ខេត្តមណ្ឌលគិរី​ដាក់​ប៉ា​រាស់​បី​កន្លែង​ដើម្បី​អនុវត្តន៍​បទបញ្ជា​រប​ស់រាជ​រដ្ឋាភិបាល​

412
ចែករម្លែក

ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: ប៉ា​រ៉ា​ស​ចំនួន​៣​កន្លែង ត្រូវគេ​ឃើញថា បានដាក់​ចំ​គោលដៅ​សំខាន់ៗ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ក្នុងភូមិ​សាស្ត្រ​ខេត្តមណ្ឌលគិរី ក្រោយ​ពេលដែល​រដ្ឋាភិបាល បានដាក់​កំហិត លើ​ការធ្វើដំណើរ​ក្នុងប្រទេស គិត​ត្រឹម​ម៉ោង​២៤​ថ្ងៃទី​៩​មេសា​រហូតដល់​ម៉ោង​២៤​ថ្ងៃទី​១៦​មេសា ក្នុង​គោលដៅ​បង្ការ​និង​ទប់ស្កាត់​ការ​ការ​រា​ត្បា​ត​ជំងឺ​កូ​វីដ​១៩​។​

​យោងតាម​ប្រសាសន៍​អភិបាលខេត្ត​មណ្ឌលគិរី លោក ស្វាយ សំ​អ៊ាង បាន​បញ្ជាក់ថា ទីតាំង​ដាក់​ប៉ា​រ៉ា​ស់ ដើម្បី​អនុវត្តន៍​បទបញ្ជា​មាន​ទី​១ នៅ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា (​ព្រំប្រទល់​មណ្ឌលគិរី​និង​ក្រចេះ​), ទី​២​ក្នុងស្រុក​អូ​រាំង​(​ស្រុក​អូ​រាំង រួមជាមួយ​ក្រុង​សែន​មនោ​រម្យ​), និង​ទី​៣​ស្រុក​ពេ​ជ្រា​ដា​និង​កោះ​ញែក ដោយ​ដាក់​នៅ​ស្រុក​កោះ​ញែក ព្រំប្រទល់​ជាមួយ​ស្រុក​លំផាត់​ខេត្តរតនគិរី​។​

​សេចក្តី​រាយ​ការ​អំពី​ការ​ចរាចរណ៍​ត្រូវបាន​គេ​បញ្ជាក់ថា ស្ទើរតែ​គ្រប់​ម៉ូតូ​និង​យានយន្ត​គឺ​ហាក់​មាន​សភាព​ស្ងប់ស្ងាត់​ល្អ គ្រា​ដែល​ពេល​ទទួលដំណឹង នៃ​ការបិត​ចរាចរណ៍​នេះ ពលរដ្ឋ​ដែល​តម្រូវ​វិល​ទៅ​ស្រុកកំណើត ពួកគាត់​បាន​សម្រុក​ចេញពី​ខេត្តមណ្ឌលគិរី​និង​ខ្លះ​ក៏បាន​វិល​ចូល​លំនៅស្ថាន​ក្នុង​ខេត្តមណ្ឌលគិរី​អស់ហើយ​ដែរ​។​ចំពោះ​ការដឹក​ទំនិញ​ចេញចូល ខេត្ត​មួយ​នេះ មាន​សកម្មភាព​ជាធម្មតា នោះទេ​៕ ល​