ខេត្តព្រះវិហារ​ប្រារព្ធ​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម​សម្តេចព្រះ​មហាក្សត្រី​នរោត្តម​មុនិនាថ​សីហនុ

703
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​រសៀល​ថ្ងៃទី​១៦​ខែមិថុនា​ឆ្នាំ​២០១៩​នៅ​ខេត្តព្រះវិហារ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​សម្តេចព្រះ​មហាក្សត្រី​នរោត្តម​មុនិនាថ​សីហនុ​ព្រះវររាជ​មាតា​ជាតិខ្មែរ​ក្នុង​សេរីភាព​សេចក្តីថ្លៃថ្នូរ​និង​សុភមង្គល​។​ព្រះ​អង្គជា​ព្រះប្រធាន​កិត្តិយស​កាកបាទ​ក្រហម​កម្ពុជា​គម្រប់​ព្រះ​ជន្មាយុ​៨៣ យាង​ចូល​៨៤ ព្រះវស្សា​។

​ពិធី​ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​ក្រោម​អធិបតីភាព​លោក​អ៊ុន​ចាន់​ដា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហម​ខេត្ត​និង​ជា​អភិបាលខេត្ត​ព្រះវិហារ​។​មានការ​ចូលរួម​ពី​អស់លោក​លោកស្រី​អនុប្រធាន​កិត្តិយស​ប្រធាន​អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហម​ខេត្ត ព្រមទាំង​មាន ការចូលរួម​ពី​អស់លោក​លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការ​អនុសាខា យុវជន​កាកបាទក្រហម​កម្ពុជា មន្ត្រីរាជការ កងកម្លាំង​ទាំងបី និង​ព្រះសង្ឃ ។​

​ក្នុងឱកាស​នោះ លោក​អ៊ុន ចាន់​ដា បាន​អាន​សារ​ថ្វាយព្រះពរ​ដោយមាន​ខ្លឹមសារ​ថាៈ​ទូលបង្គំ ជា​ខ្ញុំ​ក្នុងគណៈ​កិត្តិយស​សាខា​គណៈ ក​ម្មា​ធិ​ការ​សាខា ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំង​ទាំងបី យុវជន​កាកបាទ​ក្រម​កម្ពុជា ព្រមទាំង​ប្រជា ពលរដ្ឋ​ទូទាំង​ខេត្តព្រះវិហារ ។​មាន​សេចក្តីសោមនស្ស​រីករាយ​ជាទីបំផុត​ក្នុងឱកាស​ដ៏​សែន​នក្ខត្តឫក្ស​និង​ថ្លៃថ្លា​បំផុត​នៃ​ទិវា​ប្រារព្ធ​ពិធី​ចម្រើន ព្រះជន្ម​សម្ដេចព្រះ​មហាក្សត្រី​នរោត្តម​មុនិនាថ សីហនុ​ព្រះវររាជ​មាតា​ជាតិខ្មែរ​ក្នុង​ពេលនេះ​។

​នៅក្នុង​កម្មវិធី​នេះដែរ​ក៏មាន​ការឧបត្ថម្ភ​ថវិកា​ដល់​យាយជី​តាជី​ចំនួន​៣០​នាក់​ដែល​បាន​ចូលរួម​ផងដែរ​។ បន្ទាប់មក​បាន​ចែក​អំណោយ​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​មាន​ជីវភាព​ខ្វះខាត​ចាស់ជរា​គ្មាន​ទីពឹង កុមារកំព្រា​ជនពិការ​និង​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​សរុប​ចំនួន​១០៦​គ្រួសារ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​៖ អង្ករ​២៥ គីឡូ មី​១ កេស ត្រីខ ១ យួរ ទឹក​ស៊ី​អី​វ ១ យួរ អាហារូបត្ថម្ភ ១០ កញ្ចប់ អាវ ចំនួន​៥ និង​ថវិកា​មួយចំនួន​ផងដែរ​៕S/​