ខេត្ត​ព្រះសីហនុ​ទទួលបាន​ឆ្នេរ​ថ្មី​ជា​ផ្លូវការ​២.៥០០​ម៉ែត្រ​ទៀតហើយ​

209
ចែករម្លែក

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ឆ្នេរ​ធម្មជាតិ​ប្រវែង​២.៥០០​ម៉ែត្រ​ដែល​កន្លង​ទៅគ្រប់​គ្រង​ដោយ​ឯកជន​មិនទាន់បាន​ធ្វើការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ទៅលេង​នោះ​ឥឡូវ​គេ​បាន​ស្ម័គ្រចិត្ត​ប្រគល់ឱ្យ​រាជរដ្ឋាភិបាល​រៀបចំ​តាម​គម្រោង​ប្លង់​អភិវឌ្ឍន៍​របស់​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​ឆ្នេរសមុទ្រ​កម្ពុជា​វិញ​។​


​លោក​គួច ចំរើន​អភិបាលខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃ ទី​២១​ខែឧសភា​ឆ្នាំ​២០២០​ថា ពេលនេះ​នៅ​ខេត្ត​ព្រះសីហនុ​យើង​មាន​ឆ្នេរ​ថ្មី​ជា​ផ្លូវ​ការបន្ថែម​ប្រវែង​២.៥០០​ម៉ែត្រ​ទៀតហើយ​។​ដោយ​កំពុងធ្វើការ​ឈូសឆាយ​សម្អាត​ព្រៃ​នៅតាម​ដងផ្លូវ​និង​ព្រៃ​នៅជាប់​ឆ្នេរ​ខ្សាច់​សរ​ស្អាត​និង​មាន​ថ្ម​ដោយ​កន្លែង​គួរ​ជា ទី​គយគន់​។​
​ឆ្នេរ​ធម្មជាតិ​នេះ​ត្រូវបាន​លោក​អភិបាលខេត្ត​បញ្ជាក់ថា​ស្ថិតនៅក្នុង​តំបន់​ពយ​ម៉ា​ចូ​វ​ដែល​ពេលនេះ​គេ​ហៅថា​ឆ្នេរ​លោកយាយ​ជំទាវ​ម៉ៅ​ទើប​សាងសង់​ផ្លូវ​ថ្មី​ទៅដល់​(​ផ្លូវ​ថ្មី​មួយ​ក្នុងចំណោម​៣៤​ខ្សែ​)​។​ឆ្នេរ​នេះ​មិន​ធ្លាប់មាន​ប្រជាពលរដ្ឋ មក លេង​ជា​សាធារណៈ​ទេ ព្រោះ​ជា ដី​កាន់កាប់​ដោយ​ឯកជន​។​

​តែ​ពេលនេះ​គេ​បាន​យល់ព្រម​ប្រគល់ជូន​រាជរដ្ឋាភិបាល​ដើម្បី​អភិវឌ្ឍ​តាម​គម្រោង​ប្លង់​របស់​គណៈ ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​ឆ្នេរសមុទ្រ​កម្ពុជា​ធ្វើឱ្យ​ឆ្នេរសមុទ្រ​ផ្លូវការ​នៅ ខេត្ត​ព្រះសីហនុ ចាប់ពី​ផែ​៥០២ (​អូរ​ឈើទាល​)​រហូតមកដល់​ឆ្នេរ​លោក យាយ ជំ ទាវ​ម៉ៅ​មាន​ប្រវែង​សរុប ១០ គីឡូ ម៉ែត្រ​កំពុង​ត្រូវបាន​រៀបចំ​ជា​ឆ្នេរ​សាធារណៈ​។​

​លោក​គួច​ចំរើន​អភិបាលខេត្ត​ព្រះសីហនុ​បាន​សរសេរ​ផ្សាយ​នៅ​ផេ​ក​របស់ខ្លួន​ថា​ជួសមុខ​ឱ្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ ខ្ញុំ​សូម​គោរព​ថ្លែងអំណរគុណ យ៉ាង ជ្រាលជ្រៅ ចំពោះ​ឧកញ៉ា រតនៈ សម្បត្តិ​,​លោក ប៉េង ជា​និង​លោកយាយ​វិច​ហុង​ដែល​បាន​ស្ម័គ្រចិត្ត​លះបង់​បរិច្ចាក​ទីតាំង​ដី​ស្ថិតនៅ​ភូមិ​គគីរ​ឃុំ​បិត​ត្រាំ​ង​ស្រុក​ព្រៃនប់​។​

