ខ្សែការពារ Arsenal កូ​ស៊ី​ល​នី អាច​អវត្តមាន​វើ​ល​ខាប់ បន្ទាប់ពី​របួស​ដាច់​ស​រ​សៃ​ពួ​កែងជើង​

1177
ចែករម្លែក

​ខ្សែការពារ ឡូ​រ៉ង់ កូ​ស៊ី​ល​នី អាច​នឹង​អវត្តមាន​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក ឬ វើ​ល​ខាប់ បន្ទាប់ពី​របួស​ដាច់​ស​រ​សៃ​ពួ​កែងជើង ក្នុងការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Europa League រវាង Arsenal និង Atletico Madrid​។​

​ខ្សែការពារ​បារាំង​រូបនេះ​ត្រូវបាន​សែង​ចេញ​នៅ​ដើមការ​ប្រកួត អំឡុង​បរាជ័យ ១-០ នៅ​កីឡដ្ឋាន Wanda Metropolitano​។

​កីឡាករ​អាយុ ៣២ ឆ្នាំ​រូបនេះ​បាន​បាត់បង់​ជំហរ​ខណៈ​កំពុងដណ្តើម​បាល់​ចេញពី​ជើង​ខ្សែប្រយុទ្ធ ឌី​ហ្គោ កូ​ស្តា ហើយ​ពេលនោះ​បានបង្ហាញ​អា​ការៈឈឺចាប់​យ៉ាងខ្លាំង ខណៈ​រូបគេ​យកដៃ​ខ្ទប់​ជើង​ដែល​រងរបួស​។​

​អ្នកចាត់ការ​ទូទៅ អា​សេន វេ​ង​ហ្គ័​រ និយាយ​ក្រោយ​ការប្រកួត​ថា គាត់​បារម្ភ​ខ្លាច​កូ​ស៊ី​ល​នី​មិនអាច​លេង​វើ​ល​ខាប់​បាន​។

​លោក​វេ​ង​ហ្គ័​របា​ន​ប្រាប់​ទូរទស្សន៍ BT Sport ថា “​វា​មិនល្អ​ទេ​។ វា​មើលទៅ​ដូចជា​របួស​ដាច់​សរសៃ​ពួ​កែងជើង​។ ប្រហែល​យើង​នឹងមាន​ដំណឹង​ល្អ ប៉ុន្តែ​សញ្ញា​ដំបូង​គឺ​មិនល្អ​ទេ​”​។​

​របួស​នេះ​បាន​បង្ខំ​ឱ្យ​ខ្សែការពារ​កាំភ្លើង​ធំ​រូបនេះ​ចេញពី​ទីលាន​នៅត្រឹម​នាទី​ទី ១២ ដោយ​ខា​លុម ឆា​ម​បឺ ចូលមក​ជំនួស កូ​ស៊ី​ល​នី​៕ ដោយ៖ កញ្ញាដាលីស

កូ​ស៊ី​ល​នី អាច​នឹង​អវត្តមាន​វើ​ល​ខាប់ ដោយសារ​របួស​ធ្ងន់ធ្ង​រ​យប់មិញ