ខេត្ត​មួយ​របស់​ថៃ នឹង​ពិន័យ​អ្នក​ដែល​មិន​ពាក់​ម៉ាស់​

184
ចែករម្លែក

​ខេត្ត​ចាន់ថា​ប៊ូ​រី ប្រទេស​ថៃ បាន​បញ្ជា​ឱ្យ​ប្រជាជន​ទាំងអស់​នៅក្នុង​ខេត្ត​នេះ​ពាក់​ម៉ាស់​មុខ​ពេល​ចេញពីផ្ទះ​បើ​មិន​ដូចនេះ​ទេ ប្រឈម​នឹង​ការ​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន ២០.០០០ ​បាត​(​ជាង​៦០០​ដុល្លារ​)​។​

​បទបញ្ជា​នេះ​ត្រូវបាន​ចេញ​ដោយ លោក​អភិបាលខេត្ត​នេះ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០២ ខែ​មេសា ហើយ​នឹង​អនុវត្ត​ចាប់ពី​ថ្ងៃទី ០៣ ដល់​ថ្ងៃទី ៣០ ខែ​មេសា​។​

​លោក​បាន​និយាយថា គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង​នៃ​ខេត្ត​នេះ​បាន​ឯកភាព​អនុវត្ត​បទបញ្ជា​នេះ​ក្នុង​ខេត្ត​រហូត​ដល់​ដំណាច់​ខែ​មេសា ដោយសារ​ស្ថានភាព​នៃ​ជំងឺ​ឆ្លងកូវី​ដ​១៩​នៅ​ប្រទេស​ថៃ ​នៅ​តែ​កើនឡើង ខណៈ​ដែល​ចំនួន​អ្នក​ឆ្លង​និង​អ្នក​ដែល​ត្រូវបាន​ដាក់​នៅ​ដោយឡែក គឺ​មាន​ចំនួន​កើនឡើង​ជា​បន្តបន្ទាប់​៕​ប្រែ​សម្រួល​៖​សុខា​

អ្នក​មិន​គោរព​ច្បាប់​ពាក់​ម៉ាស់​នឹងត្រូវ​ពិន័យ​ប្រាក់​២​ម៉ឺន​បាត