តាម​គម្រោង​ប្លង់​អភិវឌ្ឍន៍​របស់​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​ឆ្នេរសមុទ្រ​កម្ពុជា​និង​រដ្ឋបាលខេត្ត​ព្រះសីហនុ​សម្រាប់​រៀបចំ​ជា​លំហរ​ឆ្នេរ​ខ្សាច់​សាធារណៈ​ដ៏​ស្រស់ស្អាត​និង​ជា​កន្លែង​ទេសចរណ៍ធម្មជាតិ​សម្រាប់​បំរើ​ផលប្រយោជន៍​រួម​ជូន​ជនរួមជាតិ​។​ឆ្នេរ​អូរ​ឈើទាល​ឆ្នេរ​អូរត្រេះ​ដែល​ពលរដ្ឋ​ខ្លះ​បាន​ស្គាល់​ជា​យូរ​មកហើយ​កំពុង​ត្រូវ​បានរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​លូ បន្ទប់ទឹក គឺជា​ឆ្នេរ លែ ង​មាន​សំណង់​មិន​រៀបរយ​។

​រំលឹក​ឱ្យដឹងថា​តំបន់ឆ្នេរ​ផ្លូវការ​នៅ​ក្រុងព្រះសីហនុ​មាន​ប្រវែង​សរុប​១០.៨០០​ម៉ែត្រ​ក្នុងនេះ​មាន​១.​ឆ្នេរ​ម្លប់ជ្រៃ​មាន​ប្រវែង​សរុប​៩០០​ម៉ែត្រ​២.​ឆ្នេរ​កោះពស់​មាន​ប្រវែង​សរុប​៨០០​ម៉ែត្រ​៣.​ឆ្នេរ​ឯករាជ្យ​មាន​ប្រវែង​សរុប ១.០០០ ម៉ែត្រ​៤.​ឆ្នេរ​សុខា មាន​ប្រវែង​សរុប ១.២០០ ម៉ែត្រ​៥.​ឆ្នេរ​អូរ​ឈើទាល មាន​ប្រវែង​សរុប ៣២០០ ម៉ែត្រ​៦.​ឆ្នេរ​អូរត្រេះ មាន​ប្រវែង​សរុប​៣.៧០០​ម៉ែត្រ​៧.​ឆ្នេរ​លោកតា​ក្រហម​ក​(​ឆ្នេរ​ពយ​ជំទាវ​ម៉ៅ​) មាន​ប្រវែង​សរុប ២.៧០០ ម៉ែត្រ​។​

​តំបន់​ពយ​មាន​ប្រវែង​សរុប​៤.៧៣០​ម៉ែត្រ​ដែល​រួមមាន​១.​ពយ​ជ័យ​ជំ​នៈ​មាន​ប្រវែង​សរុប​១៩០​ម៉ែត្រ​២.​ពយ​កោះពស់​និង​ឯករាជ្យ​មាន​ប្រវែង​សរុប​១.៥០០​ម៉ែត្រ​៣.​ពយ​កំ​ពេញ​មាន​ប្រវែង​សរុប​១.៨៥០​ម៉ែត្រ​៤.​ពយ​តា​ម៉ូង​មាន​ប្រវែង​សរុប​៧៥០​ម៉ែត្រ​៥.​ពយ​ភ្នំ​៣៩​មាន​ប្រវែង​សរុប​៤៤០​ម៉ែត្រ​។​សរុប​តំបន់ឆ្នេរ​និង​តំបន់​ពយ មាន​ប្រវែង​សរុប ១៥.៥៣០ ម៉ែត្រ​៕S/

​លោក​គួច​ចំរើន​ពិនិត្យមើល​សកម្មភាព​ឆ្នេរ​លោកយាយ​ជំទាវ​ម៉ៅ​ដែល​ឧក​ញ្ញា​រតនៈសម្បត្តិ​ទើប​ប្រគល់​មកឱ្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​វិញ​ឆ្នេរ​ធម្មជាតិ​លោកយាយ​ជំទាវ​ម៉ៅ​កំពុង​ត្រូវ​បានរៀបចំ​ឱ្យ​ក្លាយជា​ឆ្នេរ​សាធារណៈ​ឆ្នេរ​អូរ​ឈើទាល​ដែល​ទើបបាន​រៀបចំ​រួច​