ខេត្ត​យូ​ន​ណាន​ប្រកាស​ព័ត៌មាន​អំពី​ជំងឺឆ្លង​ដោយ​ប្រើ​ភាសា ៧ មុខ​

107
ចែករម្លែក

ក្រោយពី​កើត​ជំងឺ​រលាក​សួត​បង្កដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​រៀងមក​ការិយាល័យ​កិច្ចការបរទេស នៃ​សាលា​រដ្ឋបាលខេត្ត​យូ​ន​ណាន​ខិតខំ​ធ្វើ​ការងារ​ផ្សព្វផ្សាយ និង​ផ្តល់​សេវាកម្ម​ពេញ លក្ខណៈ​ដល់​ជនបរទេស​ដែល​រស់នៅក្នុង​ខេត្ត​យូ​ន​ណាន ហើយ​ប្រកាស​ព័ត៌មាន​អំពី ស្ថានភាព​នៃ​ជំងឺឆ្លង​ដោយ​ប្រើ​ភាសា ៧ មុខ តាម​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត និង​គណនី WECHAT រួ​មាន​ភាសា​ចិន អង់គ្លេស វៀតណាម ឡាវ ភូមា ខ្មែរ និង​ថៃ ។​

​គួរ​បញ្ជាក់ថា ដោយសារ​ខេត្ត​យូ​ន​ណាន​មាន​ទីតាំង​ភូមិសាស្ត្រ​ដែល​ស្ថិតនៅក្នុង​តំបន់​ព្រំដែន និង​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​បណ្តា​ប្រទេសជិតខាង ការិយាល័យ​កិច្ចការបរទេស​នៃ សាលា​រដ្ឋបាលខេត្ត​យូ​ន​ណាន​បានប្រកាស​ព័ត៌មាន​ជា​រៀងរាល់ថ្ងៃ​ដោយ​ប្រើ​ភាសា ៧ មុខ​ចំពោះ​ជនបរទេស​នៅ​ខេត្ត​យូ​ន​ណាន ដើម្បី​ជូនដំណឹង និង​ផ្សព្វផ្សាយ​ពី​ស្ថានភាព​នៃ​ជំងឺ ឆ្លង វិធី​បង្ការ​និង​គ្រប់គ្រង សមិទ្ធផល​ដែល​បានទទួល គោលនយោបាយ​ពាក់ព័ន្ធ និង​ចំណេះ ដឹង​អំពី​ការបង្កា​រោគ​ជាដើម ដើម្បី​ធ្វើឱ្យ​មិត្ត​បរទេស​យល់ដឹង​ពី​ស្ថានភាព​ចុងក្រោយ និង​ថែ រក្សាខ្លួន​ឱ្យបាន​ល្អ ៕ ដោយ អ៊ូ ភីង​