនួនជិត៣០០ មកតាំងធ្វើការក្នុងសួនឧស្សាហកម្មGDICនេះ។តើពួកគេនៅទីនេះ ធ្វើកិច្ចការអ្វីខ្លះ? ជាអ្នកផ្តល់នូវសេវាសិក្សាស្រវជ្រាវអំពីទីផ្សារ អ្នកផ្តល់នូវរចនាប្លង់កែលំអផ្សេងៗ ផ្តល់សេវាបង្កើតប្លងនិងគម្រោងDesignគោលៗ ចៃប្រឌិតនិងបង្កើតនូវការផលិតសំភារៈថ្មីៗ  ការរៀបចំនូវពិព័រណ៍ផ្សេងៗ រហូតដល់សេវាទំនាក់ទំនាក់សាធារណៈផ្សេងៗផងដែរ។មានក្រុមហ៊ុននៅតំបន់នោះជាង៣០០០០ក្រុមហ៊ុនក្នុងមួយឆ្នាំដែលតែងបានមករកសេវាពីសួនឧស្សាហកម្មនេះជាពិសេសបណ្តាក្រុមហ៊ុនថ្មីៗទាំងផ្នែកសំណង់ទាំងផ្នែកសេវាសាធារណៈ។

កំឡុងទស្សនកិច្ចនៅសាលពិព័រណ៍នៃសួនឧស្សាហកម្មនេះ មន្រ្តីបានណែនាំនូវផលិតផលថ្មីៗនិងចាំបាច់ ដែលជាស្នាដៃបង្កើតនិងផលិតចេញពីអ្នកជំនាញរចនានៅក្នុងសួនឧស្សាហកម្មនេះ មានរាប់រយមុខទំនិញ មានតាំងពីម៉ាស៊ីនចំអឹនអាហារចៀនសាច់ដោយមិនបាច់ប្រើខ្លាញ់ ឧបករណ៍ដុសខាត់ក្រចកដៃ ឧបករណ៍ជំនួយភាពងាយស្រួលនៃទូរស័ព្ទដៃ រហូតឧបករណ៍កីឡាថ្មីៗជាដើម៕B/